ទាន់ហេតុការណ៍
លោក យី យី​ម មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង សំណូមពរ​គោរព​ស្នើ​សុំ​អន្តរាគមន៍ និង​រក​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ដីធ្លី​ចំនួន ៣ ប្លង់ នៅ​ខេត្ត​តាកែវ​ - សេចក្ដីបំភ្លឺ​ព័ត៌មាន របស់ រដ្ឋបាល​ខេត្ត​កែប ស្តីពី​ការសុំ​សិទ្ធិ​វិនិយោគ​ភាស៊ី​ផែ​កែប​កោះទន្សាយ​ ​ថ្ងៃ​ព្រហស្បតិ៍ 10 រោច ខែ​អស្ស្ជ​ជ ថ្នាំ​មមី អដ្ធស័ក ព​-​ស -២៥៧០ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» - វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​
0

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន បាន​ទទួល​ជួប​ក្រុមការងារ​ស្រាវជ្រាវ​នៃ​អង្គភាព​ដើម្បី​គាំទ្រ​កា​រវិន​យោគ​វិស័យ​កសិកម្ម ក្នុង​ក្រមខ័ណ្ឌ​ASPlRE នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ធកិច្ចជាតិ​

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន បាន​ទទួល​ជួប​ក្រុមការងារ​ស្រាវជ្រាវ​នៃ​អង្គភាព​ដើម្បី​គាំទ្រ​កា​រវិន​យោគ​វិស័យ​កសិកម្ម ក្នុង​ក្រមខ័ណ្ឌ​ASPlRE នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ធកិច្ចជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ០៣​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ក្រុមការងារ​ស្រាវជ្រាវ​នៃ​អង្គភាព​គ្រប់គ្រង​គម្រោង​ដើម្បី​គាំទ្រ​ការវិនិយោគ​វិស័យ​កសិកម្ម ក្នុង​ក្របខ័ណ្ឌ ASPIRE នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ដែល​ដឹកនាំ​ដោយ​លោក រស់ សីល​វ៉ា​។ ជំនួប​ប្រឹក្សា​យោបល់​នា​ពេល​នេះ​មានបំណង​សិក្សា​ស្វែង​យល់​បន្ថែម​អំពី “​ការពិនិត្យ​ឡើងវិញ​លើ​ការវិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​” ធ្វើ​ការវាយតម្លៃ​លើ​ទំហំ​វិនិយោគ​ដោយ​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន ម៉ូ​ដែល គោលនយោបាយ និង​យុទ្ធសាស្ត្រ​នៃ​ការវិនិយោគ​។

​មានមតិ​ស្វាគមន៍ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ពេលវេលា និង​សុច្ឆន្ទៈ​របស់​ក្រុម ប្រឹក្សា​សេដ្ឋកិច្ចជាតិ​ដែល​មាន​បំណង់​ចង់​សិក្សា និង​ស្រាវជ្រាវ​បន្ថែម​លើ​ការវិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នា​ពេល​នេះ​។ តប​តាម​គោលបំណង​របស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច ឯកឧត្តម​រដ្ឋ មន្ត្រី​បាន​ជម្រាប​ជូន​ក្រុម​ការងារ​យ៉ាង​លម្អិត​ពី​ការ​វិវឌ្ឍន៍​រីកចម្រើន​ពី​ដំណាក់កាល​មួយ មក​ដំណាក់កាល​មួយ​ក្នុង​វិស័យ​កសិកម្ម គោលនយោបាយ បរិយាកាស សក្តានុពល ឱកាស បញ្ហា​ប្រឈម និង​យន្តការ ឬ​នីតិវិធី​ដោះស្រាយ​ទាំង​រយ​:​ពេល​ខ្លី និង​រយ​:​ពេល​វែង​ដែល​វិស័យ​នេះ​បាននិងកំពុង​ជួបប្រទះ​។ ក្រៅពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ជ្រាប​ជូន​ភ្ញៀវ​ផង​ដែរ​អំពី​បច្ចុប្បន្នភាព​នៃ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​ដែល​ក្រសួង​កំពុង​ខំ​ប្រឹង​ជំរុញ​គឺ​ការកែច្នៃ និង​នាំចេញ ដោយ​អនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទំនើប ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា ការធ្វើ​កសិពាណិជ្ជកម្ម​សំដៅ​ដល់​ការផលិត​ផលិតផល​ដែល​មាន​គុណភាព អនាម័យ និង​ភូតគាម​អនាម័យ ឆ្លើយ​តម​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​នាំចេញ​។ លោក​ក៏​បាន​បន្ថែមទៀតថា ដើម្បី​ឲ្យ​គោលនយោបាយ​នេះ​ទទួលបាន​នូវ​លទ្ធផល​កាន់តែ​ជោគជ័យ និង​ប្រកបដោយ​និរន្តរភាព គឺ​ទាមទារ​ឲ្យមាន​ការគាំទ្រ និង​កិច្ច​សហការ​អនុវត្ត​ពេញលេញ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាមួយ​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ សហគមន៍​កសិកម្ម និង​ជា​ពិសេស​ស្ថាប័ន​ពាក់ព័ន្ធ​ទៅ​តាម​តួនាទី និង​ភារកិច្ច​ដែល​ទាំងអស់​នេះ​ជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុង​ការគាំទ្រ​ដល់​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​ឲ្យមាន​ការអភិវឌ្ឍ​រីកចម្រើ​ន​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត​។​

​ទទួលបាន​អនុ​ស​សន៍​ពី​ឯកឧត្តម​រដ្ឋមន្ត្រី លោក រស់ សីល​វ៉ា និង​ក្រុម​ការងារ​បាន​ថ្លែង អំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ធាតុ​ចូល​សំខាន់ៗ​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តល់ជូន​នា​ពេល​នេះ ហើយ​ក្រុម​ការងា​រថា​នឹង​យក​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​ទៅ​រៀបចំ​ចង​ក្រ​ជា​ឯកសារ​សម្រាប់​ជា​ធាតុ​ចូល​ទុកជា​ត្រីវិស័យ​សម្រាប់​រៀបចំ​ក្របខ័ណ្ឌ​ម៉ូ​ដែល​នៃ​ការវិនិយោគ​មួយ​មាន​យន្តការ​អនុវត្ត​ច្បាស់លាស់ សមស្រប ប្រទាក់​ក្រឡា និង​ប្រសិទ្ធភាព​ក្នុង​រយៈពេល​មធ្យម និង​វែង​ដើម្បី​អភិវឌ្ឍន៍​វិស័យ​នេះ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​។​

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល