ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង​កម្ពុជា អញ្ជើញ​ចូលរួម​សន្និសីទ​កំពូល​អង្គការ​សហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ លើក​ទី​២៨ (COP28) ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង​កម្ពុជា អញ្ជើញ​ចូលរួម​សន្និសីទ​កំពូល​អង្គការ​សហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ លើក​ទី​២៨ (COP28) ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ជាតិ ក្នុងនាម​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សន្និសីទ​(COP28) ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​កម្ពុជា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​អន្តរជាតិ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ។​

​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​មកពី​ជុំវិញ​ពិភពលោក​ចំនួន ១៩៧​ប្រទេស ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ COP28 ចាប់ផ្តើម​កិច្ចសហការ​ជា​សកល ដែល​មិន​ធ្លាប់​មាន​ពីមុនមក សម្រាប់​ភាព​ធន់​នឹង​អាកាសធាតុ ដោយ​ធានា​នូវ​សុខុមាលភាព របស់​សហគមន៍ និង​សុខ​ភាព​នៃ​ភពផែនដី​របស់​យើង​។​ឯកឧត្តម​បណ្ឌិត បាន​សង្កត់ធ្ងន់​ពី​ការបេ្តជ្ញាចិត្ត​របស់​កម្ពុជា ជាមួយ​ពិភពលោក​៖
១- រក្សា​អោយបាន​នៅ​សីតុណ្ហភាព​ត្រឹម 1.5 អង្សារ
២-​ការ​ជម្រុញ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​អោយបាន ៧០% ដែល​បច្ចុប្បន្ន​យើង​មាន ៦២%
៣-​ការបង្កើន​កាបូន​ស្តុក តាមរយៈ​ការពង្រីក​ផ្ទៃ​ដី​ព្រៃឈើ​ស្រូប​កាបូ​ន​
៤-​ការ​ជម្រុញ និង​អំពាវនាវ អោយ​អន្តរជាតិ​កៀរគរ​ថវិកា​ពី​ប្រភព មូលនិធិ​អាកាសធាតុ​បៃតង​(GCF),​មូលនិធិ​បន្សាំ​(Adoption Fun),​មូលនិធិ បាត់បង់ និង​ខូចខាត​(Loss and damage Fund )​។​
​គួរបញ្ជាក់​ថា : នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ ក្រៅពី​ធ្វើ​សេចក្តីថ្លែងការណ៍ ឯកឧត្តម​បណ្ឌិត ក៏​នឹង​អញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំរិត​ខ្ពស់​ទ្វេភាគី​ជាមួយ អង្គការ CI (High-Level Bilateral Meeting MoE/CI) ,​កិច្ចប្រជុំ​ជាមួយ​ប្រធាន​លេខាធិការដ្ឋាន UN Forum on Forest (UNFF) និង​កិច្ចប្រជុំ​កំរិត​ខ្ពស់ បណ្តា​ប្រទេស​ជា​ដៃគូ JCM លើក​ទី​៩ (9th JCM Partners Countries’ high-level meeting)៕


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល