ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​
0

ទំនប់​ដូន​ទ្រី ជា​អាង​ស្ដុក​ទឹក​បាន​ប្រមាណ ១៦៣​លាន​ម៉ែត្រគូប ស្ថិតក្នុង​ស្រុក​រុក្ខ​គី​រី ខេត្ត​បាត់ដំបង

ទំនប់​ដូន​ទ្រី ជា​អាង​ស្ដុក​ទឹក​បាន​ប្រមាណ ១៦៣​លាន​ម៉ែត្រគូប ស្ថិតក្នុង​ស្រុក​រុក្ខ​គី​រី ខេត្ត​បាត់ដំបង

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ទំនប់​ដូន​ទ្រី ជា​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយទៀត ក្នុងចំណោម​អាង​ស្តុក​ជា​ច្រេី​ន​នៅ​ខេត្ត​បាត់ដំបង ពោរពេញ​ដោយ​សក្កា​នុព​ល​កសិកម្ម អាច​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​ផ្ទៃដី​កសិកម្ម​រដូវវស្សា​ចំនួន ៣៣០០០​ហិកតា និង​រដូវប្រាំង​ចំនួន ៤៥០០​ហិកតា គ្របដណ្តប់​លើ​ឃុំ​ចំនួន ១១​នៃ​ស្រុក​មោងឫស្សី និង​ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង និង​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ព្រមទាំង​ចូលរួម​ចំណែក​នៅ​ក្នុងកា​រ​ផ្គត់ផ្គង់​ទឹកស្អាត និង​កាត់បន្ថយ​ទឹកជំនន់​តាម​តំបន់​មួយចំនួន​នៅ​ផ្នែក​ខាងក្រោម​។

​ទំនប់​ដូន​ទ្រី បានសម្រេច​ការសាងសង់ ១០០% ក្រោយពី​បាន​ចាប់ផ្តើម​ការដ្ឋាន​កាលពី​ឆ្នាំ​២០១៨ ដោយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​៖
​ទី​១/ ទំនប់​ស្នូល​ដី​ថ្ម​បំពេញ Earth-Core Rockfill Dam (ECRD) ដែល​មាន​ខ្នង​លើ​ទទឹង ៨ ម៉ែត្រ កម្ពស់ ៦០ ម៉ែត្រ​ពី​គ្រឹះ និង​ប្រវែង​សរុប ៦៥៤ ម៉ែត្រ ដែល​មាន​សមត្ថភាព​ផ្ទុក​ទឹក​ប្រសិទ្ធភាព​បាន ១៣៣ លាន​ម៉ែត្រគូប​។​
​ទី​២/ សំណង់​បង្អៀ​រ (Spillway) ដែល​មាន​ប្រវែង​សរុប ៤១៤ ម៉ែត្រ និង​សមត្ថភាព​ដោះ​ទឹកបាន ៨៥០ ម៉ែត្រគូប​/​វិនាទី​។​
​ទី​៣/ រូង​ក្រោម​ដី​បង្វែរ​ទឹក (Diversion Tunnel) ដែល​មាន​អង្កត់ផ្ចិត ៤ ម៉ែត្រ និង​ប្រវែង ៤៦២ ម៉ែត្រ​។​
​និង​ទី​៤/ សំណង់​ប៉ម​គ្រប់គ្រង​ទឹក​មាន​ទ្វារ​ទឹក​ច្រើន​ថ្នាក់ (Multi-Stage Intake Tower) ដែល​មាន​វិមាត្រ ៨ ម៉ែត្រ (​ទទឹង​) × ២៤ ម៉ែត្រ (​ប្រវែង​) × ៤៩ ម៉ែត្រ (​កម្ពស់​) បំពាក់​ដោយ​ទ្វារ​សំរាប់​ប្រតិបត្តិការ​ចំនួន​បួន ដែល​នីមួយៗ​មាន​ទំហំ ២,២ ម៉ែត្រ x ២,២ ម៉ែត្រ​។​

​រាជរដ្ឋាភិបាល បាន​បន្ត​ផ្តល់​អាទិភាព និង​យកចិត្តទុកដាក់​ខ្ពស់បំផុត​ក្នុង​ការពង្រឹង និង​ពង្រីក​ប្រព័ន្ធធារាសាស្ត្រ ពិសេស​បង្កើត​អាង​ស្តុក​ទឹក ដែល​ជា​ប្រភព​នៃ​តម្រូវការ​យ៉ាង​សំខាន់​សម្រាប់​បម្រើ​ដល់​វិស័យ​កសិកម្ម និង​ពហុ​បំណង​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ផង​ដែរ​។ ទឹក ជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ទាំង​៥ នៃ​យុទ្ធសាស្ត្រ​ចតុកោណ ហើយក៏​បាន​បន្ត​ជំរុញ​អនុវត្ត​យ៉ាង​សកម្ម តាមរយៈ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ជា​ប្រតិបត្តិ​ក​រ ៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល