ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

នេះ​បាន​ហៅថា ត្រីងៀត ឆ្លៀត​ពង​មែន ស្ងាត់ៗ​ដី​ដែល​ត្រូវ​ដកហូត​ជា​សម្បត្តិ​រដ្ឋ ត្រូវ​បាន​ឃុបឃិត​គ្នា​លក់​ចែក​លុយ​គ្នា​ចាយ ហើយ​នាំគ្នា​សម្ងំ​ឈឹង​ ​

នេះ​បាន​ហៅថា ត្រីងៀត ឆ្លៀត​ពង​មែន ស្ងាត់ៗ​ដី​ដែល​ត្រូវ​ដកហូត​ជា​សម្បត្តិ​រដ្ឋ ត្រូវ​បាន​ឃុបឃិត​គ្នា​លក់​ចែក​លុយ​គ្នា​ចាយ ហើយ​នាំគ្នា​សម្ងំ​ឈឹង​	​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ស្ពឺ​÷​ដោយសារ​តែ​អំណាច​ទឹក​លុយ​អាច​ធ្វើឲ្យ​មនុស្ស​យើង​ខ្លះ​ប្ដូរ​ពី​មនុស្ស​ស្មោះត្រង់​ប្រែក្លាយ​ទៅ​ជា​មនុស្ស​ក្បត់​ឧត្តមគតិ​ខ្លួនឯង ហ៊ាន​បំពាន​ទៅ​នឹង​ផ្លូវ​ច្បាប់​ក៏មាន​ដែរ ពោល​គឺ​ផ្ដើមចេញ​ពី​សេចក្តី​លោភលន់​និង​ផលប្រយោជន៍​តែប៉ុណ្ណោះ ដូចជា​ដី​ព្រៃ​របស់​រដ្ឋ​ការពារ​ដោយ​ព្រះរាជក្រឹត្យ រាប់​រយ​ហិកតា ត្រូវបាន​ក្រុម​ជនខិលខូច​ដាក់​គ្រឿងចក្រ​ជី​កកាយ ភ្ជួរ​រាល់ ឈូសឆាយ រុករាន​ទន្ទ្រាន​យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន និង​លក់​បន្ត​ទៅ​ឱ្យ​អ្នកមាន​លុយ​មាន​អំណាច​ថែមទៀត​ផង​នោះ ប្រជាពលរដ្ឋ​បាន​ដាក់​ការសង្ស័យថា​: ទាល់តែ​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ហើយ ទើប​ក្រុម ឈ្មួញ​ខិលខូច អាច​ដាក់​គ្រឿងចក្រ​ឈូសឆាយ​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ គ្មាន​ច្បាប់​អនុញ្ញាត​យក​ធ្វើជា​កម្មសិទ្ធិ​ជាច្រើន​ហិកតា និង​លក់​បន្ត​ទៅឲ្យ​អ្នកមាន​លុយ​មាន​អំណា​ចម្នាក់​នៅក្នុង​ស្រុក​ឱ​រ៉ាល់​ខ្ទង់លាន​ដុល្លារ ដោយ​គ្មាន​ខ្លាច​ញញើត​ច្បាប់​អ្វី​បន្តិច​សោះ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង ឃុំ​តា​សាល នឹង​ឃុំ​ត្រពាំង​ជោ នៃ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ បានឲ្យដឹង​ទៀតថា​: ក្រុម​ជនខិលខូច​ដែល​ដាក់​គ្រឿងចក្រ​ជី​កកាយ ភ្ជួរ​រាល់ ឈូសឆាយ រុករាន​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន​នៅ​ចំណុច​ជើងភ្នំ​ប្រាក់ ស្ថិតនៅក្នុង​ភូមិ​ថ្មី​(​សូរិយា​) ឃុំ​តា​សាល ព្រំប្រទល់​ជាមួយ​ភូមិ​សំរោង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ។
​ដោយ​គេ​ស្គាល់​ច្បាស់​ថា​ឈ្មោះ​(​តាប៉ាង​)​អាយុ​ប្រហែល​៦០​ឆ្នាំ បានធ្វើ​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​យក​លេស​ថា​ដាំដំឡូង ប្រជាពលរដ្ឋ​បាន​ដាក់​ការសង្ស័យ មានការ​បើកភ្លើង​ខៀវ​ពី មន្ត្រី​មូលដ្ឋាន មេ​ភូមិ​សំរោង និង​មន្ត្រី​បរិស្ថាន ព្រម​ទាំង​អាជ្ញាធរ​ស្រុក​ឱ​រ៉ា​ល់ មិន​អាច​ឆ្លើយ​យករួចខ្លួន​បានឡើយ ដោយហេតុ​ថា​: ត្រឹម​តែ​រយៈពេល​ខ្លី​សោះ ដី​ព្រៃ​របស់​រដ្ឋ​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ ជាច្រើន​រយ​ហិកតា នៅ​ចំណុច​ទីតាំង​ខាងលើ ត្រូវបាន​ឈ្មួញ នឹង​អ្នកមាន​លុយ​មាន​អំណាច អាច​ដាក់​គ្រឿងចក្រ​ឈូសឆាយ​រុករាន​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​បាន​យ៉ាង​រលូន ខណៈ​អាជ្ញាធរ​មាន សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ហាក់​ធ្វើ​មិនដឹងមិនឮ និង​គ្មាន​ឆន្ទៈ​ក្នុង​ការទប់ស្កាត់ សង្ស័យ​តែ​បាន​លាភ​សក្ការ​ហើយ​មើលទៅ​។​

​គួរបញ្ជាក់​ថា កាលពីរ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ លោក ឱ​ម៉ាក់ ធា​រី អតីត​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​បាន​ចាត់​ក្រុម​ការងារ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ដឹកនាំ​ដោយ​លោក ជា ទិត្ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ទទួលបន្ទុក​សហគមន៍​អភិវឌ្ឍន៍​មូលដ្ឋាន​ដោយ​មាន​ការចូលរួម​ពី​ការិយាល័យ​សហគមន៍​អភិវឌ្ឍន៍​មូលដ្ឋាន ការិយាល័យ ដែន​ជម្រក​សត្វព្រៃ និង​អ្នកសារព័ត៌មាន​ដែល​បាន​ចុះផ្សាយ បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​លើ​ករណី​លបលួច​ធ្វើ សកម្មភាព​កាប់​គាស់ រុករាន​ដីព្រៃ និង​ឈូសឆាយ​ដី​របស់​រដ្ឋ​ចំនួន ១​ទីតាំង ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ក្នុង​តំបន់ ការពារ​ធម្មជាតិ​ដោយ​គ្មាន​ការអនុញ្ញាត លើ​ផ្ទៃដី​ទំហំ ១២៧.៨៣​ហិកតា នៅ​ចំណុច​ប៉ុយ​រ៉ុយ ត្រង់​និយាម​កា​(386387-1304048) ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​សំរោង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ។ ខណៈពេល​ក្រុម ការងារ​ចុះ​ពិនិត្យ​ទីតាំង​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ពុំបាន​នូវ​ទីតាំង​កើតហេតុ​នោះ​ទេ​។

​ដោយ​ពិនិត្យឃើញ​ថា ការ​លួច​កាប់ គាស់ រុករាន ទន្ទ្រាន និង​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​លើស​ប័ណ្ណ​បប​០១ នេះ​ផ្ទុយ​ពី​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ មន្ត្រី​មាន​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​រួមមាន​៖ -​ដីព្រៃ​រុករាន​ទំហំ ១២៧.៨៣​ហិកតា​។​

​ចំពោះ​ដីព្រៃ​រុករាន​ទំហំ ១២៧.៨៣​ហិកតា ខាងលើ មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​នឹង​ដាក់​សំណើ សុំ​ទៅ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ដើម្បី​ចេញ​ដីកា​ដកហូត​ដី​ជា​សម្បត្តិ​រដ្ឋ​វិញ​។​ដោយឡែក​ទីតាំង​ដីព្រៃ​រុករាន​នោះ​ការិយាល័យ​ដែនជម្រកសត្វព្រៃ​នឹង​ចេញ​សេចក្តីប្រកាស​ជូនដំណឹង​ដោយ​ទុក​រយៈពេល ៣០ (​សាមសិប​)​ថ្ងៃ​ដល់​ម្ចាស់​ទីតាំង​ដែល​បាន​ប្រព្រឹត្ត ឲ្យចូល​ខ្លួន​មក​បំភ្លឺ​នៅ​ការិយាល័យ​ដែនជម្រកសត្វព្រៃ ដោយ​ភ្ជាប់​មក​ជាមួយ ឯកសារ​ពាក់ព័ន្ធ​នានា​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល