ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន VINCI ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន VINCI ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ទីក្រុង​ប៉ារីស​)៖ ថ្ងៃ​ច័ន្ទ ៥​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក Nicolas Notebaert ប្រធាន​ក្រុមហ៊ុន VINCI Airports និង​ជា សមាជិក​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ VINCI Group ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ចាប់ពី​ថ្ងៃ​ទី​១៣-១៩ ខែ​មករា ឆ្នាំ​២០២៤ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក Nicolas Notebaert បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​សហការី ចូលជួប​សម្តែង​ការគួរសម ព្រមទាំង​បាន​ជម្រាប​អំពី​វឌ្ឍនភាព​រីកចម្រើន​នៃ​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន VINCI និង​អំពី​គម្រោង​នៃ​ការពង្រីក​វិនិយោគ​របស់​ខ្លួន​បន្ថែម​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា ។ នៅក្នុង​ជំនួប​នេះ​ផងដែរ លោក​អគ្គនាយក ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន VINCI ទាំងអស់ បាន​សម្តែង​នូវ​ក្ដី​រីករាយ​ចំពោះ សុខសន្ដិភាព និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​ដែល​ជា​លក្ខខណ្ឌ​អំណោយផល​ដ៏​សំខាន់​ដល់​ការវិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បង្ក​លក្ខណៈ​គ្រប់បែប​យ៉ាង​ចំពោះ​ដំណើរការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន​ឱ្យ​ដំណើរការ​ដោយ​រលូន​នៅ​កម្ពុជា ។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Nicolas Notebaert ព្រមទាំង​សហការី និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន ដែល​បាន​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​លើ​វិស័យ​អាកាសចរណ៍​ស៊ីវិល​ជាង​៣០​ឆ្នាំ កន្លងមកនេះ​។ សម្ដេច​ធិបតី ក៏​បាន​ស្វាគមន៍​ចំពោះ​ការវិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា និង​បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ពង្រីក​ការវិនិយោគ​លើ​វិស័យ​សំខាន់ៗ​ផ្សេងទៀត​នៅ​កម្ពុជា ដើម្បី​ជា​ការ​រួមចំណែក​ដល់​ការលើកកម្ពស់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល