ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម​អគ្គលេខាធិកា​រ​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​( Organization for Economic Cooperation and Development-OECD) ចូលជួប​សម្តែង​ការគួរសម

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម​អគ្គលេខាធិកា​រ​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​( Organization for Economic Cooperation and Development-OECD) ចូលជួប​សម្តែង​ការគួរសម

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃ​អង្គារ ៦​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្ដម Mathias Cormann អគ្គលេខាធិការ​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០២៤ នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វីស ។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្ដម Mathias Cormann បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញាតឱ្យ​រូប​ឯកឧត្តម និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បានធ្វើការ​បញ្ជាក់​អំពី​គោលជំហរ​របស់​អង្គការ OECD ក្នុង​ការពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការផ្តល់​ការគាំទ្រ​ផ្នែក​បចេ្ចកទេស​ក្នុង​ការកសាង​ក្របខណ្ឌ​គោលនយោបាយ​នានា ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០ ។ ឯកឧត្តម អគ្គលេខាធិការ​អង្គការ OECD ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ចំពោះ​ការដាក់ចេញ​នូវ​គោលនយោបាយ និង​ការកំណត់​ទិសដៅ​នានា​ក្នុង​វិស័យសេដ្ឋកិច្ច និង​បរិស្ថាន ។ ក្នុងន័យនេះ ឯកឧត្តម​អគ្គលេខាធិការ បាន​បង្ហាញ​នូវ​ភាព​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី កម្ពុជា​នឹង​កាន់តែ​អភិវឌ្ឍ​រីកចម្រើន​លូតលាស់ និង​ឈាន​ទៅ​សម្រេចបាន់​នូវ​ចក្ខុវិស័យ ។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការរីករាយ​ស្វាគមន៍​ចំពោះ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​អគ្គលេខាធិការ​អង្គការ OECD សំដៅ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ពង្រីក​ថ្មី​បន្ថែម​ទៀត ព្រម​ជាមួយនឹង​ការ​អរគុណ​ចំពោះ​អង្គការ OECD ដែល​បាន​ជួយ​ជ្រោមជ្រែង​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ការពិនិត្យ​ឡើងវិញ​អំពី​គោលនយោបាយ​នានា រួម​ទាំង​គោលនយោបាយ​ពាណិជ្ជកម្ម និង គោលនយោបាយ​ជាតិ​គាំពារ​សង្គម ជាដើម ។ ដោយឡែក សម្តេច​ធិបតី ក៏​បាន​រំឭក​ផងដែរ​អំពី​ដំណើរការ​នៃ​ការកសាង និង​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ដោយ​ឈាន​ចេញពី​ប្រទេស​ក្រីក្រ មក​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ព្រម​ជាមួយ​នឹង​ចក្ខុវិស័យ​ប្រែ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ។​

​គួរបញ្ជាក់​ថា អង្គការ OECD ជា​អង្គការ​អន្តររដ្ឋាភិបាល ដែល​មាន​ប្រទេស​សមាជិក ចំនួន​៣៨ និង​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៦១ ដើម្បី​ជំរុញ​វឌ្ឍនភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ពិភពលោក ។ អង្គការ​នេះ​ត្រូវបាន​ទទួលស្គាល់ថា ជា​អ្នក​បោះពុម្ពផ្សាយ ដែល​មាន​ឥទ្ធិពល​ខ្ពស់ នៃ​ទិន្នន័យ​សេដ្ឋកិច្ច​ភាគច្រើន តាមរយៈ​ការបោះពុម្ព ក៏ដូចជា​ការវាយតម្លៃ​ប្រចាំឆ្នាំ និង​ចំណាត់ថ្នាក់​របស់​ប្រទេស​ជា​សមាជិក ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល