ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ទំនិញ​គ្រប់​ប្រភេទ ត្រូវបាន​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឆ្លងដែន​តាម​ច្រកទ្វា​អន្តរជាតិ​ព្រំដែន​ក្អម​សំណ​យ៉ាងកំហុក ដោយ​មិនដឹងថា​រាល់​ទំនិញ​ទាំងនេះ​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​តាម​ច្បាប់​ដែរ​រឺទេ​?

ទំនិញ​គ្រប់​ប្រភេទ ត្រូវបាន​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឆ្លងដែន​តាម​ច្រកទ្វា​អន្តរជាតិ​ព្រំដែន​ក្អម​សំណ​យ៉ាងកំហុក ដោយ​មិនដឹងថា​រាល់​ទំនិញ​ទាំងនេះ​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​តាម​ច្បាប់​ដែរ​រឺទេ​?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្តាល​៖ សកម្មភាព​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ឆ្លងដែន​ចេញពី​ប្រទេស​វា​ណា​ម តាម​ច្រក​អន្តរជាតិ​ក្អម​សំណ ស្ថិតនៅក្នុង​ភូមិ​ក្អម​សំណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្ត​កណ្តាល ដោយ​មិនដឹងថា​ការដឹកជញ្ជូន​រាល់​ទំនិញ​ទាំងអស់​នោះ​បាន​ត្រួតពិនិត្យ​តាម​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស​របស់​អជ្ញាធរ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​ការិយាល័យ​គ​យ​និង​រដ្ឋាករ​ក្អម​សំណ ដែរ​ឬ​យ៉ាងណា​?​។ ខណៈ​ក្នុងនោះ លោក​សុង ម៉ាឡៃ ប្រធានការិយាល័យ​គយ​និង​រដ្ឋ​ករ​ក្អម​សំណ និង​លោក រឹ​ម លឹម​សេង នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វា​អន្តរជាតិ​ព្រំដែនក្អម​សំណ ទំនង​កំពុងតែ​ដោះសារ ក្នុងការ​ធ្វើ​បទ​សម្ភាសន៌ ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​។​

​ជាទូទៅ​គេ​តែងតែ​សង្កេតឃើញ​មន្ត្រី​របស់​លោក​សុង ម៉ាឡៃ និង​មន្ត្រី​របស់​លោក​រឹម លឹម​សេង តែងតែ​យកលុយ និង​បើក​បា​រ៉ា​ស់ ឱ្យ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ឆ្លងដែន ពី​ប្រទេស​វៀតណាម មក​ប្រទេស​កម្ពុជា និង​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​មាន​ការឆែកឆេរ ឬ​ត្រួត​ពិត្យ រាល់​មុខទំនិញ ដែល​ក្រុម​ឈ្ម​ញដឹក​ជញ្ជូន​ឆ្លងដែន​ទាំងនោះ តើ​មាន ឬ​មិន​មាន​សារធាតុ​គីមី ដែល​ប៉ះពាល់​ដល់​សុខភាព របស់​ប្រជាពលរដ្ឋ ដែលជា​អ្នក​ទទួល​ទាន​ដែរឬទេ​?​។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​ជា​ទូទៅ​គេ​តែងតែ​សង្កេតឃើញ​ក្រុម​ឈ្មួញ តែងតែ​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ឆ្លងដែន​តាម​ច្រកទ្វា​អន្តរជាតិ​ព្រំដែន​ក្អម​សំណ យ៉ាង​គគ្រឹក​គ្រេង ដោយ​ប្រភេទ​ទំនិញ​ទាំងនោះ គេ​មិន​ដែល​ឃើញ​មន្ត្រី​ប្រចាំការ​ច្រកទ្វា​អន្តរជាតិ​ព្រំដែន​ក្អម​សំណ ដែល​ជា​មន្ត្រី​របស់​លោក​សុង ម៉ាឡៃ និង​មន្ត្រី​របស់​លោក រឹ​ម លឹម​សេង នាំគ្នា​ឆែកឆេរ ឬ​ត្រួតពិនិត្យ​សោះឡើយ (​ពោល​)​គឺ​ពួកគេ​តែងតែ​យកលុយ​និង​បើក​បា​រ៉ា​ស់ ឱ្យ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងដែន យ៉ាង​គគ្រឹកគគ្រេង ដោយ​ទង្វើ​និង​សកម្មភាព​ទាំងនេះ ត្រូវបាន​គេ​ដាក់​ការសង្ស័យថា​?​អាច​បណ្តាល​មក​ពី​លោក សុង ម៉ាឡៃ និង​លោក រឹ​ម លឹម​សេង ជា​អ្នក​បើក​ភ្លើង​ខៀវ ទើប​មន្ត្រី​ប្រចាំការ​ច្រកទ្វា​អន្តរជាតិ​ព្រំដែន​ក្អម​សំណ តែងតែ​បើក​បា​រ៉ា​ស់ និង​យក​លុយ​ពី​ក្រុម​ឈ្មួញ ដើម្បី​ចែក​គ្នា​ធ្វើ​មានបាន ដោយ​មិន​ខ្វល់​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ​ឬ​បាត់បង់​ចំណូល​ជូន​រដ្ឋ​ឡើយ​។​

​ពាក់ព័ន្ធ​និង​ជុំវិញ​ករណី​ខាងលើ​នេះ លោក​រឹម លឹម សេង នាយ​ប៉ុស្ត៌នគរបាល​ច្រកទ្វា​អន្តរជាតិ​ព្រំដែនក្អម​សំណ មិនបាន​ធ្វើ​ការបកស្រាយ ឬ​បំភ្លឺ​លំអិត​ជូន​អង្គភាព​សារព័ត៌មាន​យើង​នោះ​ទេ​? ដោយ​លោក រឹ​ម លឹម​សេង ឱ្យទៅ​សួរ​ខាង​ស្ថាប័នគយ​។ ដោយឡែក លោក សុង ម៉ាឡៃ ប្រធានការិយាល័យ​គយ និង​រដ្ឋ​ករ​ក្អម​សំណ បានបញ្ជាក់​ថា ខ្ញុំ​ធ្វើ​ម៉េច​បាន​ឆ្លើយ​ជាមួយ​បង មិនដឹង​ជា​បង​ព័ត៌មាន​ឬ​អត់​ផង តែ​អត់​អី​ទេ​? ឥលូវ​អីចេះ ខ្ញុំ​អត់​ស្គាល់​បង​ផង​និង ម៉េចៗ​មក​ជួប​គ្នា​នៅ​ណេះ​ទៅ ឥលូវ​អីចេះ​ព្រោះ​ឥលូវ​ខ្ញុំ​អត់​ស្គាល់​បង ជា​សារព័ត៌មាន​អត់​ផង ធ្វើ​ម៉េច​ឆ្លើយ​ជាមួយ​បងកើត បើ​ខ្ញុំ​មិន​ស្គាល់​បង​ជា​សារព័ត៌មាន​ផង អត់​អី​ទេ ចាំ​ជួប​គ្នា​ជជែក​គ្នា​។​

​រាល់​សកម្មភាព​ខាងលើ​នេះ​ប្រជាពលរដ្ឋ​គោរព​ស្នើរ​សុំ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មិន​គួរ​មើលរំលង​ពី​ទង្វើ​និង​សកម្មភាព របស់លោក សុង ម៉ាឡៃ និង​លោក រឹ​ម លឹម​សេង បន្ត​ទៀត​ឡើយ និង​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ នាំឱ្យ​មាន​ការរិះគន់​ពី​សំណាក់​មហាជន​។​

​អ្នកសារព័ត៌មាន​គ្រាន់តែ​ជា​ព្រាប​នាំ​សារ ពី​ថ្នាក់​ក្រោម​ទៅ​រាជរដ្ឋាភិបាល រិះគន់​ក្នុង​ន័យ​ស្ថាបនា គ្មាន​ចេតនា​ជាន់ពន្លិច​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ឡើយ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រងចាំ​ការបកស្រាយ​បំភ្លឺ​ពី​លោក សុង ម៉ាឡៃ និង​លោក រឹ​ម លឹម​សេង និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ម៉ោង​ធ្វើការ​តាម​របប​ស្តីពី​អ្នកសារព័ត៌មាន សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល