ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​
0

ក្មេង​ទំនើង​០៥​នាក់ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​!

ក្មេង​ទំនើង​០៥​នាក់ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com


បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ​តាមរយៈ​បណ្ដាញ​សង្គម​ថា​មាន​ករណី​ហិង្សា​បង្កឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​ចំនួន ០១​ក្រុម ប្រដាប់​ដោយ កាំបិត ដុំថ្ម ដេញ​កាប់ និង​គប់ លើ ប្រជាពលរដ្ឋ បណ្តាលឲ្យ​រង​ការខូច​ខាត ម៉ូតូ ផា​ស់អាប់ និង​បែក​កញ្ចក់​ទ្វារផ្ទះ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​ប្រមាណ ២៤ និង ០៥ នាទី​យប់ ឈានចូល ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ចំណុច ផ្លូវ​បេតុង ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ពី​បណ្តាញ​សង្គម កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ធ្វើ​ការស្រាវជ្រាវ រហូត​ចាប់បាន​ជនសង្ស័យ ភេទ​ប្រុស ចំនួន ០២ នាក់ មាន ៖ ឈ្មោះ ប៊ុន សីហា អាយុ ២០​ឆ្នាំ និង ឈ្មោះ យ៉ែម ម៉ាក់ (​ត ស៊ុន​) អាយុ​២៩​ឆ្នាំ​។ រហូតដល់​វេលា​ម៉ោង​ប្រមាណ ០៧ និង ៣០ នាទី ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ត​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០៤ នាក់ បន្ថែមទៀត ១.​ឈ្មោះ ឌី សៀវ​ពិញ ហៅ ច្រើន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ២.​ឈ្មោះ យា នី​សិទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៣.​ឈ្មោះ ខុន វាសនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៤.​ឈ្មោះ ខា តាំង​អ័រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ចំពោះ​ជនសង្ស័យ​ឈ្មោះ យា នី​សិទ្ធ ភេទ​ប្រុស រកឃើញ​មាន​វត្ថុតាង សារធាតុ​ញៀន ម្សៅ​ក្រាម​ពណ៌​ស ជាប់​ខ្លួន ត្រូវបាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ វត្ថុតាង​ចាប់យក ៖ ម៉ូតូ​០១​គ្រឿង​ម៉ាក​, កាំបិតប៉័ងតោ ០២​ដើម និង​កន្ត្រៃ ០២​ដើម​, សោ​ម៉ាឡែត ០១, ដែក​គាស់ ០១, រណា​អា​ដែក ០១ រួម​នឹង​សម្ភារៈ​មួយចំនួន​ទៀត​។​

​ក្រោម​វិធានការ​ជំនាញ ក្មេង​ទំនើង​ទាំង​០៥​នាក់ បាន​សារភាព​ឲ្យដឹង​ដូចៗ​គ្នា​ថា ពួក​ខ្លួន​ពិតជា​បាន​ពាក់ព័ន្ធ​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដូច​ការរៀបរាប់​ខាងលើ ប្រាកដ​មែន ហើយ​ពួក​ខ្លួន​ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​មាន​អ្នកខ្លះ​ធ្លាប់​ជាប់​ក្នុង​មណ្ឌល​បន្សាប​សារធាតុ​ញៀន ផងដែរ​។​

​ជនសង្ស័យ​ទាំង​០៥​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​បក្ខពួក​ដែល​កំពុង​រត់គេចខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល