ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ប្រធាន​សហព័ន្ធ​សន្តិភាព​សកល (UPF) ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ប្រធាន​សហព័ន្ធ​សន្តិភាព​សកល (UPF) ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាត​ឲ្យ​ឯកឧត្ត​ម​បណ្ឌិត ​ឆា​ល អេស យ៉ាង​(Charles S.Yang) ប្រធាន​សហព័ន្ធ​សន្តិភាព​សកល​(UPF) និង​ថ្នាក់ដឹកនាំ UPF ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​សកល​ឆ្នាំ​២០២៣ ចូលជួប​សម្តែង​ការគួរសម​។

​សម្តេច​តេ​ជា ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់ លោក​បណ្ឌិត Charles Yang នាយក​អន្តរជាតិ​នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF) និង​ថ្នាក់ដឹកនាំ UPF ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​សកល​ឆ្នាំ​២០២៣ និង​បាន​ចូល​រួមចំណែក​ដល់​ការកសាង​ធនធានមនុស្ស តាមរយៈ​កម្មវិធី​អាហារូបករណ៍ និង​បណ្តុះបណ្តាល​ផ្សេងៗ​។ តាមរយៈ​ជំនួប​នោះដែរ សម្តេច​តេ​ជា ហ៊ុន សែន ក៏​បាន​ស្នើ​ក្រុមហ៊ុន​សាជីវកម្ម Lotte ដែលជា​ក្រុមហ៊ុន​ចម្រុះ​ជាតិ​សាសន៍​របស់​កូរ៉េខាងត្បូង និង​ជា​ក្រុមហ៊ុន​ធំជាងគេ​ទី​ប្រាំ នៅ​សាធារណរដ្ឋ​កូរ៉េ បង្កើន​ការវិនិយោ​មកកាន់​ប្រទេស​កម្ពុជា និង​ជា​ពិសេស​ការជួយ​ដល់​ផែនការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជា​ជី​វះ​ដល់​យុវជន​១.៥ លាន​នាក់ រួម​ទាំង​ការ​គាំពារ​ដល់​ស្ត្រី ដែល​ជា​តំរូវការ​ចាំបាច់​បំផុត​មួយ​របស់​កម្ពុជា ក្នុង​តំណាក់កាល​ថ្មី​។

​លោក​បណ្ឌិត Charles Yang វាយតម្លៃ​ខ្ពស់​នូវ​គំរូ​វីរភាព​ក្នុង​ការដឹកនាំ​រដ្ឋ និង​ការកសាង​ប្រទេស​របស់​សម្តេច​តេ​ជា ហ៊ុន សែន និង​មាន​ជំនឿ​មុតមាំ​ថា នយោបាយ​ឈ្នះ​-​ឈ្នះ ដ៏​ល្បីល្បាញ​របស់​សម្តេច​តេ​ជា ហ៊ុន សែន អាច​នឹង​រួម​ចំ​ណែ​ដល់​ការកសាង​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​នៅក្នុង​តំបន់​និង​ពិភពលោក ជាពិសេស​ផ្តល់​ជា​ធាតុ​ចូល​ដ៏​សំខាន់​មួយ​ក្នុងការ​ស្វះស្វែង​សន្តិភាព​និង​ការបង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​។

​កិច្ចសន្ទនា​រវាង​ថ្នាក់ដឹកនាំ និង​អង្គការ​សង្គម​ស៊ីវិល​គឺ​បាន​ផ្តល់​នូវ​តម្លៃ​នៃ​ការយោគយល់ និង​ការចែករំលែក​បទពិសោធ​ន៍​ល្អៗ ដែល​មាន​ផលប្រយោជន៍​ផ្ទាល់​ដល់​សង្គម និង​ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល