ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ដី​គម្រប​ព្រៃ​បរិស្ថាន រាប់​រយ​ហិកតា របស់​រដ្ឋ កំពុង​ត្រូវបាន​បុគ្គល​ឈ្មោះ ហ្វី ឡុង ហៅ​បុរស អាត់​បិច ដាក់​គ្រឿងចក្រ​ចូល​ឈូសឆាយ​រុករាន​ដោយ​គ្មាន​ញញើត​ច្បាប់​នោះ សង្ស័យថា​មាន ឧកញ៉ា នៅ​ពីក្រោយ​ខ្នង​?

ដី​គម្រប​ព្រៃ​បរិស្ថាន រាប់​រយ​ហិកតា របស់​រដ្ឋ កំពុង​ត្រូវបាន​បុគ្គល​ឈ្មោះ ហ្វី ឡុង ហៅ​បុរស អាត់​បិច ដាក់​គ្រឿងចក្រ​ចូល​ឈូសឆាយ​រុករាន​ដោយ​គ្មាន​ញញើត​ច្បាប់​នោះ សង្ស័យថា​មាន ឧកញ៉ា នៅ​ពីក្រោយ​ខ្នង​?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្តសៀមរាប​÷ បើទោះបីជា ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​បរិស្ថាន ចេញ​បទបញ្ជា និង​វិធានការ​ក្ដៅ​យ៉ាងណាក៏ដោយ ក៏​នៅតែ​មាន​ក្រុម​មនុស្ស​មួយចំនួន​ហ៊ាន​ចូល​ឈូសឆាយ ដី​ព្រៃ​របស់​រដ្ឋ​ការពា​រ ដោយ​ព្រះរាជក្រឹត្យ​រាប់​រយ​ហិកតា ដែល​ក្រុម​ជនខិលខូច​នោះ បាន​ដាក់​គ្រឿងចក្រ ជីក កាយ ឈូស ឆាយ រុករាន​ទន្ទ្រាន​យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន និង​លក់​បន្ត​ទៅឲ្យ​អ្នកមាន​លុយ​មាន​អំណា​ច​ថែមទៀត​ផង​។​

​ប្រជាពលរដ្ឋ​រស់នៅ ស្រុក​ជីក្រែង ខេត្តសៀមរាប ដាក់​ការសង្ស័យថា​ទាល់តែ​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ហើយ ទើប​ក្រុម​ឈ្មួញ​ខិលខូច​និង​អ្នកមាន​លុយ មានអំណាច អាច​ដាក់​គ្រឿងចក្រ អេ​ស្កា (​អា​ប៊ុល​) ឈូសឆាយ​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​បរិស្ថាន របស់​រដ្ឋ​គ្មាន​ច្បាប់​អនុញ្ញាត ធ្វើជា​កម្មសិទ្ធិ ជាច្រើន​ហិកតា និង​ទុក​លក់​បន្ត​ទៅឲ្យ​អ្នកមានលុយ មាន​អំណាច​ម្នាក់ ងារ​ជា​ឧកញ៉ា លាក់​មុខ​ខ្ទង់លាន​ដុល្លារ ដោយ​គ្មាន​ខ្លាច​ញញើត​ច្បាប់​អ្វី​បន្តិច​សោះ​។​

​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​លក្ខខណ្ឌ​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​កាល​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៤​នេះ បើទោះបីជា​កន្លងទៅ ប្រសាសន៍​របស់ សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​ថ្មី ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត បាន​ធ្លាប់​ដាក់បទបញ្ជា​ក្ដៅ​ទៅ អភិបាល រាជធានី ខេត្ត ក្រុង ដើម្បី ទប់ស្កាត់​បង្ក្រាប បទល្មើស​ធនធានធម្មជាតិ ការកាប់ រុករាន​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ ឲ្យ​ខានតែបាន​។ គេ​សង្កេតឃើញ ការកាប់ រុករាន​ទន្ទ្រាន ហ៊ុំ​ព័ទ្ធ យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នៅតែ​មាន​ការឈូសឆាយដី របស់​រដ្ឋ​នៅ​ចំណុច​ជើងភ្នំ​ក្បាល​ខ្មោច ស្ថិតនៅក្នុង​ភូមិ​ក្បាល​ខ្មោច ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប និង​មាន​ស្ថានភាព​ជាប់​ព្រំប្រទល់​ជាមួយ​និង​ព្រៃ​អា​ប៊ែន អភិរក្ស​ខេត្តព្រះវិហារ ដែរ​ជា​ដី​តំបន់ហាមឃាត់ ទោះបី​តែ​សភាពការណ៍​តានតឹង​យ៉ាងណាក៏ដោយ ក៏​បុគ្គល​អ្នកមាន​ឥទ្ធិពល​ម្នាក់ ដែល​គេ​ស្គាល់​ច្បាស់​ថា​ឈ្មោះ​លោក ហ្វី ឡុង អាយុ​ប្រហែល ៥០​ឆ្នាំ​ជាង និង​បុគ្គល​ម្នាក់​ទៀត​ដែល​តែងតែ​ដើរ យក​ខ្លួន​មាន​តួនាទី​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ផង អ្នកដោះស្រាយ​កញ្ចប់​មន្ត្រី​ជំនាញ​ផង និង​ជា​អ្នកព័ត៍​មានផង ទើប​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​បរិស្ថាន​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​គោលបំណង​យកទៅ​លក់​បន្ត​អោយ​ឈ្មួញ និង​ឧកញ៉ា គ្រា​ក់ៗ​លាក់​មុខ ក្នុង​ខេត្ត​សៀមរាប ទៅ​ដោយ​រលូន ខណៈ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ហាក់​ធ្វើ​មិនដឹងមិនឮ និង​គ្មាន​ឆន្ទៈ​ក្នុង​ការទប់ស្កាត់​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ក្បាល​ខ្មោច ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប បានដាក់​ការសង្ស័យថា មានការ​បើកភ្លើង​ខៀវ​ពី មន្ត្រី​មូលដ្ឋាន មេ​ភូមិ​ក្បាល​ខ្មោច និង​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់ មន្ទីរ​ខេត្ត មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង ព្រម​ទាំង​អាជ្ញាធរ​ស្រុក​ជីក្រែង មិន​អាច​ឆ្លើយ​យករួចខ្លួន​បានឡើយ ដោយហេតុ​ថា​: ត្រឹម​តែ​រយៈពេល​ខ្លី​សោះ ដី​ព្រៃ​របស់​រដ្ឋ​ដែល​ការពារ នៅក្នុង​ដែន​បរិស្ថាន​រាប់​រយ​ហិកតា ត្រូវបាន​ឈូស​ឆាយ​រាប​ដល់​ដី​ដោយ​ស្នាដៃ​លោក ហ្វី ឡុង នៅ​ចំណុច​ទីតាំង​ខាងលើ យក​ធ្វើជា​កម្មសិទ្ធិ​បាន​យ៉ាង​រលូន ខណៈ​អាជ្ញាធរ​មាន សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មិនដឹង ឬ​មួយ​កន្ទេល​ធំ​បន្លំ​ដេក​?​។​

​គូសបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២៤ លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​ចាត់​ក្រុម​ការងារ​មន្ទីរ​បរិស្ថាន​ប្រចាំ​ស្រុក​ជីក្រែង​ដឹកនាំ​ដោយ​លោក​ផ្ទាល់ និង​លោក​អនុប្រធាន​មន្ទីរ បាន​ចុះទៅពិនិត្យ​មើល​នៅ​ចំណុច​ដីព្រៃ​រុករាន​ទំហំ ប្រមាណ​ជាង​១០០​ហិកតា ទៅ​ហើយ​ដែល​មាន​លេខ​យាមកាម​Datum-indian 1960x445488y1497722 និង​មិន​ទាន់​ដឹង​ពី​ដំណើរ​រឿង​យ៉ាងណា​នោះទេ​?​ដោយ​លោក​បាន​ប្រាប់​ថា​កំពុង​រៀបចំ​សំណុំរឿង​ករណី​ខាងលើ​នេះ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត ។​

​ដោយឡែក លោក ពៅ ជុំ ជា​ប្រធាន​ដែន​ជម្រក​ស្រុក​ជីក្រែង បានឲ្យ​សារព័ត៌មាន​យើង​ដឹង​ថា ក្រោយពី​បាន​ទទួល​បទបញ្ជា​ពី​លោក​ប្រធាន​មន្ទីរ គាត់​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ដល់​ទីតាំង​មិនមាន​ឃើញ​គ្រឿងចក្រ​ឈូសឆាយ​នោះទេ ហើយ​លោក​ថា​ទីតាំង​ដី​ខាងលើ​នោះ​កន្លងមក​គឺ​កន្លែង​កសិកម្ម​ដាំ​ម្ទេស​។​

​លោក​បានឲ្យដឹង​ទៀតថា តែ​ក្រោយមក​ដោយសារ covid ប្រហែល​ជា​កន្លែង​នឹង​គេ​ផ្អាក ទើប​មាន​ព្រៃ​ដុះ តែ​មាន​ឃើញ​គ្រឿងចក្រ​នៅក្នុង​កសិដ្ឋាន​នោះ​ចំនួន​៣​គ្រឿង​ដែរ ហើយ​លោក​បាន​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​ខាង​លើ​រួចហើយ​។​

​ចំណែក​លោក បូ ម៉េង​ទ្រី អភិបាលស្រុក​ជីក្រែង លោក​ថា​លោក​បាន​ដឹង ហើយ​បាន​ឲ្យ​ជំនាញ​ចុះ​ទៅ​ដល់​ទីតាំង​និង​ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​តុលាការ​រួចហើយ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ ភូមិ​ក្បាល​ខ្មោច ឃុំ​ខ្វាវ ស្រុក​ជីក្រែង បាន​សំណូមពរ​មក ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត មេត្តា​ចាត់​វិធានការ​ក្តៅ​ចំពោះ ក្រុម​ជនខិលខូច និង​ឈ្មួញ ដែល​កំពុង ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង តាម​ទំនើងចិត្ត ដែល​ហ៊ាន​ចូល​រុករាន​ដី​របស់​រដ្ឋ ដោយ​ខុសច្បាប់​នេះ​ផង​ទាន​!​។​

​អង្គភាព​យើងខ្ញុំ​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ហ្វី ឡុង បានទេ តាមរយៈ​ទូរស័ព្ទ ដោយ​មិន​អាច​ទាក់ទង​បាន​។​

​អង្គភាព​យើងខ្ញុំ​រងចាំ​ទទួល​ការ​ស្រាយ​បំភ្លឺ​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ករណី​ចុះផ្សាយ​ខាងលើ​នេះ​រៀងរាល់​ម៉ោង​ធ្វើការ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល