ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​កសិករ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ស្រូវ នៅ​ស្រុក​គិរីវង់ ខេត្តតាកែវ ទទួលបាន​យុត្តិធម៌ និង​ថ្លែងអំណរគុណ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​បាន​គិតគូរ​ជួយ​សម្រាល​ការលំបាក

​កសិករ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ស្រូវ នៅ​ស្រុក​គិរីវង់ ខេត្តតាកែវ ទទួលបាន​យុត្តិធម៌ និង​ថ្លែងអំណរគុណ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​បាន​គិតគូរ​ជួយ​សម្រាល​ការលំបាក

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​បន្ទាប់ពី​បានឃេើ​ញ​ព័ត៌មាន​តាម​បណ្តាញស​ង្គ​ម Tik Tok ស្តីពី​ករណី​ដុត​ស្រូវ​ប្រជាកសិករ​នោះ​, នៅ​រសៀល​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ​២០២៤​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​ឱ្យ​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់​ជូន​លោក យ​ន ឡា​ច អាយុ ៥៩​ឆ្នាំ ជា​កសិករ​រងគ្រោះ​ដោយ​ការដុត​ស្រូវ រស់នៅ​ភូមិ​សំរោង​ខាងលិច ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ ខេត្តតាកែវ​។

​ក្នុងឱកាស​នោះ លោកជំទាវ​អគ្គលេខាធិការរង​ទី​១ បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ផ្តាំផ្ញេ​ី​សួរសុខទុក្ខ និង​ការសោកស្តាយ​ចំពោះ​ហេតុការណ៍​ខាងលេ​ី​នេះ ជាពិសេស​ផ្តាំផ្ញេ​ី​ដល់​បងប្អូន​ប្រជាកសិករ​ទាំងអស់ សូម​មាន​ការប្រុងប្រយ័ត្ន​កុំឱ្យ​មាន​ករណី​ដូចនេះ​កេ​ី​ត​ឡេីង​ទៀត ត្រូវ​ចេះ​យោគយល់​គ្នា អធ្យាស្រ័យ​គ្នា ក្នុងនាម​ជា​ខ្មែរ​ដូច​គ្នា និង​ត្រូវ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។ លោកជំទាវ បាន​ផ្តាំផ្ញើ​សូម​ថែទាំ​សុខភាព​ឱ្យបាន​ល្អ បន្ត​ប្រឹងប្រែង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដេ​ី​ម្បី​លេីក​កម្ពស់​ជីវភាព​គ្រួសារ​។

​ជា​កិច្ច​ឆ្លេី​យត​ប លោក យ​ន ឡា​ច មានក្តី​រំភេ​ី​ប​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​បាន​គិតគូរ​ពី​សុខទុក្ខ លេីកទឹកចិត្ត ព្រមទាំង​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ សម្ភារ​ប្រេី​ប្រា​ស់ និង​ថវិកា ១០​លាន​រៀល ដេ​ី​ម្បី​ជួយ​សម្រាល​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​។ លោក ក៏​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ជួយ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដោយ​សន្តិវិធី ទទួលបាន​យុត្តិធម៌ ក្រោម​ម្លប់​សន្តិភាព និង​ការអភិវឌ្ឍ​។

​បន្ទាប់​ពី​កម្មវិធី​ខាងលេ​ី​នេះ លោកជំទាវ ម៉ែន នារី​សោ​ភ័គ និង​សហការី រួម​ជាមួយ​មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា ខេត្តតាកែវ និង​អនុសាខា​ស្រុក​គិរីវង់ បាន​បន្ត​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ចាស់​ឥត​ទីពឹង​ចំនួន ៣៨​គ្រួសារ រស់​នៅក្នុង​ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ ខេត្តតាកែវ ផងដែរ​។

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​លោកយាយ​លោកតា​ទាំងអស់ លោកជំទាវ​អគ្គលេខាធិការរង​ទី​១ បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខ និង​ការគិតគូរ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ចំពោះ​លោកយាយ​លោកតា​ទាំងអស់ និង​ផ្តាំផ្ញេ​ី​សូម​ថែទាំ​សុខភាព​ឱ្យបាន​ល្អ បរិភោគ​មាន​អនាម័យ មាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ កុំ​ហូប​ប្រៃ​ពេក​ផ្អែម​ពេក​ខ្លាញ់​ពេក និង​គ្រឿង​ស្រវឹង ដែល​បង្ក​ឱ្យ​មាន​ជំងឺ​ផ្សេងៗ​។ ជាមួយគ្នានេះ សូម​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន កាត់បន្ថយ​ការប្រេីប្រាស់​ថង់ប្លាស្ទិក ដេ​ី​ម្បី​សុខភាព​ល្អ​របស់​យេីងទាំងអស់គ្នា និង​ភពផែនដី​ទាំងមូល​។

​សូមបញ្ជាក់​ថា គ្រួសារ​នីមួយៗ​ទទួលបាន ៖ អង្ករ ២៥​គីឡូក្រាម​, មី ១​កេស​, ត្រីខ ១០​កំប៉ុង​, ទឹកស៊ីអ៊ីវ ឬ​ទឹកត្រី ១​យួរ និង​ឃី​ត (​មុង ភួយ សារុង ក្រមា​) ១​កញ្ចប់​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល