ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​
0

កម្ពុជា​-​ឡាវ ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​រដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​ពី​កម្ពុជា ឆ្លងកាត់​ប្រទេស​ឡាវ ឆ្ពោះ​ទៅកាន់​ប្រទេស​ទី​៣

កម្ពុជា​-​ឡាវ ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​រដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​ពី​កម្ពុជា ឆ្លងកាត់​ប្រទេស​ឡាវ ឆ្ពោះ​ទៅកាន់​ប្រទេស​ទី​៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម​បណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​បរិស្ថាន នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម និង​បរិស្ថាន បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្ដេច​បវរ​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នា​ឱកាស​នេះ​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កម្ពុជា ដែល​បាន​ផ្ដល់​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជូន​ចំពោះ​ឯកឧត្តម និង​គណៈប្រតិភូ ដែល​នេះ​បង្ហាញ​អំពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ឡាវ​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​ថា ក្នុង​រយៈពេល​៧០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត កម្ពុជា​-​ឡាវ​, កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​មាន​ការវិវត្ត​រីកចម្រើន​ឥតឈប់ឈរ ហើយ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ឡាវ​នៅ​កម្ពុជា​នា​ពេល​នេះ ក៏​ជា​ការចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឡាវ ផងដែរ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​, ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​គូស​បញ្ជាក់ជូន​សម្ដេច​ប​វរ​ធិបតី​ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម និង​គណៈប្រតិភូ មក​កាន់​កម្ពុជា​នា​ឱកាស​នេះ មាន​គោលបំណង​សំខាន់​ចំនួន ២ រួមមាន​៖ (១) ការពិភាក្សា​ទៅលើ​ការអនុវត្ត​នូវ​កិច្ចព្រមព្រៀង​ដែល​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​កន្លងមក សំដៅ​ជំរុញ​ការបង្កបង្កើន​ផលិតផល​កសិកម្ម​, ការ​ចិញ្ចឹមសត្វ​, និង​ការអភិរក្ស​ព្រៃឈើ និង (២) ការពិភាក្សា​លើ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម​ពី​កម្ពុជា ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ ឆ្ពោះ​ទៅកាន់​ប្រទេស​ទី​៣​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ជម្រាបជូន​សម្តេច​បវរ​ធិបតី​ថា ក្រសួង​កសិកម្ម និង​បរិស្ថាន​ឡាវ និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា បាន​ឯកភាពគ្នា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម​ពី​កម្ពុជា ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ ទៅកាន់​ប្រទេស​ទី​៣ ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ប្ដេជ្ញាចិត្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​នេះ​សម្រេចបាន​លទ្ធផល​ជា​ផ្លែផ្កា និង​ឱ្យបាន​ឆាប់រហ័ស​។ បន្ថែម​ពី​នេះ​, ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ប្ដេជ្ញា​នៅ​ក្នុង​ការជំរុញ ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម និង​បរិស្ថាន​ឱ្យ​កាន់តែ​រីកចម្រើន និង​រឹងមាំ​បន្ថែមទៀត ជាមួយ​សម​ភាគី​កម្ពុជា​។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម និង​បរិស្ថាន​ឡាវ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ឱកាស​នេះ​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​គូសបញ្ជាក់​អំពី​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឡាវ ព្រមទាំង​បាន​សម្ដែង​នូវ​ការពេញចិត្ត និង​សេចក្ដី​រីករាយ ដែល​បាន​ឃើញ​នូវ​ភាព​រីកចម្រើន​ជា​លំដាប់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់ថា វិស័យ​កសិកម្ម គឺជា​វិស័យ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្នុង​ការធានា​នូវ​សន្តិសុខ​ស្បៀង​។ ជាមួយនឹង​កត្តា​ទីតាំង​ភូមិសាស្ត្រ និង ភាព​ស្រដៀង​គ្នា​រវាង​កម្ពុជា​-​ឡាវ​, សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់ និង​សក្តានុពល​ជាច្រើន​ទៀត ដែល​ប្រទេស​ទាំង​ពីរ​អាច​សហការ​ជាមួយគ្នា​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ឱ្យស្រប​ទៅ​នឹង​ការរីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​លើ​វិស័យ​ផ្សេងៗ ដូចជា វិស័យ​សន្តិសុខ​និង​ការពារជាតិ​, ថាមពល​, និង​ពាណិជ្ជកម្ម ជាដើម​។

​មុន​នឹង​បញ្ចប់​, សម្ដេច​បវរ​ធិបតី បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង​កសិកម្ម នៃ​ប្រទេស​ទាំង​ពី​រ​ពន្លឿន​នូវ​នីតិវិធី​នៅ​ក្នុង​ការជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម​ពី​កម្ពុជា ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ ឆ្ពោះ​ទៅកាន់​ប្រទេស​ទី​៣ ហើយ សម្ដេច​បវរ​ធិបតី​ជឿជាក់​ថា​កិច្ចព្រមព្រៀង​នៃ​កិច្ចសហប្រតិបត្តិការ​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល