ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

អង្គកឋិនទានមហាសាមគ្គី​ ដង្ហែទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសរយៈពេល៣ខែក្នុងពទ្ធសីមា វត្តបុប្ផាវតី ដើម្បីប្រមូលបច្ច័យកសាង

អង្គកឋិនទានមហាសាមគ្គី​ ដង្ហែទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសរយៈពេល៣ខែក្នុងពទ្ធសីមា វត្តបុប្ផាវតី ដើម្បីប្រមូលបច្ច័យកសាង

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តកំពង់ស្ពឺ៖​ នាព្រឹកថ្ងៃអាទិត្យ១៤កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣១៣  អង្គកឋិនទានមហាសាមគ្គីដែលផ្តួចផ្តេីមឡេីងដោយ​ ភិក្ខុអគ្គធរោ អុឹម ឧត្តម ព្រះគ្រូចៅអធិការវត្ត បុប្ផាវតី និង លោកបណ្ឌិត ឃីម រដ្ឋា  ចាងហ្វាង រស្មី ស្ទឹងត្រង់ និងលោកស្រី សេង ច្រឹប ព្រមបងប្អូនបុត្រាបុត្រីនិងចៅៗ លោកអាចារ្យ គណ:កម្មការចំណុះជេីងវត្ត  និង​ប្រជាពុទ្ធបរិសទ័គ្រប់មជ្ឍដ្ឋាន​បាន ដង្ហែអង្គកឋិនទានទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសរយៈពេល ៣ខែកន្លងមកក្នុងពទ្ធសីមា វត្តបុប្ផាវតី ស្ថិតនៅភូមិស្រែរលូស ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងបរិវេណវត្ត។

ព្រះចៅអធិការវត្ត បុប្ផាវតី ព្រះនាមភិក្ខុអគ្គធរោ អុឹម ឧត្តម មានថេរ:ដីកាថា​ កឋិនទានជាកាលទានមានផលវិសេស​ ជាងទានទាំងពួង​ ព្រោះបានផលដល់ទាយក​ជាម្ចាស់ទានផង​ និងភិក្ខុសង្ឃដែលទទួលក្រាលគ្រងផង។   សំរាប់ភិក្ខុសង្ឃទទួលបាននូវអានិសង្ស​ ទាំងប្រាំយ៉ាងគឺ​ ត្រូវទៅកាន់ទីដ៍ទៃមិនមានទោសជាដេីម​ សំរាប់ប្រជាពុទ្ធបរិសទ័ដែលធ្វេីកឋិនក៍ទទួលបាននូវអានិសង្សប្រាំយ៉ាងដែរ​គឺមានរូបសម្បត្តិ​ល្អភោផង់​ មានព័ណសំប្បុរ​ ស្រស់ថ្លាល្អ​ មានទ្រង់ទ្រាយល្អ ពេញលក្ខិណ:​ បេីជា​ បុរសនឹងបានជាអិហិភិក្ខុ​ បេីជាស្រ្តីវិញនឹងបរិបូណ៍ទៅដោយបុណ្យជាបច្ច:ពិតកល្យាណី​ ឫស្រ្តីគ្រប់លក្ខ័។    ព្រះអង្គមានថេរ:ដីកា​ បញ្ចាក់ថា​ កឋិនទាន​ ជាទានមួយដែលប្លែកពីទានដ៏ទៃៗទៀត​ គឺ​ ប្លែកដោយកាលមានតែត្រឹម២៩ថ្ងៃតែប៉ុនណ្ណោះ​ ហេីយវត្តមួយទទួលបានតែម្តងក្នុងមួយឆ្នាំ។  ប្លែកដោយអានិសង្ស អ្នកប្រគេន​ ក៍បានអានិសង្ស និងអ្នកទទួលក្រាលគ្រង​ អនុមោទនាក៍បានអានិសង្ស ប្លែកដោយអំពេីគឺបុគ្គលដែលធ្វេីតាមព្រះវិន័យប្រកបដោយធម៌ត្រឹមត្រូវ​ ប្លែកដោយវត្ថុ​ គឺវត្ថុសំរាប់​ កឋិនមានបីគឺ​ ​ ស្បង់​ ចីវរ​ សង្ឃាដី​ ក្រៅពីនោះគីជា​ អត្ថបរិក្ខារ​ កឋិន។

លោកបណ្ឌិត ឃីម រដ្ឋា បានបង្ហាញអារម្មណ៍ជ្រះថ្លា​ ដោយសាមានការជួបជុំពីរប្រជាពុទ្ធបរិស័ទនិងបងប្អូនមកពីទីជិតឆ្ងាយ ហេីយការជួបជុំនេះដែរ​ អាចប្រព្រឹត្តទៅក៍អាស្រយ័ដោយកត្តាប្រទេសជាតិ​ មានសុខសន្តិភាពពេញលេញ​ មានស្ថេរភាព​ នយោបាយ​ និងការអភិវឌ្ឍន៍រីកចំរេីនលេីគ្រប់វិស័យ​ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាសេនាតេជោ​ ហ៊ុន​  សែន​ និងសម្ដេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វេីអោយកម្ពុជាមានការអភិវឌ្ឍន៍លេីគ្រប់វិស័យ​ ទាំងផ្នែកពុទ្ធចក្រ​ និងអាណាចក្រ។

លោកបណ្ឌិត ឃីម រដ្ឋា  ចាងហ្វាង រស្មី ស្ទឹងត្រង់ បានប្រាប់ឲ្យដឹងថាបច្ច័យដែលក្រុមគ្រួសារព្រមទាំងបងប្អូនបុត្រាបុត្រីនិងចៅៗ របស់លោកបាននាំយកមកមានចំនួន ២.៧៣៥.៥០០រៀល (ពីលានចិត្តសិបបីម៉ឺនប្រាំពាន់ប្រាំរយរៀល)

១. បច្ច័យសង្កត់ត្រៃ ១.៣៦៥.៥០០ រៀល
២. បច្ច័យកសាង .២០០០០០ រៀល
ម្ហូបអាហារ 10 ម៉ឺន
៣. ជូនលោកអាចារ្យ.១០០.០០០ រៀល
៤. ជូនប៉ូលីសនិងបញ្ជាការពារភូមិ.១៥០.០០០ រៀល
៥. តាជី យាយជី ចំនួន១៥ នាក់ ក្នុងមួយនាក់តាជីក្រមាមួយនិងថវិកា ៥០០០៛ លោកយាយជីសារុងមួយនិងថវិកា ៥០០០ រៀល
៦. លោកគ្រូអ្នកគ្រូចំនួន ៩នាក់ ក្នុងម្នាក់ៗទទួលបានសារុងមួយថវិកា ៥០០០ រៀល
៧. សិស្សានុសិស្សចំនួន ៣៥០នាក់ ក្នុងម្នាក់ៗទទួលសៀវភៅមួយក្បាល ខ្មៅដៃពីដើម ជ័រលុបមួយនិង ថវិកាចំនួន ២០០០ រៀល ។

ជាចុងបញ្ចប់ព្រះគ្រូចៅអធិការវត្ត បុប្ផាវតី ព្រះនាមភិក្ខុអគ្គធរោ អុឹម ឧត្តម បានជួសមុខឱ្យអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្ត សម្ដែងនៅអំណរអរគុណដល់ លោកបណ្ឌិត ឃីម រដ្ឋា  ចាងហ្វាង រស្មី ស្ទឹងត្រង់ និងលោកស្រី សេង ច្រឹប ព្រមបងប្អូនបុត្រាបុត្រីនិងចៅៗ និង​ប្រជាពុទ្ធបរិសទ័គ្រប់មជ្ឍដ្ឋាន​បាន ដង្ហែអង្គកឋិនទានមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសរយៈពេល ៣ខែកន្លងមកក្នុងពទ្ធសីមា វត្តបុប្ផាវតី សូមធ្វើដំណើរត្រឡប់ទៅគេហដ្ឋានវិញសូមឱ្យជួបតែសុខ និងចម្រើន ព្រមទាំងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លានឃ្លាតឡើយ៕

ឥត

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល