ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​
0

លោកជំទាវ មាស ច័ន្ទ​ធីតា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​គោលការណ៍​ការទទួលស្គាល់ និង​ការលើកទឹកចិត្ត​ដល់​បុគ្គល​ដែល​បាន​ចូលរួម​ប្រតិបត្តិ​សកម្មភាព​មេត្រី​បរិស្ថាន​

លោកជំទាវ មាស ច័ន្ទ​ធីតា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​គោលការណ៍​ការទទួលស្គាល់ និង​ការលើកទឹកចិត្ត​ដល់​បុគ្គល​ដែល​បាន​ចូលរួម​ប្រតិបត្តិ​សកម្មភាព​មេត្រី​បរិស្ថាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ចាម ៖ លោកជំទាវ មាស ច័ន្ទ​ធីតា អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​គោលការណ៍​ការទទួលស្គាល់ និង​ការលើកទឹកចិត្ត​ដល់​បុគ្គល​ដែល​បាន​ចូលរួម​ប្រតិបត្តិ​សកម្មភាព​មេត្រី​បរិស្ថាន និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទ្រទ្រង់​បរិស្ថាន និង​ផ្តល់​លិខិត​ថ្លែងអំណរគុណ​ដល់​រូបវន្តបុគ្គល និង​នីតិបុគ្គល​ដែល​បាន​ចូលរួម​អនុវត្ត​យុទ្ធនាការ​សម្អាត​ផ្លូវជាតិ «​ផ្លូវជាតិ​គ្មាន​សំរាម និង​សំណល់​ប្លា​ស្ទិក​» ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម គន់ សុភា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម តំណាង​រដ្ឋបាល​ខេត្ត ក្រុង ស្រុក នៃ​ខេត្ត​កំពង់ចាម មន្ទីរ​ពាក់ព័ន្ធ និង​មន្ត្រី នៃ​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត សរុប​ចំនួន ២០០​នាក់ ស្ថិតនៅ​សាលា​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៥ ។

​អង្គ​សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ពិនិត្យ​ពិភាក្សា និង​ទទួលយក​ធាតុ​ចូល​ពី​អ្នកពាក់ព័ន្ធ​លើ​គោលការណ៍​ការទទួលស្គាល់ និង​ការលើកទឹកចិត្ត​ដល់​បុគ្គល​ដែល​បាន​ចូលរួម​ប្រតិបត្តិ​សកម្មភាព​មេត្រី​បរិស្ថាន និង​ប្រើប្រាស់​បចេ្ចកវិទ្យា​ទ្រទ្រង់បរិ​ស្ថាន ដែល​បាន​រៀបចំ​ដោយ​នាយកដ្ឋាន​រង្វាន់​និង​លើកទឹកចិត្ត នៃ​អគ្គនាយកដ្ឋាន​ចំណេះ​និង​ព័ត៌មាន​បរិស្ថាន និង​មាន​ការចូលរួម​ពី​លោក លោកស្រី​នាយកដ្ឋាន​ជំនាញ នៃ​ក្រសួង​បរិស្ថាន​។

​ថ្លែង​ក្នុង​ឱកាស​នេះ​ផង​ដែរ​លោកជំទាវ ក៏​សូម​ថ្លែងអំណរគុណ​ដល់​អជ្ញាធ​រ​មូលដ្ឋាន រដ្ឋបាល​ក្រុង ស្រុក និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​យុទ្ធនាការ «​ផ្លូវជាតិ​គ្មាន​សំរាម និង​សំណល់​ប្លា​ស្ទិក​» ក្នុង​បុព្វហេតុ​កម្ពុជា​ផ្ទះ​យើង​ស្អាត នឹង​បាន​ផ្តល់​លិខិត​ថ្លែងអំណរគុណ​ដល់​រូបវន្តបុគ្គល និង​នីតិបុគ្គល​ដែល​បាន​ចូលរួម​អនុវត្ត​យុទ្ធនាការ​សម្អាត​ផ្លូវជាតិ «​ផ្លូវជាតិ​គ្មាន​សំរាម និង​សំណល់​ប្លា​ស្ទិក​» ជូន​ដល់​អាជ្ញាធរ ក្រុង ស្រុក ឃុំ និង​មន្ទីរពេទ្យ​បង្អែក ដែល​អញ្ជើញ​មក​ពី​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ សរុប​ចំនួន ២០​ប័ណ្ណ​។​
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល