ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ថ្នាក់ដឹកនាំសមាគមរាជសីហ៍ ព្រមទាំង សមាជិក សមាជិកា សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសដែល ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «សម្តេចមហាបវរធិបតី»

ថ្នាក់ដឹកនាំសមាគមរាជសីហ៍ ព្រមទាំង សមាជិក សមាជិកា សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសដែល ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «សម្តេចមហាបវរធិបតី»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្នុង​នាម​ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគម​រាជសីហ៍ និង​ក្នុងនាម​ខ្ញុំបាទ​ផ្ទាល់ ពិតជា​មាន​សេចក្តី សោមនស្ស​រីករាយ​ក្រៃលែង និង​សូម​សំដែង​នូវ​អំណរ​សាទរ​ប្រកបដោយ​ក្តី​រំភើបឥ​ត​ឧបមា​គោរព​ជូន​ចំពោះ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាឱកាស​ដែល​ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចេញ​ព្រះរាជក្រឹត្យ​ប្រោស​ព្រះរាជទាន​គោរមងារ​ជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការ​ប្រោស​ព្រះរាជទាន​គោរមងារ​ជា សម្ដេច​មហា​បវរ​ធិបតី ជូន ឯកឧត្តម​កិត្តិ​ទ​សា​ភិបាល បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ពិតជា​ស័ក្តិសម​បំផុត​ក្នុងនាម ឯកឧត្តម​កិត្តិ​ទេសាភិបាល នាយករដ្ឋមន្ត្រី ជា អ្នកដឹកនាំ​ដ៏​ឆ្នើម ជាទីគោរព​ស្រឡាញ់​របស់​ប្រជាជន​កម្ពុជា បាន​ចូលរួម​ដឹកនាំ​ប្រជាជាតិ​កម្ពុជា កសាងបាន​នូវ​សន្តិ ភាព ស្ថិរភាព​ជាតិ ឯកភាព​ជាតិ ការអភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ ព្រមទាំង​មាន​ស្វាមីភក្តិ​ចំពោះ​ព្រះមហាក្សត្រ គោរព ការពារ​ព្រះពុទ្ធសាសនា និង​យុត្តិធម៌​សង្គម​។ មិនតែប៉ុណ្ណោះ ឯកឧត្តម​កិត្តិ​ទេសាភិបាល នាយក​រដ្ឋ​មន្តី គឺ ជា​ឥស្សរជន​វ័យក្មេង​បន្តវេន ជា​ថ្នាក់ដឹកនាំ​និង​ជា​បញ្ញាវន្ត​ខ្មែរ​ពោរពេញ​ដោយ​សមត្ថភាព ទេពកោសល្យ គុណធម៌ សីលធម៌ សុជីវធម៌ និង​តែង​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ​ក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា ឲ្យមាន​ការរីកចម្រើន ដូច​អរិយ​ប្រទេស​ដទៃ​ទៀត​នៅលើ​សកលលោក​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​បួងសួង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក និង​ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា សូម​ជួយ​អភិបាល​គ្រងរ​ក្សា ព្រោះ ប្រសិទ្ធពរ​បវរ​មហា​ប្រសើរ ជូន ឯកឧត្តម​កិត្តិ ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ​ជាទី​គោរព​ស្រឡាញ់ សូម​បាន​សមប្រកប​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ ជា និច្ច​និរន្តរ៍​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល