ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ រាប់ពាន់​ហិកតា​ក្នុង​ខេត្ដ​ក្រចេះ​ត្រូវបាន ឈ្មោះ ភួង រ៉ា និង​ក្រុម​បក្ខពួក​ជាច្រើន​នាក់​ទៀត រុករាន​ទន្ទ្រាន យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន​

ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ រាប់ពាន់​ហិកតា​ក្នុង​ខេត្ដ​ក្រចេះ​ត្រូវបាន ឈ្មោះ ភួង រ៉ា និង​ក្រុម​បក្ខពួក​ជាច្រើន​នាក់​ទៀត រុករាន​ទន្ទ្រាន យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្រចេះ​៖ ពិតជា​មិន​ញញើត​នឹង​ច្បាប់​អ្វី​ប​ន្ដិ​សោះឡើយ ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ រាប់ពាន់​ហិកតា ត្រូវបាន​ក្រុម​ខិលខូច​លួច​ឃុបឃិត​រុករាន​ទន្ទ្រាន យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន សាងសង់​ផ្ទះ​យ៉ាង​អាណាធិបតេយ្យ សង្ស័យ​អាជ្ញាធរ​មួយចំនួន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ដែរ ទើប​ការ​រុករាន​ទន្ទ្រាន​ដី​គម្រប​ព្រៃ​របស់​រដ្ឋ​ធ្វើ​បាន​យ៉ាង​រលូន​បែបនេះ​។​

បើ​តាម​ការ​បង្ហើប​របស់​ប្រជាពលរដ្ឋ​ប្រាប់ថា ការ​រុករាន​ទន្ទ្រាន​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ​នេះ មាន​មេឃ្លោង​មួយ​ក្រុម​បាន​ទៅ​បំផុសបំផុល​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ចូល​ទៅ​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ មិន​ខ្លាចញញើត​ច្បាប់​ទាល់តែសោះ​។ ទីតាំង​ដី​គម្រប​ព្រៃ​ដែល​ក្រុម​ខិលខូច​ចូល​រុន​រានទន្ទ្រាន​នោះ ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ឈូក ឃុំ​ខ្សឹម នឹង​ភូមិ​អូរ​គគីរ ភូមិ​វាល​ម្រះ ឃុំ​ក្រញូង​សែ​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​និយាយ​ឱ្យដឹងថា ក្រុម​មេឃ្លោង​ដែឡ​បំផុសបំផុល​ចូល​រុន​រាន​ដី​ព្រៃ​របស់​រដ្ឋ​ទាំងនោះ​មាន​ឈ្មោះ​ដូចតទៅ ទី​១.​ឈ្មោះ ភួង រ៉ា -​ទី​២.​ឈ្មោះ អ៊ូ ថេង (​ជា​មន្ត្រី​បរិស្ថាន​) -​ទី​៣.​ឈ្មោះ​លោក សេន (​ជា​ជនជាតិ​ខ្មែរ​អ៊ីស្លាម​) -​ទី​៤.​ឈ្មោះ ទួន មីន (​ជា​ជនជាតិ​ខ្មែរ​អ៊ីស្លាម​) -​និង​ទី​៥.​ឈ្មោះ លោក សល់ ឈ្មោះ​អ្នក​ទាំង​ប្រាំ​នេះ ដែល​ប្រជាពលរដ្ឋ​ឱ្យដឹងថា​ជា​មេឃ្លោង​ក្នុងការ​រុន​រាន និង​រំលោភ​យក​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ការពារ​ដោយ​ព្រះរាជក្រឹត្យ (​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែ​សីមា​) មក​ធ្វើ​ជា​សម្បត្ដិ​ផ្ទាល់ខ្លួន និង​បំផុសបំផុល​ឱ្យ​ប្រជាពលរដ្ឋ​មាន​ពី​ទី​ឆ្ងាយ​ចូល​រុន​រាន និង​ចាប់ដី​គម្រប​ព្រៃ​របស់​រដ្ឋ ដើម្បី​ទុក​លក់​បន្ដ​ក្រោយពី​បាន​ដាំ​ដុះ​ដំណាំ ហើយ​បន្ដ​ទៅ​រុករាន​ទីតាំង​ដី​ថ្មី​បន្ដទៀត​

ប្រភព​ព័ត៌មាន​បាន​បន្ថែមទៀតថា ការ​រុករាន​ទន្ទ្រាន​យក​ដី​គម្រប​ព្រៃឈើ​ខាងលើ​នោះ បើ​មិន​មាន​ការ​បើកភ្លើង​ខៀវ ពី​លោក សាម ណាល់ អភិបាល​ស្រុក​ស្នួល និង​លោក ឆាយ ដួង​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ក្រចេះ នោះទេ ក៏​មេខ្លោង​ទាំង​៥​នាក់​នោះ ក៏​មិន​អាច​បំផុសបំផុល​ដឹកនាំ​មនុស្សម្នារ ឱ្យ​ចូល​ទៅ​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​បាន​យ៉ាង​ងាយ​នោះដែរ ពោល​គឺ​មេឃ្លោង​ទាំង​៥​នាក់​នោះ ពិតជា​មាន​អ្នកធំ​នៅ​ពីក្រោយ​ខ្នង​ដើម្បី​បើកដៃ​ឱ្យធ្វើ​សកម្មភាព​បំផុសបំផុល​ចូល​រុករាន​ដី​គម្រប​ព្រៃ​។​
​មជ្ឈដ្ឋាន​មហាជន​កំពុង​រង់ចាំ​មើល​ថា​៖ តើ​ទង្វើរ​របស់​ក្រុម​ជនខិលខូច​រួមជាមួយ​លោក​អភិបាលស្រុក លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ ដែល​ហ៊ាន​ប្រព្រឹត្ត​អំពើ​មិន​គម្បី រុករាន​ទន្ទ្រាន​យក​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ការពារ​ដោយ​ព្រះរាជក្រឹត្យ​ផ្ទុយ​ពី​ច្បាប់​បែបនេះ តើ​លោក​អភិបាល​ខេត្ត​ក្រចេះ​នឹងមាន​ចំណាត់ការ​បែបណា ចំពោះ​ជូន​ខិលខូច​ទាំងនោះ​?

នេះ​បើ​យោងតាម​អនុក្រឹត្យ​លេខ ១៨២.​អ​.​ន​.​ក្រ​.​ប​.​ក​.​ចុះ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ សម្រេច​
​មាត្រា​១ -​ត្រូវបាន​កែប្រែ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ពី​ផ្ទៃដី​ទំហំ​២៩២ ៦៩០(​ពីរ​សែន​ប្រាំបួន​ម៉ឺន​ពីរពាន់​ប្រាំមួយ រយ​កៅសិប​)​ហិកតា មក​ផ្ទៃដី​ទំហំ​៣១៧ ៤៥៦(​បី​សែន​មួយ​ម៉ឺន​ប្រាំពីរ​ពាន់​បួន​រយ​ហាសិប​ប្រាំមួយ​)​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌលគិរី​និង​ខេត្ត​ក្រចេះ ដូច​មាន​ផែនទី​ភ្ជាប់​ក្នុង​ឧបសម្ព័ន្ធ​១​និង​និយាម​កា​(​តាម​ប្រព័ន្ធ កូអរដោណេ Project UTM Zone 48N Datum WGS.1984)​ភ្ជាប់​ក្នុង​ឧបសម្ព័ន្ធ​២​នៃ​អនុក្រឹត្យ​នេះ​។​

ផ្ទៃ​ដី​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ខាងលើនេះ បានមក​ពី​ការបូកបញ្ចូល​ផ្ទៃដី​ទំហំ​២៩២ ៦៩០(​ពីរ​សន ប្រាំបួន​ម៉ឺន​ពីរពាន់​ប្រាំមួយរយ​កៅ​សិប​)​ហិកតា ដែល​មានចែង​ក្នុង​អនុក្រឹត្យ​លេខ​៨៣ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ ស្តីពី​ការបង្កើត​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​ផ្នែក​ខ្លះ​នៃ​របៀង​អភិរក្ស​ជីវៈចម្រុះ​ឦសាន ដែល​មាន​ផ្ទៃដី​ទំហំ​២៤ ៧៦៦(​ពីរម៉ឺន​បួន​ពាន់​ប្រាំពី​រយ​ហុកសិប​ប្រាំមួយ​)​ហិកតា ដូច​មានចែង​ក្នុង​អនុក្រឹត្យ លេខ​០៧ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧ ស្តីពី​ការបង្កើត​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ ការពារ​ធម្មជាតិ​។​

​មាត្រា​២ – អនុក្រឹត្យ​នេះ​មាន​គោលបំណង​ដូចតទៅ​៖
•​ ​ធានា​ឱ្យ​មាន​ការថែទាំ​ទី​ជម្រក​សត្វព្រៃ ប្រព័ន្ឋ​
​អេកូឡូស៊ី និង​សារព័ន​មជ្ឈដ្ឋាន​ធម្មជាតិ ដោយ​មាន​ការបំពេញ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណា​មួយ​នៃ​សត្វ រុក្ខជាតិ និង​ជីវៈចម្រុះ រក្សា​លំនឹង​បរិស្ថាន និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ​។ ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​។ គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​និង​សហគមន៍​មូលដ្ឋាន ដើម្បី​រួមចំណែក​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ ការការពារ​ធនធាន​ធម្មជាតិ និង​ការរស់នៅ​ដោយ​ចីរភាព លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន​ក្នុង​ការចូលរួមចំណែក​ដល់ ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​។ មាត្រា​៣. ក្រសួង​បរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ កែប្រែ និង​គ្រប់គ្រង​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ដោយ​សហការ ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​មណ្ឌលគិរី និង​រដ្ឋបាល​ខេត្ត​ក្រចេះ ដើម្បី​ធានា​ដល់​ការគ្រប់គ្រង បរិស្ថាន ការគ្រប់គ្រង​ជីវៈចម្រុះ ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព និង​ការ​រ​
•​ ​ស់​នៅ​ដោយ​ចីរភាព ស្របតាម​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​ជា​ធរមាន​។​
•​ ​មាត្រា​៤. លិខិត​បទដ្ឋាន​គតិ​យុទ្ធ​ដែល​ពាក់ព័ន្ធ​នឹង​ការកំណត់​តំបន់​សហគមន៍ តំបន់​ប្រើប្រាស់​ដោ​ចីរភាព ការវិនិយោគ ការចេញ​ប័ណ្ណ​ដីធ្លី ឬ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ដីធ្លី ដែល​អនុលោម​តាម​អនុក្រឹត្យ​ស្ដីពី​ការបង្កើត ដែនជម្រកសត្វព្រៃ​កែវ​សីមា អនុក្រឹត្យ​ស្ដីពី​ការបង្កើត​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ឋ តំបន់ការពារធម្មជាតិ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន ត្រូវមាន​អានុភាព​អនុវត្ត​បន្ត​រហូតដល់​មាន​លិខិត​បទដ្ឋាន​គតិយុត្ត ថ្មី​មក​ជំនួស​ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​អនុក្រឹត្យ​នេះ​។
o​ ​មាត្រា​៥. អនុក្រឹត្យ​លេខ​០៧ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧ ស្តីពី​ការបង្កើត​របៀង​អភិរក្ស​ជីវៈចម្រុះ ប្រព័ន្ធ​តំបន់ការពារធម្មជាតិ និង​បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ទុកជា​និរាករណ៍​។​
•​ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រដ្ឋមន្ត្រី​គ្រប់​ក្រសួង​និង​ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី និង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ ត្រូវ​ទទួលបន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ តាម​ភារកិច្ច​រៀងៗ​ខ្លួន​ចាប់ពី​ថ្ងៃ ចុះហត្ថលេខា​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល