ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​
0

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម ចុះ​ផ្សព្វផ្សាយ​យុទ្ធនាការ និង​ចុះឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តាម​ថ្នាល​ឌីជីថល ជាង​៣០០០​នាក់ នៅ​ខេត្ត​កំពង់ស្ពឺ​

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម ចុះ​ផ្សព្វផ្សាយ​យុទ្ធនាការ និង​ចុះឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តាម​ថ្នាល​ឌីជីថល ជាង​៣០០០​នាក់ នៅ​ខេត្ត​កំពង់ស្ពឺ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ស្ពឺ​៖ នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៥  ឯកឧត្តម​រដ្ឋមន្ត្រី ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ រៀបចំ​ផ្សព្វផ្សាយ​យុទ្ធនាការ និង​ចុះឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ តាម​ថ្នាល​ឌីជីថល នៅ​ខេត្ត​កំពង់ស្ពឺ​។​

​ពិធី​នេះ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត កងម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រមាណ ៣,០០០​នាក់ នៅ​បរិវេណ​អគារ​សាលាខេត្ត​កំពង់ស្ពឺ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម ឡី សុភាព សមាជិក​ជា​គណៈកម្មាធិកា​រ​សម្របសម្រួល​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​យ​វជន​សេដ្ឋកិច្ច​កម្ពុជា បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍ ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ការចុះ​ឈ្មោះ​តាម​ថ្នាល​ឌីជីថល ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ដឹកនាំ​យ៉ាង​ល្អ មាន​ប្រសិទ្ធភាព និង​បាន​ខិតខំ​បង្កើត​ឱ្យទទួល បាន​ជា​ផ្លែផ្កា​នូវ​មធ្យោបាយ​គន្លឹះ​បង្កើត​បាន​ផ្ទាល​ឌីជីថល​ចុះឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​បង្កើត​វិញ្ញាបនបត្រ អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្រោម​អនុក្រឹត្យ​ស្តីពី​ការចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ត​បាន​ចុះហត្ថលេខា​ដោយ សម្តេច​មហា​បវរ​ធិបតី កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៤ កន្លងទៅនេះ ប្រកប​ដោយ​គុណ​តម្លៃ និង​កញ្ចប់​អត្ថ ប្រយោជន៍​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​គិតគូរ និង និង​រៀបចំ​ជួយ​ដល់​បងប្អូន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្នុង គោលដៅ​លើកស្ទួយ​ជីវភាព​រស់នៅ​ដល់​បងប្អូន​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ​នៅ​ទូទាំង​ប្រទេស​។​

​ថ្លែង​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ ឯកឧត្តម ហែម វណ្ណឌី បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាពិសេស​ចំពោះ​សុខមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការពង្រឹង​សមត្ថភាព ភាព​ធន់ និង​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​។ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជា​កិច្ចការ​អាទិភាព និង​ចាំបាច់ ដើម្បី​ជំរុញ​ការចូលរួម​ក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់ និង​បង្កើត​តម្លៃ​បន្ថែម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ជាតិ ទន្ទឹ ម​នឹង​នេះ រួមចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ និង​វិសមភាព​សង្គម​។ ការចុះ​ឈ្មោះ​ក្នុង​ថ្នាល​ឌីជីថល​នេះ​អនុញ្ញាត​ឱ្យ​រាជរដ្ឋាភិបាល​មាន​មូលដ្ឋាន​ទិន្នន័យ​ច្បាស់លាស់​សម្រាប់​ផ្តល់​អន្តរាគមន៍​ចំ​គោលដៅ និង​ទាន់​ពេលវេលា ពិសេស​ក្នុង​អំឡុងពេល​មាន​វិបត្តិ​កើតឡើង​។​
​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែមថា ការចុះ​ឈ្មោះ​នឹង​បើកផ្លូវ​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​លទ្ធភាព​ទទួលបាន​ការគាំទ្រ​ផ្សេងៗ ពី​ក្រសួង​ស្ថាប័ន​ក្នុង​ការអភិវឌ្ឍ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម ការចូល​ជា​សមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ការអនុគ្រោះ និង​លើក លែង​កាតព្វកិច្ច​ពន្ធដារ និង​សេវា​គាំពារ​សង្គម​ជាដើម​។​  ឯកឧត្តម​បាន​ស្នើ​ឱ្យ​ក្រសួង​-​ស្ថាប័ន និង​រដ្ឋបាល​រាជធានី​-​ខេត្ត បន្ត​ជំរុញ​ផ្សព្វផ្សាយ និង​រៀបចំ​យុទ្ធនាការ​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យបាន ទូលំ​ទូលាយ​ដល់​មូលដ្ឋាន​ភូមិ ឃុំ សង្កាត់ ព្រមទាំង​លើកកម្ពស់​ការយល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការចុះឈ្មោះ​ឱ្យបាន​កាន់តែ​ជ្រួតជ្រៀប​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ថ្លែងថា ការរៀបចំ​ឱ្យ​មាន​ការចុះ​ឈ្មោះ​តាម​ថ្នាល​ឌីជីថល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ ជា​យន្តការ​ដែល​រាជរដ្ឋាភិបាល​បាន​រៀបចំ​ឡើង ដើម្បី​បង្កើត​នូវ​ទំនាក់ទំនង​រវាង​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុង​ការគិតគូរ និង​ជួយ​ដល់​អ្នក សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​រហ័ស​ទាន់​ពេល​ស្របពេល​ខេត្ត​បាត់ដំបង បាន​ខិតខំ​ក្នុង​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​លើ​គ្រប់​វិស័យ ដែល​រដ្ឋបាល​ខេត្ត​ខិតខំ​អភិវឌ្ឍ​លើ​ផ្នែក​ពាក់ព័ន្ធ ដើម្បី​ជួយ​បង្កើន​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​។ ឯកឧត្តម​បណ្ឌិត អភិបាល​ខេត្ត​ក៏​បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ចុះឈ្មោះ ក្នុង​ថ្នាល​ឌីជីថល អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យបាន​កាន់តែ​ច្រើន ដើម្បី​អនាគត មុខរបរ ការងារ និង​ប្រាក់​ចំណូល​គ្រួសារ​របស់​ខ្លួន​ផងដែរ​៕​

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល