ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

អាជ្ញាធរ​ ​និង​ប្រជាពលរដ្ឋ​អនុវត្ត ៤​ចំណុច​ចនេះ​  នឹង​ធានាបាន​នូវ​ការ​ទប់ស្កាត់​ការបំពុល​ខ្យល់​ជាយថាហេតុ​នៅ​ក្នុង​រដូវប្រាំង​ឆ្នាំ​២០២៤​នេះ​

អាជ្ញាធរ​ ​និង​ប្រជាពលរដ្ឋ​អនុវត្ត ៤​ចំណុច​ចនេះ​  នឹង​ធានាបាន​នូវ​ការ​ទប់ស្កាត់​ការបំពុល​ខ្យល់​ជាយថាហេតុ​នៅ​ក្នុង​រដូវប្រាំង​ឆ្នាំ​២០២៤​នេះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៤​នេះ គឺ​ស្ថានភាព​គុណភាព​ខ្យល់​នៅ​កម្ពុជា មាន​ភាពល្អប្រសើរ ដោយ​កម្រិត​ភាគល្អិត​និចល PM 2.5 ស្ថិត​ចន្លោះ​ពី ១៨,០៣ µg/m3  ទៅ ២១,៤៣ µg/m3  ដែល​ទាប​ជាង​កម្រិតស្តង់ដារ​កំណត់ គឺ ៥០ µg/m3 ជា​មធ្យម​ក្នុង​រយៈពេល​២៤​ម៉ោង នៅ​ខណៈ​ដែល​របប​ខ្យល់មូសុង​កំពុង​បក់​ពី​ទិស​ខាងជើង​មក​ទិស​ខាងត្បូង​នា​រដូវ​នេះ​។

ដើម្បី​ធានាបាន​នូវ​ការ​ទប់ស្កាត់​ការបំពុល​ខ្យល់​ជាយថាហេតុ​នៅ​ក្នុង​រដូវប្រាំង​ឆ្នាំ​២០២៤​នេះ ក្រសួង​បរិស្ថាន បាន​ជូនដំណឹង​និង​ណែនាំ​ដល់​អាជ្ញាធ​រ​មូលដ្នាន និង​ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​ចូលរួម​ទប់ស្កាត់​ការបំពុល​ខ្យល់​តាមរយៈ​វិធានការ ៤​ចំណុច​ដូចខាងក្រោម​៖
​ទី​១.  អាជ្ញាធរ​ត្រូវ​ធ្វើ​ការណែនាំ ប្រជាពលរដ្ឋ​មិន​ឱ្យ​ដុត​រាន​ព្រៃ វាលស្មៅ សំណល់​កសិកម្ម គល់​ជញ្ជ្រាំង សំរាម​-​សំណល់​រឹង និង​ការដុត​សំណល់​ផ្សេងៗ​ទៀត​នៅ​ទី​ចំហ​ឡើយ​។​
​ទី​២.  អាជ្ញាធរ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ដុត​រាន​ព្រៃ ដុត​វាលស្មៅ ដុត​សំណល់ កសិកម្ម ដុត​សំរាម​សំណល់​រឹង​នៅ​ទី​ចំហ និង​ការឆេះ​នៅ​ទីលាន​ចាក់​សំរាម​។​
​ទី​៣.  អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ការ​ហុយធូលី​នៅ​ការដ្ឋាន​សំណង់
និង​ការដឹកជញ្ជូន​សម្ភារ​សំណង់​។​
​ទី​៤.  អាជ្ញាធរ ត្រូវធ្វើ​ការសម្អាត​ធូលី និង​ធ្វើ​អនាម័យ​នៅតាម​ដងផ្លូវ និង​ទីសាធារណៈ​ឱ្យ បាន​ជាប់​ជាប្រចាំ​។​

​គួរ​រម្លឹក​ជូន​ថា ដើម្បី​ទប់ស្កាត់​ការបំពុល​ខ្យល់ និង​បង្ការ​ហានិភ័យ​ធនធានធម្មជាតិ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួង​បរិស្ថាន ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ម្តង​រួចទៅហើយ ស្តីពី​វិធានការ​ការពារ​និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ដល់​គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យបាន​យល់​ច្បាស់​អំពី​ករណី​កិច្ច​ក្នុង​ការការពារ ទប់ស្កាត់ តាមរយៈ​ការចូលរួម​សហកា​រយ៉ា​ង​ជិតស្និទ្ធ ជាមួយ​អង្គភាព​ជំនាញ​ក្រោម​ឱវាទ​របស់​ក្រសួង​ទាំង​ពីរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល