ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ប្រជាពលរដ្ឋ​ដែល​មាន​ដី​អាស្រ័យ​ផល​ពិតប្រាកដ​បានដឹងខ្លួន ពូក​គាត់​លែង​ជឿ​ការ​ញុះញុង​បោក​បញ្ឆោត​របស់​បក្ខពួក ឈ្មោះ ភួង រ៉ា និង​អ្នកសារព័ត៌មាន​ម្នាក់ ខណៈ​ក្រុម​នេះ​កំពុង​យក​ពួកគាត់​ធ្វើជា​ខែល​ដើម្បី​បិទបាំង​រឿង​អាក្រក់​របស់​ខ្លួន​.. ​ខេត្ត​ក្រចេះ​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​មិន​មាន​វត្តមាន​ចូលរួម​មក​ជាមួយ​

ប្រជាពលរដ្ឋ​ដែល​មាន​ដី​អាស្រ័យ​ផល​ពិតប្រាកដ​បានដឹងខ្លួន ពូក​គាត់​លែង​ជឿ​ការ​ញុះញុង​បោក​បញ្ឆោត​របស់​បក្ខពួក ឈ្មោះ ភួង រ៉ា និង​អ្នកសារព័ត៌មាន​ម្នាក់ ខណៈ​ក្រុម​នេះ​កំពុង​យក​ពួកគាត់​ធ្វើជា​ខែល​ដើម្បី​បិទបាំង​រឿង​អាក្រក់​របស់​ខ្លួន​.. ​ខេត្ត​ក្រចេះ​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​មិន​មាន​វត្តមាន​ចូលរួម​មក​ជាមួយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

លោក​ចាងហ្វាង អង្គភាព​សារព័ត៌មាន​ម្នាក់ និង​ក្រុម​បក្ខពួក ឈ្មោះ ភួង រ៉ា នៅ​ក្រសួង​ព័ត៌មាន នោះទេ ខណៈ​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​លើ​ដី​និង​អាស្រ័យ​ផល​ពិតប្រាកដ ដោយ​ពួកគាត់​បាន​ដឹងថា លោក​ចាងហ្វាង អង្គភាព​សារព័ត៌មាន​ម្នាក់នេះ និង​ក្រុម​ជនខិលខូច​ឈ្មោះ ភួង រ៉ា ដោយ​កន្លង​មក​យក​ពួកគាត់​ធ្វើ​ជា​ខែល​ដើម្បី​បិទបាំង​រឿង​អាក្រក់​របស់​ខ្លួន​។​

តាម​ប្រភព​ច្បាស់ការ​មួយ​បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា កាលពីរ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៤ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន បាន​ចេញ​លិខិត​អញ្ជើញ​លោក ឈិន ម៉ៅ ចាងហ្វាង​អង្គភាព​សារព័ត៌មាន គេហទំព័រ បណ្ដាញ​ព័ត៌មាន​ថ្មី (​ហៅ​កាត់​ថា N3) ចូលរួម កិច្ចពិភាក្សា​ទាក់ទង​ក្រមសីលធម៌​វិជ្ជាជីវៈ និង​បញ្ហា​ផ្សេងៗ ធ្វើឲ្យ​លោក​ចាងហ្វាង​ម្នាក់​នេះ​ភ័យ​ខ្លួន ទើប​ប្រើ​ល្បិច​ឲ្យ​បក្សពួក​ឈ្មោះ ភួង រ៉ា បំភ័យ​ពលរដ្ឋ​ដែល​បាន​រស់នៅ​លើ​ដី​និង​អាស្រ័យ​ផល​ត្រឹមត្រូវ ឡើង​មក​ភ្នំពេញ​ធ្វើការ​តវ៉ា នៅ​ក្រសួង​ព័ត៌មាន ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់​ខ្លួន ឲ្យបាន​គេចផុត​ពី​សំណាញ់​ច្បាប់ តែ​ពលរដ្ឋ​មិនបាន​ចូលរួម​តាម​ការគៀងគរ របស់​បក្សពួក​ក្រុម​ជនខិលខូច​និង​អ្នកសារព័ត៌មាន​នោះឡើយ​។​

ប្រភព​បាន​បង្ហើប​ទៀតថា​លោក​ចាងហ្វាង អង្គភាព​សារព័ត៌មាន​គេហទំព័រ​បណ្ដាញ​ព័ត៌មាន​ថ្មី ដែល​កំពុង​ភ័យ​ខ្លួន បាន​ហៅ​បុគ្គល​ជា​អ្នកសារព័ត៌មាន​ម្នាក់​ទៀត​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​រឿង​របស់​ខ្លួន ឲ្យមក​ធ្វើ​អត្ថាធិប្បាយនិ​យាយថា មាន​ប្រជាពលរដ្ឋ​រាប់ពាន់នាក់ ឡើង​មក​ភ្នំពេញ​ធ្វើការ​តវ៉ា ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ព័ត៌មាន តែ​ការពិត​ភាពជាក់ស្ដែង​មានតែ​លោក​ចាងហ្វាង អង្គភាព​សារព័ត៌មាន​គេហទំព័រ​បណ្ដាញ​ព័ត៌មាន​ថ្មី និង​ក្រុម​បក្សពួក​ឈ្មោះ ភួង រ៉ា តែប៉ុណ្ណោះ​។​

មិនតែប៉ុណ្ណោះ​លោក ភួង រ៉ា គឺជា​ភ្នាក់ងារ​សារព័ត៌មាន គេហទំព័រ បណ្ដាញ​ព័ត៌មាន​ថ្មី (​ហៅ​កាត់​ថា N3)​ប្រចាំ​ស្រុក​ស្នួល នៃ​ខេត្ត​ក្រចេះ ហើយ​ជា​ក្រុម​បក្សពួក​មេឃ្លោង​ក្នុងការ​រុករាន និង​រំលោភ​យក​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ ការពារ​ដោយ​ព្រះរាជក្រឹត្យ (​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែ​សីមា​) មក​ធ្វើ​ជា​សម្បត្ដិ​ផ្ទាល់ខ្លួន និង​បំផុសបំផុល​ឱ្យ​ប្រជាពលរដ្ឋ ពី​ទី​ឆ្ងាយ​ចូលមក​រុករាន និង​ចាប់ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ ដើម្បី​ទុក​លក់​បន្ដ​ក្រោយពី​បាន​ដាំ​ដុះ​ដំណាំ ហើយ​បន្ដ​ទៅ​រុករាន​ទីតាំង​ដី​ថ្មី​បន្ដទៀត​។​

សូម​បញ្ជាក់​ផង​ដែរ​ថា ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ អ្នកសារព័ត៌មាន​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​ចាងហ្វាង អង្គភាព​សារព័ត៌មាន​គេហទំព័រ​បណ្ដាញ​ព័ត៌មាន​ថ្មី (​ហៅ​កាត់​ថា N3) ដែល​ជា​សារព័ត៌មាន​ក្នុងស្រុក បាន​ធ្វើ​ការចុះផ្សាយ ក្រោមរូបភាព​កៀគរ​ប្រជាពលរដ្ឋ យកមក​ធ្វើ​ជា​ខែល ក្នុងន័យ​បិទបាំង​ការពិត ដោយ​ខ្លួន​បានធ្វើ​សកម្មភាព​ចុះ​ផ្សា​ព័ត៌មាន​ផ្ទុយ​ពី​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ជា​អ្នកសារព័ត៌មាន ដែល​សម្ដែង​ចេញ​មាន​លក្ខណ​:​ញុះញុង​ប្រជាពលរដ្ឋ និង​ធ្វើ​បទសម្ភាសន៍​ដោយ​សំនួរ​បិទ ពោល​គឺ ដើរតួរ ជា​អ្នកសារព័ត៌មាន​ផង មន្ដ្រី​មាន​សមត្ថកិច្ច​ផង អង្គច្បាប់​ផង វែក​ញ៉ែ​ផង​និង បញ្ចេញបញ្ចូល​សាច់រឿង លើស​ពី​ការពិត ដែល​ផ្ទុយ​ទាំងស្រុង ពី​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​ក្រសួង​ព័ត៌មាន​បាន​ចែង​ក្នុង​កិច្ចសន្យា​លើ​ការប្រកប​អាជីវកម្ម​ព័ត៌មាន និង​សោតទស្សន៍​។​

​សូម​ប្រជាពលរដ្ឋ​ដែល​មាន​ដី​អាស្រ័យ​ផល​ពិតប្រាកដ កុំ​មាន​ការភ័យព្រួយ និង​ឈប់​ចាញ់បោក​បញ្ឆោត ការ​ញុះញុង​របស់​បក្ខពួក​លោក ភួង រ៉ា ព្រម​ទាំង​អ្នកសារព័ត៌មាន​ម្នាក់ ដែល​ចុះផ្សាយ​មិន​ពិត ដើម្បី​បិទបាំង​អំពើ​អាក្រក់​របស់​ខ្លួន និង​សូម​រក្សា​ជំហរ អាស្រ័យ​ផល​តាម​ធម្មតា ព្រោះ​ពុំ​មាន​នរណា​ម្នាក់​អាច​យក​ដី​របស់​ពលរដ្ឋ​បានឡើយ​។​
​ករណី​នេះ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​អាស្រ័យ​ផល​ពិតប្រាកដ​ស្នើសុំ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ ក៏​ដូច​ថ្នាក់ដឹកនាំ​ខេត្ដ​
​មេត្ដា​ពិនិត្យ និង​វែកមុខ​ជនខិលខូច ដែល​តែងតែ​ធ្វើ​សកម្មភាព​កៀគរ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ និង​ដើម្បី​ទប់ស្កាត់​ការ​រុករាន​ដី​ព្រៃ​របស់​រដ្ឋ ។​

ជាពិសេស​ក្រុម​បក្សពួក​ឈ្មោះ ភួង រ៉ា និង​អ្នកសារព័ត៌មាន​ម្នាក់ ដែល​ផ្សាយ​ធ្វើការ​ញុះញុង​បំភ័យ​ពលរដ្ឋ និង​ធ្វើការ​សួរ​សំណួរ​បែប​បំភ័យ និង​បោក​បញ្ឆោត​ឱ្យ​ពលរដ្ឋ​ធ្វើការ​តវ៉ា ដែល​បង្ករ​ឱ្យមាន​ភាពចលាចល់​នៅក្នុង​ខេត្ត​ដើម្បី​បិទបាំង​រឿង​អាក្រក់​របស់​ខ្លួន​នោះ​ផង​ទាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល