ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ម្ចាស់​ប្រេង​ឥន្ធនះ នៅក្នុង​បុរី​កៀនស្វាយ​(​ផ្លា​ហ្សា​) ទំនង​អាច​មាន​បារមី ខ្លាំង​ពូកែ​ជាង លោក​ឡូ​វ សុខសាន្ត អភិបាល ស្រុក​កៀនស្វាយ​

ម្ចាស់​ប្រេង​ឥន្ធនះ នៅក្នុង​បុរី​កៀនស្វាយ​(​ផ្លា​ហ្សា​) ទំនង​អាច​មាន​បារមី ខ្លាំង​ពូកែ​ជាង លោក​ឡូ​វ សុខសាន្ត អភិបាល ស្រុក​កៀនស្វាយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កណ្តាល​ ៖ ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បូរី​កៀនស្វាយ​(​ផ្លា​ហ្ស្រា​) ស្ថិតនៅក្នុង​ភូមិ ភូមិ​ធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ប្រមាណ​ជាង​៣០​គ្រួសារ មាន​ការព្រួយបារម្ភ ភ័យ​ខ្លាច​ជួប​ហានិភ័យ ឆេះ​ផ្ទះសម្បែង របស់​ពួកគាត់ ជា​ថា​យ​ហេតុ ដោយសា​តែ​បុគ្គល​ឈ្មោះ​សុខ វណ្ណា​រី បុគ្គល​ឈ្មោះ ប៊ុន វិចិត្រ រស់នៅ​ក្នុង​បូរី​កៀនស្វាយ (​ផ្លា​ហ្ស្រា​) ស្ថិតនៅក្នុង​ភូមិ ភូមិ​ធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បាន​លក់​ប្រេង​ឥន្ធនះ​ដោយ​ប្រើ​ឧបករណ៌ ធុងសាំង ចល័ត អស់​រយះពេល​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ ដោយ​ប្រជាពលរដ្ឋ រស់នៅ​ទាំង​ព្រួយបារម្ភ​និង​ភិតភ័យ​។​

​បើ​យោង​តាម​លិខិត​ប​ស្នើសុំ​អន្តរាគម៌ របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ ភូមិ​ធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បាន​សុំ​កិច្ច​អន្តរា​គ​មន៌ ទៅ​គ​ណះ​គ្រប់គ្រង​ក្នុង​បុរី​កៀនស្វាយ​ផ្លា​ហ្សា ដើម្បី​សូម​កិច្ច​អន្តរាគន៌ លើ​បញ្ហា​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែល​រស់នៅ​ក្នុង​បុរី​កៀនស្វាយ​ផ្លា​ហ្សា មាន​ផ្ទះ​លេខ​C១៧ ភូមិ ភូមិ​ធំ ឃុំ ភូមិ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ដែល​កំពុង​តែ​ប្រកប​អាជីវកម្ម​លក់​សាំង ដោយ​ពុំ​មាន​បច្ចេកទេស​ត្រឹមត្រូវ តាម​ស្តង់ដារ ដែល​បង្ករ​ឱ្យមាន​ការភ័យខ្លាច ដល់​ប្រជាពលរដ្ឋ​
​ដែល​រស់នៅ​ក្នុង​បុរី​ជាមួយ​គ្រួសារ​ខាងលើ​។​

​ពាក់ព័ន្ធ​និង​ការលក់​សាំង​ខាងលើនេះ យោង​តាម​កំណត់ហេតុ របស់​អាជ្ញាធរ ស្រុក​កៀនស្វាយ នៅ​ថ្ងៃ​ទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០២៣ លោក​កែវ សេង ប្រធានការិយាល័យ សេដ្ឋកិច្ច និង​អភិវឌ្ឍន៌​សហគមន៌​ស្រុក លោក​កែវ សេង បាន​លើ​ឡើង​ថា​? ដោយ​កិច្ចការ​នេះ ធុង​ចល័ត សាំង ក្រសួង​រ៉ែ និង​ថាមពល មិន​អនុញ្ញាត ឱ្យ​លក់​ទៀត​ទេ​? ក្រសួង​បាន​បិទ​ការលក់​សាំង ដែល​ប្រើ​ធុង​ចល័ត ប្រើ​ដប ឬ​ការ​ដុង​នេះ​ទៀតហើយ ក្រសួង​បាន​ណែនាំ​ឱ្យ​អាជីវករ ដែល​មាន​បំណង លក់​សាំង រត់​ទៅ​រក​ច្បាប់ ឱ្យ​អនុវត្ត​ត្រឹមត្រូវ តាម​លក្ខណ​បច្ចេកទេស និង​តាម​ស្តង់ដារ​។​

​ដោយឡែក លោក​ប៊ុន វិចិត្រ អ្នក​លក់​ប្រេង​ឥន្ធនះ នៅក្នុង​ប​រី​កៀនស្វាយ ផ្លា​ហ្សា បាន​លើកឡើង​ថា ខ្ញុំ​បាន​ដាក់​ពាក្យ​ស្នើសុំ ទៅ​បុរី​ដែរ មុន​និង​ខ្ញុំ​ទិញ​ផ្ទះ​នេះ ខ្ញុំ​បាន​សួរ​ទៅ​បុរី​ច្បាស់​ណាស់ ព្រោះ​ខ្ញុំ​ជា​អាជីវករ អ្នករកស៊ី ខ្ញុំ​ត្រូវ​ការរកចំណូល បើ​មិន​អាច​រកស៊ី​បាន ក៌​ខ្ញុំ​មិន​ទិញ​បុរី​នេះដែរ​។ បើ​យោង​តាម​មតិ របស់​
​លោក​ឈុន សុជាតិ តំណាង បុរី​កៀនស្វាយ​(​ផ្លា​ហ្សា​) បាន​លើកឡើង​ថា ចំពោះ​សំណើ លោក​ប៊ុន វិចិត្រ បាន​ដាក់​ពាក្យ​ស្នើសុំ​លក់​សាំង មក​ភាគី​ខាង​បុរី តែ​ខាង​ភាគី​បុរី មិន​អនុញ្ញាត​ឱ្យ​លក់​ទេ​? កិច្ចការ​នេះ​បុរី​មិន​អនុញ្ញាត ឱ្យ​លក់​នៅ​បុរី​ទេ​?​។​
​លោក​ប៊ុន វិចិត្រ អ្នក​លក់​ប្រេង​ឥន្ធនះ នៅក្នុង​បុរី​កៀនស្វាយ​(​ផ្លា​ហ្សា​) បាន​លើកឡើង​ទៀត​ថា ខ្ញុំ​ផ្អាក​លក់​សាំង​តាម​ការណែនាំ​របស់​រដ្ឋ​បាល​សាលាស្រុក​កៀនស្វាយ ចាប់ពី​ថ្ងៃនេះ​តទៅ ខ្ញុំ​និង​ដាក់​ពាក្យ​ស្នើសុំ​ទៅ​អង្គភាព​ពាក់ព័ន្ធ ដើម្បី​បន្ត​អាជីវកម្ម​បាន​ច្បាប់​ត្រឹមត្រូវ ទើប​ខ្ញុំ​បន្ត​អាជីវកម្ម​នេះ ។​ពាក់ព័ន្ធ​និង​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ រដ្ឋបាល​សាលាស្រុក​កៀនស្វាយ ចុះ​ថ្ងៃ​ទី​០៣​ខែវិច្ឆិកា​ឆ្នាំ​២០២៣ លោក​ឡូ​វ សុខសាន្ត បាន​ជម្រាប​មក​លោក​ប៊ុន វិចិត្រ ម្ចាស់ផ្ទះ​លេខ​C១៧ ផ្លូវ​ស្រឡៅ បុរី​កៀនស្វាយ​(​ផ្លា​ហ្សា​) ស្ថិតនៅក្នុង​ភូមិ ភូមិ​ធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ទាក់ទង​និង​ករណី​លក់​ប្រេង​សាំង ប្រើ​ធុង​ប្រេង​ឥន្ធនះ ចល័ត​ចំណុះ​ប្រមាណ ៥០០​លីត្រ ការលក់ដូរ​នេះ ខុស​លក្ខណ​បច្ចេកទេស ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​នោះទេ​? និង​ធ្វើឱ្យ​មាន​ផលប៉ះពាល់ និង​បង្ក​ហានិភ័យ ដល់​ការរស់នៅ​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​បុរី ដែល​អាច​បណ្តាលឱ្យមាន​អគ្គិ​ស​ភ័យ​ឆាបឆេះ ជាយថាហេតុ​ណាមួយ​កើតឡើង​។​

​ករណី​នេះ​កំលាំង​គ​ណះ​បញ្ជា​បញ្ជា​ឯកភាព​រដ្ឋបាល​សាលា​ស្រុក​កៀនស្វាយ ធ្លាប់​បាន​ចុះ​ធ្វើការ​ណែនាំ ឱ្យ​ផ្អាក​សកម្មភាព​លក់​សាំង​នេះ ចំនួន​០២​លើក​រួចមកហើយ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ លោក​នៅតែ​បន្តសកម្មភាព លក់ដូរ​ប្រេង​ឥន្ធនះ​ដដែរ ដោយ​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ឡើយ​។​ករណី​នេះ​រដ្ឋបាល​សាលាស្រុក​កៀនស្វាយ ស្នើ​ឱ្យ​លោក​ប៊ុន វិចិត្រ ចូលរួម​សហការ និង​ធ្វើ​ការរុះរើ​រយះពេល​០៤​ថ្ងៃ​ជា​កំហិត ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០៣​ខែវិច្ឆិកា​ឆ្នាំ​២០២៣ នេះ​តទៅ​។​ករណី​ដែល​លោក មិន​ព្រម​អនុវត្ត តាម​ការណែនាំ​ខាងលើ អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចុះ​ធ្វើការ​រុះរើ ដោយ​ខ្លួនឯង ហើយ​ចំពោះ​ការខូចខាត ឬ​បាត់បង់​នោះ អាជ្ញាធរ​មិន​ទទួលខុសត្រូវ​ឡើយ​។​ដោយឡែក​នៅ​ថ្ងៃ​ទី​០៤​ខែ​មករា​ឆ្នាំ​២០២៤ ពលរដ្ឋ​ជាង​៣០​គ្រួសារ បាន​លើកឡើង​ថា អស់​រយះពេល​ជិត​៣​ខែ​មក​ហើយ នៃ​ការជូន​ដំណឹង​របស់​រដ្ឋបាល​សាលាស្រុ​ក​កៀនស្វាយ លោក​ប៊ុន វិចិត្រ នៅ​មិនទាន់​អនុវត្ត តាម​ការជូនដំណឹង របស់​រដ្ឋបាល​សាលាស្រុក​កៀនស្វាយ នៅឡើយ​នោះទេ​? សង្ស័យ​លោក​ប៊ុន វិចិត្រ អាច​មាន​បារមី​ខ្លាំងពូកែ​ធំ​ជាង​លោក​ឡូ​វ សុខសាន្ត អភិបាល​ស្រុក​កៀនស្វាយ ទៅ​ទៀត​ផង​ក៌​មិនដឹង​។​

​ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ​លោក ឡូ​វ សុខសាន្ត អភិបាល​ស្រុក​កៀនស្វាយ បាន​ប្រាប់​អ្នកសារព័ត៌មាន ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០២៤​នេះ​ថា រដ្ឋបាល​សាលាស្រុក​កៀនស្វាយ​
​បាន​ធ្វើ​សេចក្តីជូនដំណឹង អោយ​កា​រ៉ា​ស់នឹង​អោយ​គាត់​បិទ ម្តង​ទៅ​២​ដង​ហើយ ថ្ងៃនេះ​ខ្ញ្ញុំ​ចេញ​សេចក្តីជូនដំណឹង​ម្តងទៀត ដោយ​ដាក់​ឱសានវាទ បិទ​ត្រឹម​ថ្ងៃ​ច័ន្ទ​ទី​០៨​ខែ​មករា​ឆ្នាំ​២០២៤ បើ​គាត់​មិន​បិទ​ទេ រដ្ឋបាល​សាលាស្រុក​កៀនស្វាយ លោក​ឡូ​វ សុខសាន្ត និង​អនុវត្តន៍​វិធានការ របស់​រដ្ឋបាល​ស្រុក​កៀនស្វាយ មិន​ធ្វើ​ទាំង​កំរោល​ទេ​? អញ្ជឹង​ខ្ញុំ​និង​អនុវត្តន៍ តាម​វិធី​រដ្ឋបាល​

​សូម​មិនបាច់​បារម្ភ​ទេ រដ្ឋបាល​សាលាស្រុក​កៀនស្វាយ និង​មាន​ចំណាត់​ហើយ ថ្ងៃ​ច័ន្ទ​នេះ​និង​បិទ​ឱសានវាទ​ហើយ និង​ចាំមើល​តើ​ម្ចាស់ផ្ទះ​និង គាត់​ម៉េច​ទៀត ដោយសារ​គាត់​ផ្គើន​ដែរ គាត់​មិន​ស្តាប់​អាជ្ញាធ​រដែរ​។ ចំពោះ​សំនួរ​របស់​អ្នកសារព័ត៌មាន សួរ​ថា​បើ​ដល់​ថ្ងៃ​ច័ន្ទ​នេះ ផុត​ឱសានវាទ គាត់​មិន​ស្ដាប់​អាជ្ញាធរ នៅតែ​បន្ត​បើក​លក់​ប្រេង​ឥន្ធនៈ បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច តើ​អាជ្ញាធរ​ស្រុក​គិត​ម៉េច​? លោក​ឡូ​វ សុខសាន្ត បាន​ថ្លែងថា បើ​ចប់​ឱសានវាទ​ហើយ គាត់​នៅ​តែ​បន្ត​លក់​ប្រេង​ឥ​ន្ធ​បន្ត​ទៀត អាជ្ញាធរ​ស្រុក​និង​អនុវត្ត​ហើយ និង​ចាំ​ឱ្យ​អ្នកសារព័ត៌មាន​ចាំ​មើល​ទៅ​។​

​ពាក់ព័ន្ធ​និង​ករណី​ខាងលើនេះ បើ​មិន​មាន​ប្រសិទ្ធ​នោះទេ​?​ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ បាន​សំណូមពរ​ដល់​ឯកឧត្តម​គង់ សោ​ភណ្ឌ អភិបាលខេត្ត​កណ្តាល ពិសេស ឯកឧត្តម កែវ​រតន រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល សូមមេត្តា​ជួយ​ចាត់វិធានការ និង​ជួយ​បី​ទ​ទីតាំង លក់​ប្រេង​ឥន្ធនះ​ខាងលើនេះ ជូន​ពួកគាត់​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បីឱ្យ​ពួក​គាត់​រស់នៅ​ក្នុង​បុរី​កៀនស្វាយ​(​ផ្លា​ហ្សា​)​ប្រកប​ដោយ​សុខ​សាន និង​មាន​សុ​វត្ថ​ភាព​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល