ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

កាដូ​ពិសេស​ចំនួន ៧​មុខ របស់​សម្ដេច​ធិបតី ត្រូវបាន​នាំយកទៅ​ចែក​ជូន​អ្នកចូលរួម​កិច្ចប្រជុំ​កំពូល​ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ COP-28 នៅ​ទីក្រុង​ឌូ​បៃ​

កាដូ​ពិសេស​ចំនួន ៧​មុខ របស់​សម្ដេច​ធិបតី ត្រូវបាន​នាំយកទៅ​ចែក​ជូន​អ្នកចូលរួម​កិច្ចប្រជុំ​កំពូល​ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ COP-28 នៅ​ទីក្រុង​ឌូ​បៃ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំពុង​ដឹកនាំ​ប្រតិភូ​អន្តរក្រសួង​កម្ពុជា​ធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ G77 + China ក្នុង​កិច្ចប្រជុំ​កំពូល​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ COP-28 នៅ​ទីក្រុង​ឌូ​បៃ ។

​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​២៨ នេះ ឯកឧត្តម​រដ្ឋមន្ដ្រីក្រសួង​បរិស្ថាន និង​ប្រតិភូ​ទាំងអស់​បាន​ត្រៀម​រួចជាស្រេច​នូវ​កាដូ​ចំនួន​៧ របស់​កម្ពុជា ដើម្បី​ចែក​ជូន​អ្នកចូលរួម​ជាង ៥០០០០​នាក់ ដែល​ក្នុងនោះ​មាន​៖

១- លុបចោល​គម្រោង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​៧០០MW ជំនួស​មកវិញ​ដោយ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន LPG​វិញ​។​
២- អភិវឌ្ឍ​ថ្មី​នៃ​ទំនប់​ស្តុក​ទឹក ដើម្បី​ផលិត​ថាមពល​អគ្គិសនី​ស្អាត ១០០០MW ឱ្យបាន​មុន​ឆ្នាំ​២០២៨​។​
៣- បង្កើន​ថាមពល​កកើត​ឡើងវិញ ដែល​ភាគច្រើន​ជា​ថាមពល​ពន្លឺព្រះអាទិត្យ ថាមពល​វា​រី​អគ្គិសនី និង​ថាមពលខ្យល់ ឱ្យបាន​ដល់​កម្រិត​៧០​ភាគរយ​។
៤- យុទ្ធសាស្ត្រ​កម្ពុជា​ស្អាត​តាមរយៈ​ការកាត់បន្ថយ​ការបំពុល​បរិស្ថាន​ដោយ​ថង់ប្លាស្ទិក និង​សំណល់​រឹង​និង​រាវ ដែល​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​៣​លាន​នាក់ និង​កំពុង​កើនឡើង​។
៥- យុទ្ធសាស្ត្រ​កម្ពុជា​បៃតង​តាមរយៈ​ការដាំ​ដើមឈើ​ទាំង​តាម​ទី​វាល និង​តំបន់​ការពារ​យ៉ាង​តិច ១​លាន​ដើម ក្នុង​មួយ​ឆ្នាំ ពង្រីក​គម្រប​ព្រៃឈើ​ឱ្យបាន ៦០% នៅ​ឆ្នាំ​២០៥០​។
៦- បន្ត​មិន​អនុញ្ញាតឱ្យ​បង្កើត​រោងចក្រ​ផលិត​អគិ្គ​ស​នី​ដោយ​ប្រើ​ធ្យូងថ្ម​នៅ​កម្ពុជា​។
៧- បន្ត​មិន​អនុញ្ញាត​ឱ្យ​សង់វា​រី​អគ្គិសនី​កាត់​ទន្លេមេគង្គ​។

​បេសកកម្ម​របស់​ប្រតិភូ​កម្ពុជា​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​នេះ​គឺ​ដើម្បី​បង្ហាញ​ពិភពលោក​អំពី​ការប្តេជ្ញា​ចិត្ត​ខ្ពស់ និង​ការចូលរួម​យ៉ាង​ស​កម្ន​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវ​ធិបតី ក្នុង​ការទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ពី​ការប្រែប្រួល​អាកាសធាតុ​ផង និង​បង្ហាញ​ពិភពលោក​ផង​ដែរ​អំពី សុខ សន្តិភាព និង​ស្ថេរភាព​កម្ពុជា បន្ថែម​ទៅ​ដោយ​ភាព​ស្អាត ភាព​បៃតង ដែល​កម្ពុជា​កំពុង​មាន ដែល​ជាទី​សម្រាប់​ទេសចរណ៍ វិនិយោគ និង​អភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័​ន ឈាន​ឆ្ពោះ​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​អព្យាក្រិត​កាបូន​នៅ​ឆ្នាំ​២០៥០​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល