ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​កៀនស្វាយ​បង្ក្រាប​បាន​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ភូមិសាស្ត្រ​ឃុំ ឈើ​ទាល​ស្រុក​កៀនស្វាយ​

ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​កៀនស្វាយ​បង្ក្រាប​បាន​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ភូមិសាស្ត្រ​ឃុំ ឈើ​ទាល​ស្រុក​កៀនស្វាយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កាលពីថ្ងៃ​ពុធ ១៤​រោច ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ពស ២៥៦៧​ត្រូវ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២៤ ករណី ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​កៀនស្វាយ​បបង្ក្រាប​បាន​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥ នាក់ នៅ​ចំណុច ភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​ ។

ជន​សង្ស័យៈ ០៥ នាក់ ប្រុស (​ឃាត់ខ្លួន​)
១- ឈ្មោះ ភា​ជ ចាន់​ធារ៉ា​(​ពៅ​) ភេទ​ប្រុស អាយុ​៣០ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ​ស្រែអំពិល ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ស្នាក់​នៅ​បណ្តោះ ភូមិ​លេខ​៣ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល (​ជួញដូរ​)
២- ឈ្មោះ សេង រិទ្ធ (​ហៅ​ខ្លា​) ភេទ​ប្រុស អាយុ​២៦ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ​ព្រែក​ដូង​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល (​ជួញដូរ​)
៣- ឈ្មោះ សៀន វិសាល ភេទ​ប្រុស អាយុ​២៤ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល (​ប្រើប្រាស់​)
៤- ឈ្មោះ ភី ធី ភេទ​ប្រុស​អាយ​៤០ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល (​ប្រើប្រាស់​)
៥- ឈ្មោះ ថា គី​រ៉ា ភេទ​ប្រុស អាយុ​៣១ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល (​ប្រើប្រាស់​)​រួម​ទាំ​វត្ថុតាង​មួយ​ចំនួន​ទៀត​

​​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ឈ្មោះ ភា​ជ ចាន់​ធារ៉ា (​ពៅ​) ភេទ​ប្រុស មាន​ទីលំនៅ ភូមិ​ស្រែអំពិល ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ស្នាក់នៅ​បណ្តោះអាសន្ន ភូមិ​លេខ​៣ សង្កាត់​ស្វាយ​រលំ​ក្រុង​តាខ្មៅ តែងតែ​មក​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន នៅ​ចំណុច​រង្វង់​មូល ផ្លូវ​៦០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ក្រោយ​ទទួល​ពត៍​មាន​ពី​ប្រជាពលរដ្ឋ​រួច កំលាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ សហការណ៍​ជាមួយ​កំលាំ​ង​ប៉ុស្តិ៍​នគរបាល​ឈើទាល ចុះ​ដល់​ចំនុច​គោលដៅ​ឃ្លាំ​មើល​មុខសញា​ខាងលើ លុះដល់​ម៉ោង​១៥:៣០​នាទី ថ្ងៃទី ១០/០១/២០២៤ ក៍​ឃើញ​ឈ្មោះ ភា​ជ ចាន់​ធារ៉ា​(​ពៅ​) ភេទ​ប្រុស ជិះ​ម៉ូតូ​ម៉ាក Nex ពណ័​ខៀវ​លា​យសរ មកដល់​ចំណុច​កើតហេតុ ភ្លាមនោះ កំលាំង​សមត្ថកិច្ច ក៍​បាន​ឃាត់​សួរនាំ ហើយ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ចំនួន​២១​កញ្ចប់​(​តូច​១៥ មធ្យម ០៥ ធំ​០១) ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ភា​ជ ចាន់​ធារ៉ា​(​ពៅ​) ភេទ​ប្រុស រួច​សមត្ថកិច្ច​ក៍​បន្ត​ទៅ​ពិនឹត្យ​នៅ​បន្ទ​ប់ជួល របស់ ឈ្មោះ ភា​ជ ចាន់​ធារ៉ា​(​ពៅ​) ស្ថិតនៅ​ភូមិ​លេខ​៣ សង្កា​ត​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ហើយ​រកឃើញ​ថ្នាំ​ញៀន​ចំនួន​០១​កញ្ចប់​តូច​បន្ថែម​ទៀត ។

ពេល​សមត្ថកិច្ច​កំពុង​ប្រតិ​ប​ត្ត្តិ​ការ ក៍មាន​អ្នកតេ​ទូរសព្ទ័ មក​ឈ្មោះ ភា​ជ ចាន់​ធារ៉ា (​ពៅ​) ដើម្បី​ទិញ​ថ្នាំញៀន ភ្លាមនោះ សមត្ថកិច្ច​បាន​បន្ត ទៅ​ឃាត់ខ្លួន​ជន​សង្សយ័បាន​ចំនួន​០៤​នាក់​បន្ថែមទៀត ១.​ឈ្មោះ សេង រិទ្ធ រកឃើញ​ថ្នាំ​ញៀន ចំនួន ០២​កញ្ចប់ (​តូច ០១ មធ្យម​០១) ២. ឈ្មោះ ភី ធី ៣. ឈ្មោះ ថា គី​រ៉ា ៤.​ឈ្មោះ សៀន វិសាល នៅ​ចំណុច​រង្វង់​មូល ផ្លូវ ៦០​ម៉ែត្រ រួច​សមត្ថកិច្ច​ក៍​បាន​នាំ​ខ្លួន​ជន​សង្សយ័​ទាំង​០៥​នាក់​យក​មក​ប៉ុស្តិ៍​ឈើទាល ដើម្បី​សួរនាំ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ភា​ជ ចាន់​ធារ៉ា​(​ពៅ​) ភេទ​ប្រុស​បាន​សារភាពថា ថ្នាំញៀន​ចំនួន​២២​កញ្ចប់​(​តូច​១៦ មធ្យម​០៥ ធំ​០១)​ខាងលើ​ពិតជា​របស់ខ្លួន​ប្រាកដ​មែន ដោយ​ខ្លួន​ទិញ​ពី​ឈ្មោះ និច (​មិន​ស្គាល់​នាម​ត្រកូល​) ភេទ​ប្រុស អាយុ ប្រហែល​៣៩​ឆ្នាំ នៅ​ម្តុំ ភូមិ​សិត្បូ សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល​តម្លៃ​១.៥០០.០០០​រៀល​
(​មួយ​លាន​ប្រាំ​សែន​រៀល​) ដើម្បី​យក​មក​វេច​ខ្ចប់​ជា​កញ្ចប់​តូចៗ​ទុក​លក់​បន្ត ហើយ​កន្លងមក​ខ្លួន​ធ្លាប់​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ និច ចំនួន​១០​ដង​មក​ហើយ ហើយ​ឈ្មោះ ភា​ជ ចាន់​ធារ៉ា​(​ពៅ​) បាន​សារភាព​ទៀតថា កន្លងមក​ខ្លួន​ធ្លាប់​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ រី (​មិន​ស្គាល់​នាម​ត្រកូល​)​ភេទ​ប្រុស អាយុ ប្រហែល ៣៥​ឆ្នាំ បច្ចុប្បន្ន​ជាប់ពន្ធនាគារ​ព្រៃ​សរ ចំនួន​០៣ ដង ដោយ​ទិញ​ក្នុង​មួយ​ដងៗ ១.៥០០.០០០​រៀល (​មួយ​លាន​ប្រាំ​សែន​រៀល​) តាមរយះ​ទូរ​សព្ទ័​លេខ ០៩៣ ៤០៦៦៨០ ។
ឈ្មោះ សេង រិទ្ធ ភេទ​ប្រុស បាន​សារភាព​ថា ថ្នាំញៀន​ចំនួន​០២​កញ្ចប់​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពិត​ជា​របស់​ខ្លួន​ប្រាកដ​មែន ដោយ​ខ្លួន​ទើប​ទិញ​ពី​ឈ្មោះ ហ៊ីម (​មិន​ស្គាល់​នាម​ត្រកូល​) តំលៃ ៤០០០០​រៀល (​បួន​ម៉ឺន​រៀល​) ហើយ​កន្លងមក​ខ្លួន​ធ្លាប់​ទិញ​ថ្នាំញៀន ពី​ឈ្មោះ ភា​ជ ចាន់​ធារ៉ា (​ពៅ​) ចំនួន​០២​ដង ចំណែក ឈ្មោះ ថា គី​រ៉ា ឈ្មោះ សៀន វិសាល ឈ្មោះ ភី ធី បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​មក​ទិញ​ថ្នាំញៀន ពី​ឈ្មោះ ភា​ជ ចាន់​ធារ៉ា​(​ពៅ )​ប្រាកដ​មែន
ក្រោយ​សួរ​នាំ​រួច​ជន​សង្សយ័​ទាំង​០៥​នាក់​ប្រុស រួម​ទាំង​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល