ទាន់ហេតុការណ៍
រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា - សកម្មភាព​មនុស្សធម៌ ចែករំលែក​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដល់​គ្រួសារ​ខ្វះខាត​ - លោក​បណ្ឌិត ឃីម រដ្ឋា ចូលរួម​យុទ្ធនាការ កម្ពុជា​ស្អាត ខែ្មរ​ធ្វើបាន ជាមួយ​សាលា​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ - លោក សន ស៊ិន ចៅសង្កាត់ គោក​រកា បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​លូ​រំដោះ​ទឹក និង​ស្តារ​សំអាត​ប៊ី​ហ្គាលូ ដែល​មាន​ការកកស្ទះ នៅ​ភូមិ​កប់​ស្រូវ​ធំ​..! - ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​បើក​វេទិកា​ពិភាក្សា​មហា​អនុ​តំបន់​មេគង្គ ស្តី​ពី​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​ប្រធានបទ​«​ការកសាង​ទំនុកចិត្ត​ក្នុង​តំបន់ ភាព​ធន់​នឹង​ប្រព័ន្ធ​ឌីជីថល និង​ការចែករំលែក​ព័ត៌មាន​ដោយ​ការទទួលខុសត្រូវ​» - លោក បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព គេហទំព័រ រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​លោក អ៊ិន យឿន ទីប្រឹក្សា លោក បណ្ឌិត ហោ គន្ធា អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ដង្ហែ​អង្គ​ផ្កា សាមគ្គី មក​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​ព្រះឥន្ទ្រ​ទេព​ - លោក​បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព គេហទំព័រ រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​ក្រុមការងារ​អង្កា​ចីរភាព បរិស្ថាន​កម្ពុជា នាំយក​អំណោយ ចូលរួម​រំលែក​ទុក្ខ ក្រុមគ្រួសារ​ប្អូនស្រី អ៊ឺន ចាន់ណា​រី ដែល​បាន​លាចាក​លោក​ទៅ ដោយ​រោគាពាធ​ - ឈ្មោះ គ្រី ប៉េង​លេង ហៅ ថាត់ ម្ចាស់​អាជីវកម្ម Mr. LENG KTV បាន​រត់គេចខ្លួន​បាត់ ក្រោយ​រង​ការចោទប្រកាន់ ពី​បទ​ឃុបឃិត​ត​ផ្តល់​ទីតាំង ឱ្យ​ក្រុម​ឧក្រិដ្ឋជន លួច​បង្កប់​ស្គេម​អន​ឡាញ - លោក បណ្ឌិត ឃីម រដ្ឋា ចាងហ្វាង​អង្គភាព គេហទំព័រ រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​ក្រុមការងារ​អង្គការ​ចីរភាព បរិស្ថាន​កម្ពុជា នាំយក​អំណោយ ជូន​ប្រជាពលរដ្ឋ​មាន​ការខ្វះខាត​ចំនួន​០២​គ្រួសារ
0

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាកាសយានដ្ឋានអ​ន្ត​រ​ជាតិ​សៀមរាប​-​អង្គរ

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាកាសយានដ្ឋានអ​ន្ត​រ​ជាតិ​សៀមរាប​-​អង្គរ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ “Siem Reap Angkor International Airport” ។​

​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ នឹង​ក្លាយជា​សក្តានុពល​ស្រូប​ទាញ​ដ៏​ខ្លាំងក្លា និង​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប និយាយ​ដោយឡែក ព្រមទាំង​វិស័យ​ទេសចរណ៍​ទូទាំងប្រទេស និយាយ​ជា​រួម ជា​ពិសេស​នឹង​អាច​ទាក់ទាញ​ដល់​វិនិយោគិន ក៏ដូចជា​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​។

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ជា​សមិទ្ធផល​ថ្មី​មួយទៀត បន្ទាប់​ពី​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នៃ​ចំណង​មិត្តភាព​ដែកថែប​កម្ពុជា​-​ចិន​។ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ត្រូវបាន​សាងសង់​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​សង្គ្រាម​ចុងក្រោយ ដែល​ត្រូវបាន​បញ្ចប់​ដោយ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​តេជោ ហ៊ុន សែន​។ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​បន្តទៀតថា ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​អង្គរ គឺ​ឈរ​លើ​ចក្ខុវិស័យ​វែងឆ្ងាយ​ចំនួន​២ របស់​សម្ដេច​តេជោ ហ៊ុន សែន នោះ​គឺ​ការអភិរក្ស និង​ការអភិវឌ្ឍ​។​

​សម្ដេច​ធិបតី​បន្តទៀតថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ អនុញ្ញាត​ឱ្យ​យន្តហោះ ឡើង​ចុះ​បាន​២ ទិស​ផ្សេង​គ្នា ដែល​ខុស​ពី​ព្រលាន​យន្តហោះ​ចាស់ ដែល​អនុញ្ញាត​ឱ្យ​យន្តហោះ​ឡើង​ចុះ​បាន តែ​មួយ​ទិស​ប៉ុណ្ណោះ ដោយសារ​មួយ​ទិស​ទៀត ប៉ះ​ចំ​លើ​បុរាណ​ប្រាសាទ​ក្នុង​តំបន់​អង្គរ​។ អាកាសយាដ្ឋាននេះ បំពាក់​ទៅ​ដោយ​សម្ភារ​ទំនើបៗ និង​អាច​ពង្រីក​បាន​ទៅតាម​បច្ចេកទេស​ជំនាញ​។

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​បន្តទៀតថា ព្រលាន​យន្តហោះ​ជាច្រើន​នៅក្នុង​ពិភពលោក មិន​ត្រឹម​តម្លៃ​ត្រឹមតែ​ជា​អាកាសយានដ្ឋាន​សម្រាប់​យន្តហោះ​ចុះចត ឬ​ចេញដំណើរ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​អាកាសយានដ្ឋាន របស់​ប្រទេស​ទាំងនោះ បាន​ក្លាយជា​តំបន់​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ថែម​ទៀត​។ នៅថ្ងៃនេះ សម្ដេច​ធិបតី​បាន​ប្រកាស​ឱ្យ​ដឹងថា ប្រព័ន្ធ E-Arrival សម្រាប់​ការបំពេញ​បែបបទ​របស់ អ្នកដំណើរ​តាម​យន្តហោះ មកដល់​កម្ពុជា នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​មុនគេ ដើម្បី​សម្រួល​ដល់​ការបំពេញ​បែបបទ​របស់អ្នក​ដំណើរទាំង​នោះ ឱ្យ​កាន់តែ​ងាយស្រួល និង​មិន​ស្មុគស្មាញ ដូច​ការ​បំពេញ​ដោយ​ប្រើ​ប៊ិក​សរសេរ​។ ជាមួយគ្នា​នោះ សៀមរាប នឹង​មាន​រថភ្លើង​ស្រាល​(Autorail) សម្រាប់​ធ្វើដំណើរ​ទៅ​មក រវាង​ក្រុង​សៀមរាប និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ទៀត​ផង​។​

​សម្ដេច​ធិបតី​បាន​មានប្រសាសន៍ថា តាមរយៈ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ក្រោម​ប្រធានបទ​«​ទស្សនា​កម្ពុជា​ឆ្នាំ​២០២៤» ទេសចរ​ចិន នឹង​មក​លេង​កម្សាន្ត​ច្រើន​នៅ​កម្ពុជា​នា​ឆ្នាំ​២០២៤ ខាងមុខនេះ​។ កត្តា​នេះ ទាមទារ​ឱ្យ​កម្ពុជា​ត្រូវ​រៀបចំ​កែសម្រួល និង​ត្រៀម​គ្រប់ផ្នែក​ដើម្បី​ទទួល​ទេសចរ​ទាំងនោះ​។ កម្ពុជា​គ្រោង​ពង្រីក​ឱ្យ​ប្រើ​បណ្ណ​ព្រំដែន ដើម្បី​ទេសចរ​ងាយ​ចូល​មក​ទស្សនា​ខេត្តសៀមរាប ដោយ​មិន​ចាំបាច់​ប្រើ​លិខិតឆ្លងដែន​(PASSPORT)​នោះទេ​។​សម្តេច​ធិបតី​បាន​ជំរុញ​ឲ្យ​អាជ្ញាធរខិតខំ​ធ្វើយ៉ាងណា​ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ជូន​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យបាន​ល្អប្រសើរ​បន្ថែមទៀត ដើម្បី​ជា​ការផ្តល់​ទំនុកចិត្ដ​ដល់​ពួកគេ​បន្ថែម​។​

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បញ្ជាក់​ថា​ឆ្នាំ ២០២៤ ជា​ឆ្នាំ​រស់​ឡើងវិញ នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ ខណៈ​ពិភពលោក​កំពុង​មាន​ការគំរាមកំហែង​នៃ វិបត្តិ​ថាមពល កម្ពុជា​បាន​រក្សា​លំនឹង​បាន​ដដែល​នៃ​តម្លៃ​អគ្គិសនី ថែមទាំង​មានការ​បញ្ចុះ​តម្លៃ​ដល់​រោងចក្រ​សហគ្រាស​នានា រហូតដល់​ទៅ​១៥​ភាគរយ​ផង​ដែរ​ក្នុង​ឆ្នាំ​២០២៣​នេះ​។​

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​បន្តទៀតថា ក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​៣ ដែល​រៀបចំ​ធ្វើ​នៅ​ប្រទេស​ចិន ក្នុង​ឆ្នាំ​២០២៣ ថ្មីៗ​កន្លងមកនេះ សម្ដេច​បាន​ពិភាក្សា ជាមួយ​ឯកឧត្ដម ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន ដោយ​កំណត់​យក​ឆ្នាំ​២០២៤ ជា​ឆ្នាំ​នៃ​ការផ្លាស់ប្ដូរ​រវាង ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ហើយ​កម្ពុជា​សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ទេសចរ ចិន ដែល​ជា​មិត្ត និង​ជា​បងប្អូន​ដ៏​ល្អ​របស់​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល