ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​លោក វ​.​ឯក ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយ បាន​បញ្ជា​អោយ​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បង្ក្រាប​បាន​មុខសញ្ញា​ជួញដូរ​នឹង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​មូលដ្ឋាន​ស្រុក​កៀនស្វាយ​

ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​លោក វ​.​ឯក ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយ បាន​បញ្ជា​អោយ​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បង្ក្រាប​បាន​មុខសញ្ញា​ជួញដូរ​នឹង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​មូលដ្ឋាន​ស្រុក​កៀនស្វាយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៤ ករណី ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​  (​ម៉ា​ទឹកកក​)
​ចំណុច ភូមិ​ជយ័​ឧត្តម​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​ជន​សង្ស័យៈ ០៨​នាក់​ប្រុស (​ឃាត់ខ្លួន ០៥ គេចខ្លួន ០៣)
១- ឈ្មោះ យ៉​ន ធា ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិត​  មាន​ទីលំនៅ ភូមិ​ជយ័​ឧត្តម​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​(​ឃាត់ខ្លួន​) (​ជួញដូរ​)
២- ឈ្មោះ ជុំ រាជ​សីហ៍​(​ហៅ​ពេក​) ភេទ​ប្រុស​អាយុ ២៨ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ​ជយ័​ឧត្តម​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​  (​ឃាត់ខ្លួន​) (​ជួញដូរ​)
៣- ឈ្មោះ ហែម ឡុច​(​ហៅ​ស្វា​) ភេទ​ប្រុស​  អាយុ ៣៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ជយ័​ឧត្តម​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល (​ឃាត់ខ្លួន​)( ជួញដូរ​)
៤- ឈ្មោះ ជា សុជាតិ ភេទ​ប្រុស​  អាយុ ៤៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល (​ឃាត់ខ្លួន​) (​ប្រើប្រាស់​)
៥- ឈ្មោះ តាំង សុភណ្ឌ័ ភេទ​ប្រុស​  អាយុ ៣៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​អង្គរ​ជយ័ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល (​ឃាត់ខ្លួន​)(​ឃាត់ខ្លួន​) (​ធ្លាប់​ជាប់​ពន្ធនាគារ​)
៦- ឈ្មោះ ងួន សំរិត​(​ហៅ​ហ៊ីង​) ភេទ​ប្រុស​អាយុ ៣០ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ​ជយ័​ឧត្តម​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​  (​ជួញដូរ​)(​រត់គេចខ្លួន​)
៧- ឈ្មោះ ម៉េង សាត ភេទ​ប្រុស​អាយុ ៣៧ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ​ជយ័​ឧត្តម​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​  (​ជួញដូរ​)(​រត់គេចខ្លួន​)
៨- ឈ្មោះ សុខ (​មិន​ស្គាល់​មាម​ត្រកូល​)(​ឞិ​ន​ស្គាល់​ទីលំនៅ​) ភេទ​ប្រុស​អាយុ ៣០ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិត​  (​ជួញដូរ​)(​រត់គេចខ្លួន​)

​វត្ថុតាង​ចាប់​យក​រួមមាន​៖
១-​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្សយ័​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០៣​កញ្ចប់​(​តូច​០១ មធ្យម​០២)
២-​សម្ភា​រះ​ប្រើប្រាស់​វុ​ិ​ច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​
៣- ម៉ូតូ​ចំនួន​០២​គ្រឿង (​ម៉ាក Today ពណ័​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១HG ៤១៥៤ ម៉ាក Honda គុប​មូល គ្មាន​ស្លាក​លេខ )
៤-​ទូរ​សព្ទ័​ចំនួន​០៣​គ្រឿង (​ម៉ាក vivo ២ ម៉ាក Sumsung ១)

​នៅ​ថ្ងៃ​.​ខែ​.​ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ​ដោយ​ទទួល​ពត៍​មាន​ពី​ប្រជា​ពលរដ្ឋ​ល្អរ​រាយការណ៍​ជូន​លោក​អធិកា​រណ៍​ស្រុក​កៀនស្វាយ លោក វ​.​ឯក ព្រុំ សំណាង ថា​មាន​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ របស់​ឈ្មោះ ជុំ រាជ​សីហ៍​(​ហៅ​ពេក​) ភេទ​ប្រុស ស្ថិតនៅ​ភូមិ​ជយ័​ឧត្តម​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។
​ក្រោយពី​ទទួល​ពត៍​មាន​បាន​ភ្លាម​ក៏​បាន​ដឹកនាំ​កំលាំង​ជាមួយ នឹង​លោក វ​.​ទោ អឿន អាន អធិការណ៍​រង​បន្ទុក​ផ្នែក​គ្រឿងញៀន​រួម​ទាំង​កងកំលាំង​ផ្នែក​គ្រឿងញៀន​ដែល​សុទ្ធសឹង​ជា​កងកម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​កៀនស្វាយ សហការណ៍​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបា​ល​សំរោង​ធំ និង​ប៉ុស្តិ៍​បន្ទាយដែក បាន​ចុះ​ដល់​ចំណុចកើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ ​។ ១ ឈ្មោះ ជុំ រាជ​សីហ៍​(​ហៅ​ពេក )​ភេទ​ប្រុស ២ ឈ្មោះ យ៉​ន ធា ភេទ​ប្រុស ដកហូត​បាន ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្សយ័​សារធាតុ​ញៀន​ចំនួន​០៣​កញ្ចប់​( មធ្យម​០២ តូច​០១) ចំណែក ឈ្មោះ ងួន សំរិត​(​ហៅ​ហ៊ីង​) ភេទ​ប្រុស បាន​រត់គេចខ្លួន​បាត់ ហើយ​សមត្ថកិច្ច​ក៍បាន​ឃាត់ខ្លួន ។​

​ជន​សង្សយ័​ទាំង​០២​នាក់ រួច​ក៍​បន្ត​ទៅ​ពិនិត្យ​មើល​ផ្ទះ ឈ្មោះ យ៉​ន ធា ស្ថិតនៅ​ភូមិ ជយ័​ឧត្តម​០២ ឃុំ​សំរោង​ធំ រកឃើញ​សម្ភា​រះ​ប្រើប្រាស់​និង​វេច​ខ្ចប់​និង​ឃាត់ខ្លួន បាន​ជន​សង្សយ័ ចំនួន​០៣​នាក់​បន្ថែមទៀត ០១ ឈ្មោះ ហែម ឡុច​( ហៅ​ស្វា​)  ភេទ​ប្រុស​  រកឃើញ​សម្ភា​រះ​ប្រើប្រាស់​និង​វេច​ខ្ចប់​មួយចំនួន ០២ ឈ្មោះ ជា សុជាតិ ភេទ​ប្រុស ០៣ ឈ្មោះ តាំង សុភណ័ ភេទ​ប្រុស ចំណែក ឈ្មោះ ម៉េង សាត ភេទ​ប្រុស និង​ឈ្មោះ សុខ​(​ឞិ​ន​ស្គាល់​នាមត្រកូល​) បាន​រត់គេចខ្លួន​បាត់ រួច​សមត្ថកិច្ច​បាន​យក​ជនសង្ស័យ​ទាំង​០៥​នាក់ មក​សួរនាំ​នៅ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ យ៉​ន ធា ភេទ​ប្រុស​  បាន​សារភាព​ថា ថ្នាំញៀន​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពិត​ជា​របស់​ខ្លួន​ប្រាកដ​មែន គឺ​ទិញ​ពី​ឈ្មោះ ម៉េង សាត​  ភេទ​ប្រុស អាយុ​ប្រហែល ៣៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​ជាមួយ តំលៃ​២០០០០០​រៀល ( ម្ភៃ​ម៉ឺន​រៀល​) ដើម្បី​យកទៅ​លក់​អោយ​គេ​បន្ត​    ចំណែក​ឈ្មោះ ជុំ រាជ​សីហ៍ (​ហៅ​ពេក​) ភេទ​ប្រុស​   បាន​សារភាព​ថា ថ្នាំញៀន​ដែល​សមត្ថកិច្ច​ដកហូត​បាន ពិត​ជា​របស់​ខ្លួន​ប្រាកដ​មែន ដោយ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ងួន សំរិត​(​ហៅ​ហ៊ីង​) តំ​ល​១៥០០០០​រៀល (​ដប់​ប្រាំ​ម៉ឺន​រៀល​)​យកមក​លក់​បន្ត ឈ្មោះ ហែម ឡុច (​ហៅ​ស្វា​) ភេទ​ប្រុស សារភាពថា ឈ្មោះ ម៉េង សាត ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​ជាមួយ តែងតែ​អោយ​ថ្នាំញៀន​ខ្លួន​លក់​អោយ​ហើយ​ឈ្មោះ ម៉េង សាត អោយ​ថ្លៃ​ឈ្នួល ក្នុង​មួយ​ថ្ងៃ​៤០០០០​រៀល (​បួន​ម៉ឺន​រៀល​)  ឈ្មោះ ជា សុជាតិ ភេទ​ប្រុស បាន​សារភាព​ថា ខ្លួន​តែងតែ​សុំ​ថ្នាំញៀន​ពី​ឈ្មោះ ម៉េង សាត ភេទ​ប្រុស យកមក​ប្រើប្រាស់ ឈ្មោះ តាំង សុភណ័ ភេទ​ប្រុស បាន​សារភាព​ថា ខ្លួន​ទើបតែ​ទិញ​ថ្នាំញៀន ពី​ឈ្មោះ សុខ​(​មិន​ស្គាល់​នាម​ត្រកូល​) ភេទ​ប្រុស អាយុ ប្រហែល ៣០​ឆ្នាំ ដើម្បី​ប្រើប្រាស់​ ។ ​ក្រោយ​សួរ​នាំ​រួច​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​បាន​អនុវត្តន៍​តាម​និតិ​វិធី ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល