ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​ក្រុមក្មេងស្ទាវ​ដែល​តែងតែ​ធ្វើ​សកម្មភាព​គប់​ផ្ទះ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​និង​កាប់​ចាក់​គ្នា​យ៉ាង​អនាធិបតេយ្យ​ក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ ស្រុក​ស្អាង ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល​និង​នគរបាល​ខេត្តកណ្តាល​បើក​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ស្រាវជ្រាវ​ឈានដល់​ការបង្ក្រាប​មុខសញ្ញា​បាន​ភ្លាមៗ​ក្រោយពី​ធ្វើ​សកម្មភាព​រួច​មក​

​ក្រុមក្មេងស្ទាវ​ដែល​តែងតែ​ធ្វើ​សកម្មភាព​គប់​ផ្ទះ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​និង​កាប់​ចាក់​គ្នា​យ៉ាង​អនាធិបតេយ្យ​ក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ ស្រុក​ស្អាង ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល​និង​នគរបាល​ខេត្តកណ្តាល​បើក​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ស្រាវជ្រាវ​ឈានដល់​ការបង្ក្រាប​មុខសញ្ញា​បាន​ភ្លាមៗ​ក្រោយពី​ធ្វើ​សកម្មភាព​រួច​មក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​) ៖ ​អនុវត្ត​នូវ​ភារកិច្ច​ស្នូល​របស់​កងរាជអាវុធហត្ថ និង​អនុវត្ត​តាម​ប្រសា​ស​ន៏​ដឹកនាំ​ព្រមទាំង​មាន​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​កណ្តាល ដែល​លោក​មាន​ការយកចិត្តទុកដាក់​ខ្ពស់ ហើយ​តែងតែ​ដាស់តឿន​ក្រើនរម្លឹក ដល់​មេបញ្ជាការ​គ្រប់​កងឯកភាព​ឲ្យ​យកចិត្តទុកដាក់​ពង្រឹង​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​បង្ការ បង្ក្រាប រាល់​បទល្មើស​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​ដូចជា​បទ​ល្មើស​គ្រឿងញៀន លួច ឆក់ ប្លន់ ក្មេង​ទំនើង​ជាដើម​និង ពិសេស​អនុវត្ត​ន៏​តាម​ទិស​ស្លោក​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស «​ប្រទេស​ជាតិ​ត្រូវតែ​ការពារ ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប​»
*​លើក​ទី​១ ករណី​យក​ដាវ ដុំថ្ម ដំបង ជំ​ពាម​កៅស៊ូ ទៅ​កាប់ បាញ់​ផ្ទះ​ជនរងគ្រោះ ឈ្មោះ វិន សាវុធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​ជាង​ជុស​ជុល​ម៉ូតូ ស្ថិត​លើ​ផ្លូវជាតិ​21A ភូមិ​កោះគ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​នៅវេលា​ម៉ោង​១៤:១៤​នាទី ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៤ ។​
*​លើក​ទី​២​ករណី​យក​កាំបិត​កាប់​ម៉ូតូ ម៉ាក Scoopy ពណ៌​ទឹកបុិច បណ្តាលឲ្យ​ខូចខាត បែក​កញ្ចក់​កុង​ទ័រ កញ្ចក់​មើល​ក្រោយ​ខាងឆ្វេង​និង​កន្ទុយ​ខាងក្រោយ របស់​ជនរងគ្រោះ ឈ្មោះ​ទី គីម​ឃាង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខរបរ​សិស្សសាលា ទីលំនៅ​បច្ចុប្បន្ន ភូមិ​កំពង់​ព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​
​នៅវេលា​ម៉ោង​១៤:៣៥​នាទី ថ្ងៃ​១៣​ខែ​មករា ឆ្នាំ​២០២៤​នៅ​ចំណុច​តារាង​បាល់ទះ​ស្ថិតក្នុង​ភូមិ​សិត្បូ​សង្កាត់​សិត្បូ ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល​។​

​ក្រោយពី​ទទួលបាន​នូវ​ព័ត៌មាន​រឿងហេតុ​ខាងលើ​ភ្លាម​លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល​និង​លោក​ឧត្តមសេនីយ៌ទោ ឈឿន សុ​ចិត្ត ស្នងការ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​បាន​ចាប់ដៃ​គ្នា​បញ្ជា​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​បាន​ដាក់បទបញ្ជា​យ៉ាង​មឺងម៉ាត់ ប្រកបដោយ​ប្រសិទ្ធភាព ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ឲ្យ​លោក ឧត្តមសេនីយ៌ត្រី ឡាក់ ម៉េង​ធី ស្នងការរង ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​និង​លោក វរៈ​សេ​នីយ៌ឯក ទូច អុ​ី​ណាន មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល សហការ​ចាប់ដៃ​គ្នា​ចុះ​ដឹកនាំ​ដោយ​ផ្ទាល់​កម្លាំង​ទាំង​ពីរ​ស្ថាប័នឲ្យ​បើក​កិច្ចសហប្រតិបត្តិកា​រ ស្រាវជ្រាវ ស្វែងរក​ឃាត់ខ្លួន​មុខសញ្ញា ដែល​ធ្វើ​សកម្មភាព​យក​ដាវ កាំបិត ដុំថ្ម ដំបង ជំ​ពាម​កៅស៊ូ ទៅ​ប្រព្រឹត្ត​អំពើហិង្សា បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ និង​ធ្វើ​សកម្មភាព​កាប់ ចាក់​គ្នា​ក្នុង​មូលដ្ឋាន​ក្រុង​តាខ្មៅ និង​ស្រុក​ស្អាង ខេត្ត​កណ្តាល កន្លង​មក​ឲ្យបាន​ជា​ដាច់ខាត​។ ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម លា​វ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​។​

​លោក​ឧត្តមសេនីយ៍ត្រី សំ​តុលា បាន​ប្រាប់ថា​!​គួបផ្សំ​នឹង​ឆន្ទៈ​តស៊ូ ព្យាយាម​សាមគ្គី សហការ​គ្នា​រវាង​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល​និង​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ផង​នោះ កម្លាំង​យើង​ទាំង​ពីរ​ស្ថាប័ន​កំណត់​បាន​នូវ​មុខសញ្ញា​ធ្វើ​សកម្មភាព​ឈានដល់​ការបើក​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១១​នាក់​នា​ថ្ងៃ​ទី​១៥-១៦ ខែ​មករា​ឆ្នាំ​២០២៤​និង​ក្រុម​ក្មេង​ទំនើង​ខាងលើ​នេះ​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ដល់​១៩​ឆ្នាំ​។​
​ចំពោះ​វត្ថុតាង​បាន​បន្សល់​នៅ​កន្លែង​កើតហេតុ​មាន​ដំ​ថ្ម​ចំនួន​៤​ដុំ​និង​ដែក​ទីប​ចំនួន​០១​កំណាត់​។​

​ចំពោះ​ជនសង្ស័យ​ទាំង ១១​នាក់​ខាងលើ​បាន​សារភាព​ថា ៖ ពួកគេ​ពិតជា​បាន​នាំគ្នា​ជិះ​ម៉ូតូ​ចេញពី​សាលា​វិទ្យាល័យ​ស្អាង​ទៅ​តាម​ឈ្មោះ​ហុង (​ធំ​) ហើយ​ធ្វើ​សកម្មភាព​យក​ដុំថ្ម​គប់​និង​បាញ់​ជំ​ពាម​កៅស៊ូ​ទៅលើ​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ​សាវុធ ជាង​ជួសជុល​ម៉ូតូ និង​យក​កាំបិត​កាប់​ម៉ូតូ​ជនរងគ្រោះ​ឈ្មោះ គីម​ឃាង ពិតប្រាកដ​មែន​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ១១​នាក់ និង​បក្ខពួក​ដែល​រត់គេចខ្លួន​ត្រូវបាន​សមត្ថិច្ចក​សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កណ្តាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល