ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី អនុញ្ញាត​ឱ្យ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ​

សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី អនុញ្ញាត​ឱ្យ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​រសៀល​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក​សាស្ត្រាចារ្យ វិ​ទិត មុន​តា​ប៊​ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​សហការី ចូលជួប​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក​សាស្ត្រាចារ្យ វិ​ទិត មុន​តា​ប៊​ន បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​សហការី ចូលជួប​ពិភាក្សា​ការងារ ព្រមទាំង​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​របស់​កម្ពុជា ធៀប​នឹង​ជំនាន់​ដែល​លោក​នៅ​បំពេញការងារ​គាំទ្រ​ដល់​ជនភៀសខ្លួន​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧៩ និង​ក្នុង​ដំណាក់កាល​នៃ​ការស្វែងរក​សន្តិភាព​ក្នុង​ឆ្នាំ​១៩៩៣ ។

​ជាមួយគ្នា​នេះ​ផង​ដែរ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​រូបនេះ ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការសម្រេច​បាន​នូវ​សមិទ្ធិផល​ការងារ​មួយចំនួន ជាអាទិ៍​៖ ១. កម្មវិធី​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដល់​ប្រជាជន រួម​ជាមួយនឹង​កម្មវិធី​គាំពារ​សង្គម​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ក៏ដូចជា​ការបរិច្ចាគ​វ៉ាក់សាំង​ទៅ​ដល់​បណ្តា​ប្រទេសជិតខាង​; ២. ការទទួល​ស្វាគមន៍ និង​ការបើកចំហរ​របស់​រា​ជ​រដ្ឋាភិបាល នៅ​ក្នុង​ការពិភាក្សា​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស និង ៣. ការបង្កើត​ឱ្យមាន​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន ដែល​បាន​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ទី​មួយ​នៅក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន ដែល​មាន​ច្បាប់​ដ៏​សំខាន់​នេះ ។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​លោក​សាស្ត្រាចារ្យ និង​សហការី នៅក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​២ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ឱកាស​នេះ និង​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​តែង​បានចាត់ទុក​យន្តការ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ជា​ដៃគូ​នៅក្នុង​កិច្ចសន្ទនា​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា ព្រម​ជាមួយ​នឹង​ការថ្លែងអំណរគុណ​ចំពោះ​ការទទួលស្គាល់​នូវ​សមិទ្ធិផល​ការងារ​សំខាន់ៗ ដែល​កម្ពុជា​សម្រេចបាន​នៅក្នុង​វិស័យ​សិទ្ធិមនុស្ស ហើយ សម្តេច​ធិបតី ក៏​បាន​លើកទឹកចិត្ត​ដល់​អ្នករាយការណ៍​ពិសេស ធ្វើយ៉ាងណា​ចូលរួមចំណែក​ជួយ​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ និង​បណ្តា​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សិទ្ធិសេរីភាព​ប្រកបដោយ​ការទទួលខុសត្រូវ និង​នៅក្នុង​ក្របខ័ណ្ឌ​ដែន​កំណត់​របស់​ច្បាប់​ជា​ធរមាន ។

​ទន្ទឹមនឹងនេះ សម្តេច​ធិបតី ក៏​បាន​គូសបញ្ជាក់​អំពី​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​, ការកាត់បន្ថយ​ភាពក្រីក្រ​, លំហរ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​គោលនយោបាយ និង​កម្មវិធី​នយោបាយ​អាទិភាព​សំខាន់ៗ​មួយចំនួន ដែល​មាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដល់​គណៈប្រតិភូ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ផងដែរ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល