ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម អ៊ី​ម៉ា​មួ​រ៉ា ម៉ាសា​ហ៊ី​រ៉ូ (Imamura Masahiro) ប្រធាន​សម្ព័ន្ធ​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម អ៊ី​ម៉ា​មួ​រ៉ា ម៉ាសា​ហ៊ី​រ៉ូ (Imamura Masahiro) ប្រធាន​សម្ព័ន្ធ​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រសៀល​ថ្ងៃ​ទី ១០ ខែ​មករា ២០២៤ (​ម៉ោង​១៣ និង​៣០​នាទី ម៉ោង​នៅ​ប្រទេស​ជប៉ុន​) សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម អ៊ី​ម៉ា​មួ​រ៉ា ម៉ាសា​ហ៊ី​រ៉ូ (Imamura Masahiro) ប្រធាន​សម្ព័ន្ធ​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​សណ្ឋាគារ New Otani Tokyo ប្រទេស​ជប៉ុន​។​

​សម្តេច​តេជោ បាន​ថ្លែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ចំពោះ​គ្រោះ មហន្តរាយ​រញ្ជួយ​ដី​ថ្មីៗ​នេះ​នៅ​ខេត្ត Ishizawa ភាគ​ខាងលិច​ជប៉ុន និង​ឧបទ្ទវហេតុ​យន្តហោះ​ប៉ះទង្គិច​គ្នា​នៅ ព្រលាន យន្តហោះ​ទីក្រុង​តូ​ក្យូ ដែល​បាន​បណ្តាលឱ្យ​មាន​ការបាត់បង់​អាយុជីវិ​តមនុស្ស និង​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​។​

​ឯកឧត្តម អ៊ី​ម៉ា​មួ​រ៉ា ម៉ាសា​ហ៊ី​រ៉ូ បាន​សម្តែង​ការគោរព​កោតសរសើរ​ចំពោះ សម្តេច​តេជោ ដែល​ជា​ស្ថាបនិក សន្តិភាព និង​សមិទ្ធផល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ជា​ផ្លែផ្កា​នៃ​សន្តិភាព​នៅ​កម្ពុជា ព្រម​ទាំង​តួនាទី​ដ៏​សំខាន់​របស់​សម្តេច​តេជោ ក្នុង​ការពង្រឹង​និង​ពង្រីក​នូវ​ទំនាក់ទំនង​ទ្វេរ​ភាគី​កម្ពុជា​-​ជប៉ុន​នា​ពេលកន្លងមក​និង​ត​ទៅ​អនាគត​។ ឯកឧត្តម​បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​សម្ព័ន្ធ​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា ក្នុង​ការបន្ត​ទំនាក់ទំនង​ល្អ​ជាមួយ រាជរដ្ឋាភិបាល​ថ្មី​ដែលមាន សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី និង​បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ ស្ថាប័ន​នីតិបញ្ញត្តិ​របស់​កម្ពុជា ពោល​គឺ ទាំង​រដ្ឋសភាជាតិ និង​ព្រឹទ្ធសភា ។

​ភាគី​មិត្ត​ក៏​បាន​រំលឹក​អំពី​តួនាទី​ដ៏​សំខាន់​របស់ សម្តេច​តេជោ ក្នុង​កិច្ចការ​បោសសំអាត​មីន​នៅ​កម្ពុជា និង​បាន​គាំទ្រ​ដល់​ការចូលរួម​របស់​សម្ព័ន្ធ​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា​ក្នុង​បេសកកម្ម​ដ៏​ថ្លៃថ្លា​នេះ ដែល​ជា​ការ​បន្ត​នូវ​ការខិតខំ​រួមចំណែក​ដោយ​ផ្ទាល់​ពី​សំណាក់​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ជប៉ុន ខេ​អ៊ី​ហ្សូ អូ​ប៊ូ​ឈី (Keizo Obuchi) តាំងពី​ឆ្នាំ ២០០០ ម្ល៉េះ​។​

​ក្នុង​ឱកាស​នេះ សម្តេច​តេជោ បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​និង​ការចូលរួម​ចំណែក​ដ៏​សំខាន់​របស់​សម្ព័ន្ធមិត្ត​ភាព​សភា​ជប៉ុន​-​កម្ពុជា ក្នុងការ​ជម្រុញ​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ ក៏ដូចជា ការសហការ​គ្នា​ជិតស្និទ្ធ​រវាង​ប្រទេស​យើង​ទាំង​ពីរ​លើ​ឆាក​អន្តរជាតិ​។ ជាងនេះទៀត សម្តេច​តេជោ បាន​លើកទឹកចិត្ត​និង​ស្នើ​ឱ្យ​ភាគី​ជប៉ុន​បន្ត​ជួយ កម្ពុជា​ក្នុង​វិស័យ​ដោះមីន​តទៅទៀត ជាពិសេស​ចូលរួម​ចំណែក​ក្នុង​ការសម្រេចបាន​នូវ​គោលដៅ “​កម្ពុជា​គ្មាន​មីន​ឆ្នាំ ២០២៥” ឱ្យបាន​ជោគជ័យ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល