ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

COP-28៖ កម្ពុជា​លើ​ឆាក​អន្តរជាតិ​ក្នុង​ការរួមចំណែក​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ

COP-28៖ កម្ពុជា​លើ​ឆាក​អន្តរជាតិ​ក្នុង​ការរួមចំណែក​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នា​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣​។ កម្ពុជា​មាន​កិត្តិយស​គួរ​ជាទី​មោទនៈ នៅលើ​ឆាក​អន្តរជាតិ​ពី​សន្និសីទ​កំពូល​បណ្តា​ភាគី​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី ការប្រែប្រួល​អាកាសធាតុ​លើក​ទី​២៨ (COP28) ដោយ​ទទួលបាន​ការចុះហត្ថលេខា​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ឯកសារ របស់​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ស្តីពី​តួនាទី និង​ភារកិច្ច​សម្រាប់​សហ​ស្ថាបនិក និង​សមាជិក ក្រោម​ប្រធានបទ ស្តី​ពី​សម្ព័ន្ធភាព​ជើងឯក​សម្រាប់​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ស្បៀង ។

​បន្ថែម​ពី​នេះ កម្ពុជា​ទទួល​ការអញ្ជើញ​ពី​សន្និសីទ​កំពូល​នេះ ឱ្យ​ថ្លែង​សុន្ទរកថា​គន្លឹះ ស្តីពី​ការ​ពន្លឿន​ការផ្លាស់ប្តូរ​នៅ​បណ្តាញ​អាកាសធាតុ និង​អាហារូបត្ថម្ភ (Nutrition-Climate Nexus)​។ នៅក្នុង​សុន្ទរកថា​គន្លឹះ កម្ពុជា​ដែល​តំណាង​ដោយ​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​គូស​បញ្ចាក់​លើ​ការងារ​អាទិភាព​ថា ដើម្បី​ឆ្លើយតប​នឹង​ប្រធានបទ​នេះ ក្រសួង​បរិស្ថាន​បាន​ដាក់ចេញ​នូវ​ការងារ​អាទិភាព​រួចទៅហើយ នៅក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក ដែល​យុទ្ធនាការ​នេះ​បាន​ធ្វើឱ្យ​កម្ពុជា​ស្អាត និង​ឈាន​សំដៅ​ដល់​កាត់បន្ថយ​លំហូរ​ប្លា​ស្ទិក​ចូលទៅ​ក្នុង​ដែនទឹក ដែល​ត្រី​ជា​ប្រភព​ប្រូតេអុីន​សម្រាប់​ប្រជាពរដ្ឋ​កម្ពុ​ជាផង និង​ប្រជាពលរដ្ឋ​សកល​ផង​។ ការបណ្តុះ​ដើមឈើ​ជាង​១​លាន​ដើម​ក្នុង​១​ឆ្នាំ សំដៅ​បង្កើន​គម្រប​ព្រៃឈើ​ឱ្យបាន ៦០% ត្រឹម​ឆ្នាំ​២០៥០ និង​ចូលរួម​កែប្រែ​គុណភាព​ដី​សម្រាប់​ដំណាំ​កសិកម្ម ។​

​លទ្ធផល​គួរ​ទី​មោទនៈ​មួយទៀត​នៅ​ថ្ងៃ​ដដែល​នេះ កម្ពុជា​នឹង​ត្រៀម​ដាក់​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ទៅជា​អង្គភាព​ទទួលស្គាល់​ដែល​មាន​លក្ខណៈ​ឯករាជ្យភាព អធិបតេយ្យភាព​កម្ពុជា និង​ភាព​ជា​ម្ចាស់​(Accredited Entity) ដោយ​មាន​ការគាំទ្រ និង​សន្យា​ជួយ​សម្របសម្រួល​ពី​លោកស្រី Nonhlanhla Zindela អគ្គនាយិកា​រង និង​ជា​ប្រធាន​កម្មវិធី​មូលនិធិ​បរិស្ថាន​បៃតង Green Climate Fund (GCF) ឱ្យបាន​ក្នុង​រយៈពេល​២​ឆ្នាំ​ខាងមុខនេះ ហើយ​នឹង​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បំផុត​។​

​សូម​រម្លឹក​ជូន​ថា សន្និសីទ​កំពូល​បណ្តា​ភាគី​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី ការប្រែប្រួល​អាកាសធាតុ​លើក​ទី​២៨ (COP28) នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នា​ឆ្នាំ​នេះ មាន​រយៈពេល ១២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល