ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​លើ ស្ថិតក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​លើ ស្ថិតក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែ​ក​ត្ដិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​លើ ស្ថិតក្នុង​ស្រុក​ថ្ម​បាទ ខេត្ត​កោះកុង​។​

​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​លើ គឺជា​គម្រោង​វា​រី​អគ្គិសនី ដែល​វិនិយោគ​សាងសង់​ដោយ ក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd. ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់ ក្រុមហ៊ុន China National Heavy Machinery Industry Corporation (Sinomach) របស់​ប្រទេស​ចិន​។ គម្រោង​វា​រី​អគ្គិសនី​នេះ ប្រើ​ប្រភពទឹក​របស់​ស្ទឹង​២ គឺ​ស្ទឹង​កែប និង​ស្ទឹង​តា​តៃ ដោយ​សាងសង់​ទំនប់​២ កាត់​ស្ទឹង​ទាំង​២ បង្កើត​ជា​អាង​ស្តុក​ទឹក​២ ភ្ជាប់​គ្នា​ទៅវិញទៅមក ដោយ​ទួ​ណែ​ល​បង្ហូរទឹក​ក្រោម​ដី​។ ប្រភពទឹក ដែល​ត​ភ្ជាប់​គ្នា​នេះ គ្រោង​ទម្លាក់​យក​មក​ផលិត​ថាមពល​អគ្គិសនី នៅ​អគារ​ថាមពល ដែល​មាន​អានុភាព​សរុប ១៥០​មេហ្គា​វ៉ាត់ ស្ថិតនៅ​ចម្ងាយ ១៣​គីឡូម៉ែត្រ ក្រោម​ទំនប់​ទឹក​ស្ទឹង​កែប តាម​បំពង់​ទួ​ណែ​ល បង្ហូរទឹក​ក្រោម​ដី​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហា​ញក្តី​សោមនស្ស​រីករាយ​ក្រៃលែង ដែល​បាន​អញ្ជើញ​ចូលរួម​បិទ​ស្ទឹង​សាងសង់​វា​រី​អគ្គិសនី​តាតៃ​លើ ដែលមាន​អានុភាព​រហូតដល់ ១៥០​មេហ្គា​វ៉ាត់​។ សម្តេច​ធិបតី​បាន​មានប្រសាសន៍ថា វិស័យ​ថាមពល​អគ្គិសនី គឺជា​វិស័យ​អាទិភាព​មួយ ក្នុងចំណោម​វិស័យ​អាទិភាព ដែល​រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់​ជំរុញ​ការអភិវឌ្ឍ ហើយ​នៅតែ​ជា​របៀបវារៈ​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ចរ​បស់​កម្ពុជា​។ ភូមិសាស្ត្រ​ស្រុក​ថ្មបាំង នេះ គឺជា​កន្លែង​លាក់​ទ័ព​ក្នុង​សម័យ​សង្គ្រាម និង​ជា​កន្លែង​វេទនា​បំផុត​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​សុខសន្តិភាព បានប្រែក្លាយ​ស្រុក​ថ្មបាំង​ជា​កន្លែង​អភិវឌ្ឍន៍ មិនមែន​ជា​កន្លែង​លាក់​ទ័ព ដើម្បី​ប្រយុទ្ធ​ទៀត​នោះ​ទេ​។​សម្តេច​ធិបតី​បាន​ថ្លែងថា បើ​គ្មាន​សុខសន្តិភាព ក៏​គ្មាន​ការអភិវឌ្ឍ​ផ្នែក​ថាមពល​អគ្គិសនី​នោះដែរ​។​

​សម្តេច​ធិបតី​បាន​មាន​ប្រសា​ន៍​ថា ការអភិវឌ្ឍ​ថាមពល​អគ្គិសនី និង​ការ​ត​បណ្តាញ​អគ្គិសនី​ជូន​ពលរដ្ឋ​នាពេល​បច្ចុប្បន្ន ជា​សមិទ្ធផល​ជាក់ស្តែង​មិនមែន​ប្រជាភិថុតិ​នោះទេ​។ ការធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​កាន់តែ​ខ្ពស់ ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរ គឺជា​ការទទួលខុសត្រូវ​របស់​រាជរដ្ឋាភិបាល​។ គ្រប់​វិស័យ​ទាំងអស់ តែងតែ​ត្រូវការ​ថាមពល ដូច្នេះ​ត្រូវតែ​បន្ត​ពង្រីក​ថាមពល​នេះ​ជា​បន្ត​ទៀត​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បន្ត​ថា សន្តិសុខ និង​ឯករាជ្យ​ថាមពល​អគ្គិសនី គឺជា​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ត្រូវតែ​ពង្រឹង និង​ពង្រីក​។​រាជរដ្ឋាភិបាល​បាន​ត្រៀម ១០០​លាន​ដុល្លារ សម្រាប់​ជួយ​ទប់ទល់​ការ​ឡើងថ្លៃ​តម្លៃ​អគ្គិសនី​។ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី បន្ត​ទទួលខុសត្រូវ​លើ​ពលរដ្ឋ និង​ប្រទេសជាតិ​ចំនួន​៣​រួមមាន​៖ ១-​ជំរុញ​ជីវភាព​ពលរដ្ឋ​ទូទាំងប្រទេស និង​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​, ២-​ទទួលខុសត្រូវ​លើ​រាល់​ការអភិវឌ្ឍ​ទាំងអស់ ត្រូវ​គិត​ឱ្យបាន​ហ្មត់ចត់​បញ្ចៀស​រាល់​ការប៉ះពាល់​, ៣-​ទទួលខុសត្រូវ​លើ​ផលប៉ះពាល់​បរិស្ថាន​ពិភពលោក និង​ការប្រែប្រួល​អាកាសធាតុ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ មិន​ធ្វើ​វា​រី​អគ្គីសនី​នៅលើ​ដង​ទន្លេមេគង្គ​នោះទេ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ផ្នែក​បរិស្ថាន និង​អេកូឡូស៊ី​តាម​ដង​ទន្លេ​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​សម្រេច​ឱ្យ​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​រង​អគ្គិសនី​តង់ស្យុង ៣៥​គីឡូ​វ៉ុល ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​តាតៃ​លើ ឃុំ​ជំនាប់ និង​ឃុំ​ប្រឡាយ ស្រុក​ថ្មបាំង ប្រវែង​៣៣​គីឡូម៉ែត្រ​។ សម្តេច​ធិបតី បានប្រកាស​សម្រេច​ប្រគល់​ភារកិច្ច​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល ដឹកនាំ និង​សម្របសម្រួល​លើ​ការងារ​អន្តរកាល​វិស័យ​ថាមពល ចំនួន​៥​។ សម្តេច​បាន​សម្រេច​ជំរុញ​ការអនុវត្ត​ការងារ​ប្រសិទ្ធភាព​ថាមពល ស្របតាម​គោលនយោបាយ​ជាតិ​ស្តីពី​ប្រសិទ្ធភាព​ថាមពល ២០២២-២០៣០ ដែល​រាជរដ្ឋាភិបាល​បានអនុម័ត និង​ស្របទៅតាម​ផែនការ​សកម្មភាព​ដែល​បាន​គ្រោង​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានប្រកាស​សម្រេច​បញ្ឈប់​គម្រោង​អភិវឌ្ឍ​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ៧០០ មេហ្កា​វ៉ាត់ នៅ​ស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង ដោយ​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ ពិនិត្យ​លទ្ធភាព​ប្តូរ​គម្រោង​វិនិយោគ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​នេះ ទៅ​ជា​គម្រោង​ផលិត​អគ្គិសនី​ដុត​ឧស្ម័ន ដែល​បំភាយ​ឧស្ម័ន​កាបូន​តិចតួច​វិញ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​។ ការប្រើប្រាស់​យានយន្ត​អគ្គិសនី ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ថាមពល ដោយសារ​ការប្រើ​ម៉ូទ័រ​អគ្គិសនី គឺ​មាន​ប្រសិទ្ធភាព​ជាង​ការប្រើ​ម៉ូទ័រ​ឥន្ធនៈ​។ បន្ថែម​ពីលើ​នោះ ការប្រើប្រាស់​យានយន្ត​អគ្គិសនី អាច​ផ្លាស់ប្តូរ​ពី​ការប្រើប្រាស់​ឥន្ធនៈហ្វូស៊ីល​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​ក្នុង​បរិយាកាស​ច្រើន មក​ជា​ការប្រើប្រាស់​ថាមពល​ស្អាត​ពី​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​ជាតិ​វិញ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា កម្ពុជា​មាន​មោទនភាព បច្ចុប្បន្ន​កម្ពុជា​មាន​ប្រភព​អគ្គិសនី​កកើត​ឡើងវិញ​ប្រមាណ ៦២​ភាគរយ ហើយ​តាំងចិត្ត​សម្រេច​ឱ្យបាន ៧០​ភាគរយ​នៅ​ឆ្នាំ​២០៣០ ខណៈ​ប្រទេស​ក្នុង​តំបន់​មួយចំនួន​ប្រភព​អគ្គិសនី​កកើត​ឡើងវិញ​តិចតួច​នៅឡើយ​។ កម្ពុជា​សិក្សា​អភិវឌ្ឍ​ប្រព័ន្ធ​ស្តុក​ថាមពល​ទុក ដើម្បី​មាន​លទ្ធភាព​បង្កើន​ការប្រើប្រាស់​ប្រភព​ថាមពល​កកើត​ឡើងវិញ ដែល​ប្រែប្រួល និង ឡើង​ចុះ​លឿន​មិន​ទៀងទាត់​ទៅតាម​កត្តា​ធម្មជាតិ​។ ការអភិវឌ្ឍន៍​ប្រព័ន្ធ​នេះ ក៏​ដើម្បី​ជំរុញ​ការធ្វើ​អព្យាក្រឹតភាព​កាបូន​ក្នុង​វិស័យ​ថាមពល​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​គណៈ​គ្រប់គ្រង និង​បុគ្គលិក​នៃ​ក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd. ត្រូវ​យកចិត្តទុកដាក់ ជាមួយ​នឹង​ការទទួលខុសត្រូវ​ខ្ពស់ ចំពោះ​ការគ្រប់គ្រង​កិច្ចដំណើរការ​នៃ​ការសាងសង់​រោងចក្រ​វា​រី​អគ្គិសនី ស្របទៅតាម​បទដ្ឋាន​បច្ចេកទេស ឱ្យ​បាន​ប្រកបដោយ​គុណភាព និង​មាន​សុវត្ថិភាព​ខ្ពស់ ដើម្បី​ធានាបាន​នូវ​គុណសម្បត្តិ​របស់​គម្រោង សម្រាប់​ជា​គុណប្រយោជន៍​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច របស់​កម្ពុជា ដោយ​មិន​មាន​បច្ច័យ​អាក្រក់​ណាមួយ ដែល​អាច​បង្ក​ទៅជា​ផលប៉ះពាល់​ដល់​បរិស្ថាន និង​មនុស្ស​។​សម្តេច​ក៏​បាន ណែនាំ​ក្រុមហ៊ុន​ត្រូវ​បន្ត​កិច្ច​សហការ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​ជា​មួយ​ក្រសួង​រ៉ែ និង​ថាមពល​, អាជ្ញាធរ​ដែនដី​ខេត្ត​កោះកុង​, អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​អគ្គិសនី​កម្ពុជា ព្រមទាំង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ធ្វើឱ្យ​គម្រោង​នេះ​ដំណើរការ​ទៅ​បាន​ដោយ​រលូន​។ គ្រប់​ក្រសួង​-​ស្ថាប័ន​, អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ត្រូវ​បន្ត​នូវ​កិច្ច​សហ​-​ការ​ល្អ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល ជំរុញ​ការអនុវត្ត​គម្រោង​ផ្សេងៗ​ទៀត ដូចជា គម្រោង​វា​រី​អគ្គិសនី​, គម្រោង​ខ្សែ​បញ្ជូន​ថាមពល និង​គម្រោង​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ជាដើម ដើម្បី​ធ្វើឱ្យ​ប្រទេស​យើង​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​, មាន​ថ្លៃ​សមរម្យ​, ការផ្គត់ផ្គង់​អគ្គិសនី​មួយ​ប្រកបដោយ​ស្ថិរភាព​, ឯករាជ្យភាព និង​អាចឈាន​ទៅ​ធ្វើ​ពាណិជ្ជកម្ម​អគ្គិសនី ជាមួយ​បណ្តា​ប្រទេសជិតខាង និង​ប្រទេស​ក្នុង​តំបន់​ផងដែរ​។​

​សម្តេច​ធិបតី បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន​ឱ្យ​មក​បណ្ដាក់ទុន​វិនិយោគ​បន្ថែមទៀត នៅក្នុង​វិស័យ ថាមពល ជាពិសេស​វិស័យ​ថាមពល​កកើត​ឡើងវិញ និង​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​-​សម្ព័ន្ធ​គាំទ្រ ដូច​ជា​ស្ថានីយ៍​បញ្ចូល​ថាមពល​អគ្គិសនី​ជាដើម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល