ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក ថ្ងៃ​សៅរ៍ ១២​រោច ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​កិត្តយ​ស​គណបក្ស​ប្រជាជន​កម្ពុជា បាន អញ្ជើញ​ជា​អធិបតី​ពិធី​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​នៅ​ស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សន្និបាត​នេះ មាន​រយៈពេល​២ ថ្ងៃ គឺ​ថ្ងៃ​ទី ៩-១០ ខែ​ធ្នូ ឆ្នាំ​២០២៣​។

​តាម​សុន្ទរកថា នៃ​ពិធី​បើក​មហាសន្និបាត របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស បានឲ្យដឹងថា យោង​តាម​ការវិវត្ត​នៃ​សភាពការណ៍​កម្ពុជា តាមរយៈ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេង​គាំទ្រ​លើសលប់ ៨២,៣% បានបញ្ជាក់​ច្បាស់​ថា ប្រជាជន​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​គាំទ្រ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​គាំទ្រ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន ប្រកបដោយ​ក្តី​ជឿជាក់បំ​ផុត​។

​ផ្តើម​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ហើយ ដែល​អនុញ្ញាត​ឱ្យ​គណបក្ស​កំណត់​ពេលវេលា​ជាក់លាក់​សម្រាប់​ការបន្ត​វេន​អ្នក​ជំនាន់​ថ្មី គឺ​ត្រូវ​ចាប់ផ្ដើម​ពី​ដើម​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​នេះ​តែម្តង​។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា បន្ទាប់​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣ ដែល​រដ្ឋសភា និង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ បាន​ចាប់បដិសន្ធិ​ឡើង​រហូត​មកដល់ពេលនេះ មាន​រយៈពេល​ជិត​៤​ខែ​ទៅ​ហើយ​។ អំពី​ការកសាង​គណបក្ស គឺ​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ មួយចំនួន​គឺ គោល​ការណ៏ប្រមូ​លផ្ដុំប្រជាធិបតេយ្យ គោលការណ៍​សមូហភាព​ដឹកនាំ​បុគ្គល​ទទួល ខុស​ត្រូវ គោលការណ៍​សាមគ្គីភាព​ផ្ទៃក្នុង គោលការណ៍​ស្វ័យ​ត្រួតពិនិត្យ និង​ការជួយ​គ្នា​ទៅវិញទៅមក គោលការណ៍​រក្សា​ភ្ជាប់​ជិតស្និទ្ធិ​រវាង​គណបក្ស និង​ប្រជាជន និង​គោលការណ៍​គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​។

​ផ្ដើមចេញ​ពី​ការអនុវត្ត​គោលការណ៍​ខាងលើរ​នេះ បាន​ធ្វើ​ឱ្យ​បក្ស​បាន​រីក​ធំធាត់ ពេញ​កម្លាំង រឹងមាំ​ទាំង​ខាង​នយោបាយ សតិអារម្មណ៍ និង​ចាត់តាំង ហើយ​មាន​គ្រប់​លក្ខណ​:​សម្បត្តិ​អាចដឹកនាំ​គ្រប់គ្រង​ប្រទេស​យូរអង្វែង​តទៅ​។ នៅក្នុង​បរិបទ​ថ្មី នៃ​ការដឹកនាំ អង្គ​មហាសន្និបាត​លើក​នេះ​នឹង​ត្រូវ​ធ្វើ​កិច្ចការ​មួយចំនួន​ដូច​ខាងក្រោម ៖

១-​ពិនិត្យ​ឆ្លង​សេចក្តីព្រាង របាយការណ៍​ស្តី​ពី​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស ឆ្នាំ ២០២៣ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២៤
២-​បោះឆ្នោត​ជ្រើសតាំង​បំពេញបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​មួយចំនួន​
៣- ក្នុង​រយៈពេល​នេះ​ដែរ គណៈកម្មាធិការ​កណ្ដាល​នឹង​បោះឆ្នោត​ជ្រើសតាំង​បំពេញបន្ថែម​សមាជិក គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្ដាល​, បោះឆ្នោត​ជ្រើសតាំង​បន្ថែម​អនុប្រធាន​គណបក្ស ព្រមទាំង​បោះឆ្នោត​ជ្រើសតាំង​គណៈកម្មាធិការ​ហិរញ្ញវត្ថុ និង​ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​គណៈកម្មាធិការ​
​កណ្ដាល​ថ្មី​ផងដែរ​។​

​សម្ដេច​តេជោ ប្រធាន​គណបក្ស​បាន​មានប្រសាសន៍​ទៀត​ថា អង្គ​មហាសន្និបាត​ក៏​បាន​អញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់​នៅតាម​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​ចុះជួយ​រាជធានី ខេត្ត និង​ថ្នាក់ដឹកនាំ​អង្គការ​មហាជន​របស់​គណបក្ស​ជាច្រើន​ផងដែរ​។​

​ការដឹកនាំ​គ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​ថ្មី​ដែល​មាន​សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋ​មន្តី សភាពការណ៍​ទូទៅ​របស់​កម្ពុជា​នៅ​បន្ត​រក្សា​បាន​ប្រក្រតីភាព​លើ​គ្រប់​ផ្នែក​នយោបាយ សង្គម សេដ្ឋកិច្ច ពិសេស​ការងារ​ការបរទេស ការទូត កាន់តែ​មាន​ភាព​មមារ​ញឹក​ខ្លាំង​ឡើង​។ ទន្ទឹមនេះ អ្វី​ដែល​បាន​ចេញដំណើរ​ភ្លាម​ដែរ​នោះ​គឺ កម្មវិធី​នយោបាយ​របស់​គណបក្ស​សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ​ឆ្នាំ ២០២៣-២០២៨ ក៏​ត្រូវ​បាន​ក្លាយ​ជា​កម្ម​វិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ថ្មី ហើយ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដែល​ជា​របៀបវារៈ​គោល​នយោបាយ​សង្គម​សេដ្ឋកិច្ច​នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ក៏​ត្រូវបាន​ចាប់​អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់បំផុត​។

​ជា​ការសន្និដ្ឋាន ការ​ចេញ​ដំណើរ​របស់​ជំនាន់​ថ្មី មាន​ភាពស្វាហាប់​ប្រកប​ដោយ​ថាមពល​រឹងមាំ​ដែល​ផ្តល់​ទំនុកចិត្ត និង​ក្តីសង្ឃឹម​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ​។ អង្គ​មហាសន្និបាត​ទាំងមូល​ក៏​សូម​សម្ដែង​នូវ​គារវភក្តី និង​កតញ្ញូ កតវេទិតា​ធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ដែល​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះអង្គ ប្រទេស​កម្ពុជា​មាន​សេចក្តីសុខ សន្តិភាព និង​រីកចម្រើន​ឥតឈប់ឈរ​។

​អង្គ​មហាសន្និបាត​សូម​កោតសរសើរ និង​គោរព​ដឹងគុណ​មិនអាច​បំភ្លេច​បាន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស ព្រមទាំង​ថ្នាក់ដឹកនាំ​ទាំងអស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​លះបង់ នឹង​ជួយ​បង្ក​លក្ខណៈ​គ្រប់យ៉ាង​ឱ្យ​អ្នកជំនាន់ក្រោយ​បាន​បន្តវេន​ដោយ​រលូន តាម​រដ្ឋធម្មនុញ្ញ និង​តាម​នីតិវិធី​ច្បាប់​។​

​អង្គ​មហាសន្និបាត​ក៏​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ជនរួមជាតិ ទាំងអស់​នៅ​គ្រប់ទិសទី ដែល​បាន​ចូលរួម​គាំទ្រ​តាម​គ្រប់​រូបភាព​ចំពោះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​គ្រប់​ដំណាក់កាល ហើយ​សង្ឃឹមថា ការជួយ​នេះ នឹង​មាន​ជា​បន្ត​ទៀត ដើម្បី ផលប្រយោជន៍​ប្រទេសជាតិ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល