ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ផ្ដាំផ្ញើ​ដល់​មន្ត្រីរាជការ​នៅ​ខេត្ត​កំពង់ចាម និង​ខេត្ដ​ត្បូងឃ្មុំ ឱ្យ​បន្ត​អនុវត្ត​តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដើម្បី​កសាង និង​អភិវឌ្ឍ​សង្គម​កម្ពុជា​

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ផ្ដាំផ្ញើ​ដល់​មន្ត្រីរាជការ​នៅ​ខេត្ត​កំពង់ចាម និង​ខេត្ដ​ត្បូងឃ្មុំ ឱ្យ​បន្ត​អនុវត្ត​តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដើម្បី​កសាង និង​អភិវឌ្ឍ​សង្គម​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ចាម​៖ នា​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រីរាជការ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ទូទាំង​ខេត្ត​កំពង់ចាម និង​ខេត្ដ​ត្បូងឃ្មុំ ឱ្យ​បន្ត​អនុវត្ត​តាម​គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​ស្នូល​របស់​រាជរដ្ឋាភិបាល​រួមមាន​៖ កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​, កម្មវិធី​កែទម្រង់​រដ្ឋបាល​សាធារណៈ កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​កសាង និង​អភិវឌ្ឍ​សង្គម​កម្ពុជា​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​ជា​លំដាប់​។ ថ្លែង​បែប​នេះ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និវត្តជន​របស់​សមាគម​សង្គហៈ​មិត្ត បុគ្គលិក មន្ត្រីរាជការ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​សាលា​ខេត្តកំពង់ចាម ។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​សមាគម​សង្គហៈ​មិត្ត នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូម​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុងការ​បំពេញបេសកកម្ម​ការងារ​ដ៏​មាន​សារសំខាន់​នេះ ដោយ​ត្រូវ​បន្ត​បង្កើន​ប្រសិទ្ធិភាព​នៃ​ការបំពេញ​មុខងារ និង​ភារកិច្ច​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​គ្រប់​ជ្រុងជ្រោយ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​បន្ត​ការចុះ​សួរសុខទុក្ខ​ដល់​និវត្ដន៍​ជនតាម​លំនៅដ្ឋាន​នី​មួយៗ​ជា​បន្តបន្ទាប់​ទៀត ដូចជា ការចុះ​សួរសុខទុក្ខ​និវត្ដជ​ន​ដែល​មាន​ជំងឺ​នៅតាម​ផ្ទះ​, មាតុ​ភាព​, គ្រោះថ្នាក់​ចរាចរណ៍​, ស្ថានភាព​លំបាក​ផ្សេងៗ​ដូចជា កម្មវិធី​បុណ្យសព​របស់​សមាជិក​ជាដើម ។

​បើ​តាមរ​បាយ​កាណ៏រ​បស់ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​សង្គហៈ​មិត្ត បុគ្គលិក មន្ត្រីរាជការ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គិត​ចាប់តាំងពី​ឆ្នាំ​២០១១ មក​ដល់​ដំណាច់ឆ្នាំ​២០២៣ បាន​អនុវត្ត​បេសកកម្ម​របស់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្នុងនោះ ទាំង​រចនាសម្ព័ន្ធ​ដឹកនាំ ទាំង​ក្របខណ្ឌ​អនុវត្ត​កាន់តែ​មាន​ភាពរឹងមាំ គ្រប់​ជ្រុងជ្រោយ និង​ប្រាកដប្រជា ដែល​មាន​ចំនួន​សមាជិក​បាន​កើនឡើង​ពី​ចំនួន ១៥៦​រូប នៅ​ឆ្នាំ ២០១១ រហូតដល់ ៦.៩៤១​រូប នៅ​ដើមឆ្នាំ​២០២៤​។

​បើ​តាម​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានឱ្យដឹងថា បច្ចុប្បន្នភាព​ស្ថិតិ​មន្ត្រីរាជការ​ដែល​បាន​ចូល​និវត្ត​ន៏ របស់​ថ្នាក់ក្រោម​ជាតិ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ខេត្ត​កំពង់ចាម មាន​និវត្តជន​សរុប​ចំនួន ១១៣​នាក់ និង​ខេត្ត​ត្បូងឃ្មុំ មាន​និវត្តជន​សរុប​ចំនួន ១៣​នាក់ ដោយ​រៀមច្បង​ពិតជា​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ រស់នៅ​ជាមួយ​ការនឿយហត់ ឆ្លងកាត់​ការលំបាក​គ្រប់បែប​យ៉ាង​កាលពី​អតីតកាល ទើប​មាន​ថ្ងៃនេះ ។​

​គួរបញ្ជាក់​ថា សម្រាប់​និវត្តជន​ដែល​បាន​ចូលរួម​ថ្ងៃនេះ ក៏​បាន​ទទួល​អំណោយ​ពី​លោកជំទាវ អ៊ឹម ប៉ូ​លីកា អូន ព័ន្ធមុនីរ័ត្ន រួមមាន ៖ បុរស​ទទួលបាន​ក្រ​ម៉ា ០១ និង​ថវិកា ២០​ម៉ឺន​រៀល ចំណែក​ស្ត្រី​ទទួលបាន​សំពត់​សឹង ០១​ក្បិន និង​ថវិកា ២០​ម៉ឺន​រៀល​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល