ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ជា​រដ្ឋមន្ត្រី​មួយរូប ក្នុង​រដ្ឋាភិបាល​កម្ពុជា នៃ​អាណត្តិ​ទី​៧ ដែល​អនុវត្ត​តាម​ច្បាប់ ទាំង​ក្នុង​ក្របខណ្ឌ​រដ្ឋ ដោយ​មិន​មាន​ការ​លំអៀង​នោះឡើយ​

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ជា​រដ្ឋមន្ត្រី​មួយរូប ក្នុង​រដ្ឋាភិបាល​កម្ពុជា នៃ​អាណត្តិ​ទី​៧ ដែល​អនុវត្ត​តាម​ច្បាប់ ទាំង​ក្នុង​ក្របខណ្ឌ​រដ្ឋ ដោយ​មិន​មាន​ការ​លំអៀង​នោះឡើយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន គឺជា​រដ្ឋ​មន្ត្រី​មួយ​រូប នៅក្នុង​ជួរ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ជា​មន្ត្រី​ស្អាតស្អំ​មួយរូប ព្រមទាំង​អនុវត្ត​ទៅតាម​ច្បាប់ ទាំង​ក្នុង​ក្របខណ្ឌ​រដ្ឋ និង​ឯកជន ដោយ​មិន​មាន​ការ​លំអៀង​នោះឡើយ​។​

​តាមរយៈ​ការសង្កេត ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម ក៏ដូចជា​ប្រជាពលរដ្ឋ បាន​កោតសរសើរ​ពី​កិច្ចខិតខំ​ប្រឹងប្រែង របស់​លោក​បណ្ឌិត អ៊ាង សុផល្លែត ដែល​បាន​ចូលរួម​យ៉ាង​សកម្ម ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នា​ដំណាក់កាល​អាណត្តិ មុនៗ លើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ ដែល​ជា​មន្ត្រី​ស្អាតស្អំ​មួយរូប រហូត​ទទួលបាន​ទំនុកចិត្ត​ពី​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​។​

​ប៉ុន្តែ​ថ្មីៗ​នេះ មាន​បុគ្គល​ម្នាក់​បាន​ចោទប្រកាន់​លោក​ថា ជា​មន្ត្រី​ដែល​យក​សិទ្ធិ​អំណាច​បំពាន​ច្បាប់ ក្នុង​ចេតនា​ទម្លាក់កំហុស និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស កេរ្តិ៍ឈ្មោះ និង​សេចក្តីថ្លៃថ្នូរ របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ដែល​ធ្វើឱ្យ​សាធារណជន​ភាន់ច្រឡំ ព្រមទាំង​ជា​អំពើ​នៃ​ការ ញុះញង់ ឱ្យ​មាន​សាធារណមតិ​អវិជ្ជមាន​។​

​ចំពោះ​ករណី​នេះ ក្រុម​មេធាវី បាន​ការពារ​ភាព​ស្អាតស្អំ របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​មកវិញ ស្របតាម​ច្បាប់​រដ្ឋ ក្នុង​ការអនុវត្ត​សិទ្ធិ​ស្រប​តាម​ផ្លូវច្បាប់ ដើម្បី​ប្រឆាំង នឹង​ករណី​គំរាមកំហែង បុគ្គល​បំពាន​ច្បាប់ ដោយ​តុលាការ​កំពូល បានសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ លើ​បុគ្គល​ម្នាក់​រូបនេះ និង​បង្គាប់​ឱ្យ​សង​សំណង​ជំងឺ​ចិត្ត ដល់​ឯកឧត្តម​ណ្ឌិ​ត អ៊ាង សុផល្លែត ជា​ជនរងគ្រោះ និង​ជា​ដើម​បណ្តឹងរដ្ឋប្បវេណី​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល