ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​អញ្ជើញ​ជា​អធិបតី​បិទ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២៣

​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​អញ្ជើញ​ជា​អធិបតី​បិទ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ឆ្នាំង ៖ នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែ​បុស្ស ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧​ត្រូវ​នឹង​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​អញ្ជើញ​ជា​អធិបតី​បិទ​កម្មវិធី ព្រឹត្តិការណ៍​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២៣ កម្មវិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម

​ឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ នឹង​ភ្ញៀវកិត្តិយស ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាច្រើន​នាក់​ផងដែរ ដែល​កម្មវិធី​នេះ​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​នៅ​ភូមិ​អន្លង់ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​(​ក្នុង​ដី​ឡូដ៍​ជិត​ច្រមុះជ្រូក រូប​សំណាក​ព្រះ​គោ​ព្រះ​កែវ​) ។​

​ក្នង​ឱកាស​នេះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងថា ក្បាច់គុន​ខ្មែរ គឺជា​ក្បាច់គុន​បុរាណ​របស់​យើង​តាំងពី​យូរលង់​ណាស់​មកហើយ មាន​ចារឹក​ទុក​នៅ​តាម​បណ្តា​ប្រាង្គ​ប្រាសាទ​នានា ។ ក្បាច់គុន​បុរាណ​ខ្មែរ កាលពី​មុន​ជា​ក្បាច់​យុទ្ធសាស្ត្រ​សម្រាប់​ការពារ​ខ្លួន និង​ការពារ​ជាតិ​មាតុភូមិ ប៉ុន្តែ​ការ​ប្រដាល់​បង្ហាញ​ក្បាច់គុន​នៅពេលនេះ កីឡាករ កីឡាការិនី​ត្រូវបាន​ហាម​មិនឲ្យ​ប្រើ​នូវ​ក្បាច់​ណា​ដែល​បង្ក​ឱ្យមាន​គ្រោះថ្នាក់​ខ្លាំង​នោះទេ ប៉ុន្តែ​ប្រើតែ​ក្បាច់ ឬ​ស្នៀត​ណា​ដែល​ពុំ​សូវ​គ្រោះថ្នាក់​តែ​ប៉ុណ្ណោះ​សម្រាប់​ជា​វិស័យ​កីឡា​ជូន​បងប្អូន​ជនរួមជាតិ​ទស្សនា​កម្សាន្ត​។​

​គួរ​រំលឹក​ផងដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី្ន ហ៊ុន ម៉ា​ណែ​ត ដែល​តែងតែ​យកចិត្តទុកដាក់​ឧបត្ថម្ភ​គាំទ្រ​គ្រប់បែបយ៉ាង​ដល់​កីឡាករ កីឡាការិនី​របស់​យើង​ជា​រៀង​រហូត​មក​។​

​បន្ថែម​ពី​នេះ ក៏​សូម​ថ្លែងអំណរគុណ​ទៅដល់ ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏ដូចជា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​បាន​ខិតខំ​អភិវឌ្ឍ​វិស័យ​កីឡា​ឲ្យមាន​ការរីកចម្រើន​គួរឲ្យ​កត់សម្គាល់ ជាពិសេស​ព្រឹត្តិការណ៍​ប្រកួត​កីឡា SEA GAME លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​ទទួល​នូវ​មេដាយមាស​ច្រើនជាងគេ​។​

​បន្ត​មក​ទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ក៏​បាន​មានប្រសាសន៍​ថ្លែង​ដែរ​ថា ការប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ក្នុង​រយៈពេល​៤​ថ្ងៃ​កន្លងមកនេះ គឺជា​ការលើកកម្ពស់​នូ​វ​កេរ​មរតក​ជាតិ អត្តសញ្ញាណ​ជាតិ ហើយក៏​ជា​ការផ្តល់​ឱកាស​ឲ្យ កីឡាករ កីឡាការិនី​បាន​បញ្ចេញ​នូវ​សមត្ថភាព និង​វាស់​ស្ទង់​នូវ​កម្រិត​បច្ចេកទេស​ដែល​កីឡាករ កីឡា​ការិនី ម្នាក់ៗ​បាន​ធ្វើ​ការហ្វឹកហាត់​កន្លងមក ។​

​ព្រឹត្តិការណ៍​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២៣ រៀបចំឡើង​ដោយ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​ធ្វើឡើង​ចាប់តាំងពី​ថ្ងៃ​ទី​២៩ ខែ​មករា ដល់​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែលមាន សមាគមន៍​កីឡាប្រដាល់​គុន​ខ្មែរ ក្រសួង រាជធានី ខេត្ត ចូលរួម​សរុប​ចំនួន​១៥ ប្រតិភូ គ្រូបង្វឹក សរុប​ចំនួន​៣០ កីឡាករ កីឡា​ការិនី ចំនួន ១៤៨​នាក់ នារី​២៩ នាក់ សម្រាប់​វិញ្ញាសា​ដែល ត្រូវ​រៀបចំ​ប្រកួត សរុប​មាន​ចំនួន​១៨ រួមមាន ប្រយុទ្ធ​ផ្នែក នារី មាន​ចំនួន​៥ ប្រភេទ​ទម្ងន់ ប្រយុទ្ធ​ផ្នែក បុរស មាន​ចំនួន​១១ ប្រភេទ ទម្ងន់ និង​វិញ្ញាសា ថ្វាយ​ដង្គុំ​គ្រូ ផ្នែក​បុរស និង​នារី ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល