ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​បញ្ជូន​ឧក្រិដ្ឋជន​គ្រឿងញៀន​៦​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ជាង​១,៥ តោន ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​

​បញ្ជូន​ឧក្រិដ្ឋជន​គ្រឿងញៀន​៦​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ជាង​១,៥ តោន ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ចំនួន​៦​នាក់ និង​វត្ថុតាង​គ្រឿងញៀន ៥១​កេស ចំនួន ១៥៣០​ដុំ ស្មើ​ទម្ងន់ ១ តោន ៥១៣ គ​.​ក្រ ៤០៩.៦០​ក្រាម ត្រូវបាន​កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចាត់ការ​តាម​នីតិវិធី កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២៤​។

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៤ សមត្ថកិច្ច​បាន​ស្រាវជ្រាវ ស៊ើបអង្កេត ឃ្លាំ​មើល​មុខសញ្ញា​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន ពី​ប្រទេស​ឡាវ ឆ្លងកាត់​កម្ពុជា ចេញ​តាម​លំហ​សមុទ្រ ទៅ​ដែន​កោះ​តៃវ៉ាន់ នៅ​ចំណុច​ទី​១ ៖ កំពង់ផែ​កំពេញ​ស្ទឹងហាវ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​, ទី​២៖​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​ទំនប់រលក ភូមិ​៣ សង្កាត់ លេខ​១ ក្រុងព្រះសីហនុ​, ទី​៣៖ ផ្ទះ​លេខ​១៥៦ ផ្លូវ​២៣ បូរី​ពិភពថ្មី​៣ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ លទ្ធផល ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៦​នាក់ ។​

​ចាប់​យក​វត្ថុតាង ៖ គ្រឿងញៀន​សរុប : ១៥៣០​ដុំ ស្មើ​ទម្ងន់ ១ តោន ៥១៣ គ​.​ក្រ ៤០៩.៦០​ក្រាម​
– គ្រឿងញៀន​ប្រភេទ​កេតា​មីន (Ketamine) ១០០០​ដុំ ស្មើ​ទម្ងន់ ៩៨០ គ​.​ក្រ ៨០០​ក្រាម​
– គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ICE) ៥៣៤​ដុំ​. ស្មើ​ទម្ងន់ ៥៣២ គ​.​ក្រ ៦០៩.៦០​ក្រាម ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល