ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​កៀនស្វាយ​នាំ​អំ​យក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ជីវភាព​នៅ​ឃុំ​សំរោង​ធំ​!

ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​កៀនស្វាយ​នាំ​អំ​យក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ជីវភាព​នៅ​ឃុំ​សំរោង​ធំ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​) ដោយ​មាន​ការយកចិត្ត​ទុក្ខ​ដាក់​ពី ស​មេ្តច​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាណត្តិ​ទី​៧ ក្នុងការ ដោះស្រាយ​ពី​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ​នា​រសៀល​ថ្ងៃ​ទី​៣១​ខែ​ឆ្នូ ឆ្នាំ​២០២៣​នៅ​មុន​ឆ្នាំ​ចាស់​ផ្លាស់​ចេញ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២៤​ឈាន​មកដល់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​កៀនស្វាយ​ដែល​មាន​លោក​ឡូ​វ សុខ​សាន​អភិបាលស្រុក​និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ស្រុក​និង​លោក​ព្រុំ សំណាង​អធិការ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​និង​ជា​សមាជិក​បក្ស​ស្រុក​.​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ឃុំ​សំរោង​ធំ​បាន​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ជីវភាព​ចំនួន​១២០​គ្រួសារ​រស់នៅ​ឃុំ​សំរោង​ធំ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល​។​

​ដែល​មាន​ការ​អញ្ចើញ​ចូលរួម​ពី​លោក​ជ័យ​  សំអាន មេឃុំ​សំរោង​ធំ​.​លោក​ទេព ឈួន​ជំទប់​ទី​០១​ឃុំ​និង​និមន្ត​អញ្ចើញ​ពី​ព្រះគ្រូ​ផុន សុភ័ក្ត្រ​ណា​ចៅអធិការ វត្ត​បទុម​គង្គារ​ស្ទឹង​ដែល​មាន​ទីតាំង​ក្នុង​បរិវេណ​វត្ត​ស្ថិតនៅ​ភូមិ​ស្ទឹង​ឃុំ​សំរោង​ធំ​។​
​នា​ឱកាស​នោះ​លោក​ព្រុំ សំណាង​បាន​ថ្លែងថា​!​ដោយ​មាន​ការ​អនុញាត្តិ​ពី​លោក​ឡូវ សុខ​សាន​នៅ​ថ្ងៃនេះ​លោក​បាន​នាំ​អំណោយ​យក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​បរិវេណ​វត្ត​និង​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ព្រះគ្រូ​ចៅអធិការ​វត្ត​វ​បទុម គង្គារ​ស្ទឹង​ដែល​បាន​អនុញាត្តិ​។​

​លោក​ព្រុំ សំណាង​ថ្លែងបន្តថា​!​ដោយ​មាន​ការយកចិត្ត​ទុក្ខ​ដាក់​និង​ដោះស្រាយ​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃនេះ​ក្រុមការងារ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​កៀនស្វាយ​បាន​នាំយក​អំណោយ​ចែក​ជូន​បងប្អូន​.​ពុក​.​ម៉ែ​នាពេលនេះ​វា​មិន​បាន​គ្រប់គ្រាន់​ទេ​វា​គ្រាន់​បាន​ដោះស្រាយ​បាន​មួយគ្រា​ប៉ុណ្ណោះ​និង​នៅមុន​ដាច់​ឆ្នាំ​ផ្លាស់ចេញ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២៤​ឈាន​ចូល​មក​ដល់​សូម​ឲ្យ​ពុក​.​ម៉ែ​និង​បងប្អូន​ប្រជាពលរដ្ឋ​មាន​សំណាង​ល្អ​និង​រក​សុ​ី​មានបាន​។​
​លោក​ព្រុំ សំណាង​ក៍​មាន​ប្រសាសន៍​បន្ត​ថា​!​សូម​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ណែនាំ​ដល់​កូន​.​ក្មួយ​.​កូន​.​ចៅ​ត្រូវ​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​បើ​វា​បាន​ចូល​ទៅក្នុង​ខ្លួន​ហើយ​បាន​ធ្វើឲ្យ​ពួកគាត់​លែងដឹង​ខុស​ត្រូវ​ហើយ​ថែម​ទាំង​ប្រើ​អំពើហិង្សា​កាប់សម្លាប់​ឪពុក​.​ម្តាយ​និង​ក្រុម​គ្រួសារ​ទៀត​ផង​។​

​លោក​អធិការ​ស្រុក​​ក៍​បាន​​ជម្រុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅពេល​ធ្វើដំណើរ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​បើ​ជិះ​ម៉ូតូ​និង​ដាក់​កញ្ចក់​.​ត្រូវ​ពាក់​មួយ​សុវត្ថិភាព​។​

​លោក​ជ័យ សំអាន​មេឃុំ​សំរោង​ធំ​មានប្រសាសន៍ថា​!​អាជ្ញាធរ​ឃុំ​សំរោង​ធំ​បាន​យកចិត្ត​ទុក្ខ​ដាក់​នឹង​ដោះស្រាយ​ពី​ទុក្ខលំបាក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​មិន​ប្រកាន់​ពណ៍​សម្បុ​ល​និង​និន្នាការ​នយោបាយ​ឡើយ​។​

លោក​មេឃុំ​បាន​បន្តថា​!​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​ភូមិ​ឃុំ​យើង​មាន​សុវត្ថិភាព​ល្អ​ដើម្បី​ភាពកក់ក្តៅ​ក្នុង​ភូមិ​ឃុំ​យើង​ ។​ បើ​យើង​បាន​ដឹង​មុខសញ្ញា​មិន​ល្អ​នៅក្នុង​ភូមិ​ឃុំ​របស់​យើង​ត្រូវ​ជួយ​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​មាន​វិធានកា​រទប់​ស្គាត់​ឲ្យទាន់​ពេលវេលារ​។​

​គួរ​បញ្ជាក់​ថា​!​ប្រជាពលរដ្ឋ​ចំនួន​១២០​គ្រួសារ​ក្នុង​មួយ​គ្រួសារៗ​បាន​ទទួល​អង្ករ​១០​គីឡូក្រាម​.​មី​ ០១ ​កេស ​និង​ថវិកា​០១
​ម៉ឺន​រៀល ​៕

​ដ​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល