ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៤ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ប្រការ​ដាក់ឲ្យ​អនុវត្ត​ផែនកា​រ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ២០២៤-២០២៨

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៤ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ប្រការ​ដាក់ឲ្យ​អនុវត្ត​ផែនកា​រ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ២០២៤-២០២៨

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ទន្ទឹម​នឹង​ការ​បិទ​សន្និបាត​ហើយ​នោះ ក្នុង​កម្មវិធី​រសៀល​ថ្ងៃ​នេះ ក៏​មាន​ការប្រកាស​ដាក់​ឱ្យ​អនុវត្ត «​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​២០២៤-២០២៨» ផងដែរ​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការតាមដាន​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ​ជា​ការចាំបាច់​ណាស់ ដើម្បី​ឱ្យ​ការអនុវត្តន៍​ផែនការ​សកម្មភាព​នានា ដែល​ដាក់​ចេញ​ទទួល​បាន​ប្រសិទ្ធភាព និង​លទ្ធផល​ល្អ​។ សម្តេច​បាន​ថ្លែង​នូវ​ការ​អរគុណ និង​កោតសរសើរ​ដល់​ឯកឧត្តម អ៉ិត សំហេង អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ប្រឹងប្រែង​ដឹកនាំ​ក្រសួង​ឱ្យ​សម្រេចបាន​លទ្ធផល​ការងារ​ល្អ​ប្រសើរ​ជាច្រើន ពេលកន្លងមក​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ទៀតថា ក្រសួង​ត្រូវ​ខិតខំ​បន្ថែមទៀត​ក្នុង​ការ អនុវត្ត​ការងារ​ឱ្យ​កាន់តែ​ប្រសើរ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ស្រប​តាម​និន្នាការ​តំបន់ និង សកលលោក ប្រកប​ដោយ​ភាពទន់ភ្លន់​, រស់​រវើក និង​សហការ​ស្អិតរ​មួ​ត​ជា​មួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​សម្រេច​នូវ​ក្តី​បំណង «​ប្រជាជន​ម្នាក់​មាន​អាជីព​មួយ​» ។ ក្រសួង​ការងារ ត្រូវ​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​យុទ្ធនាការ​អប់រំ និង ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ នៅ​ទូទាំង​ប្រទេស​សំដៅ​ជំរុញ និង​លើកកម្ពស់​ការយល់ដឹង​ជូន​ដល់​បងប្អូន​កម្មករ​និយោជិត​, អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ និង​សាធារណជន អំពី​វិធានការ​អប់រំ​, បង្ការ​, និង​ទប់ស្កាត់​អគ្គិភ័យ នៅតាម​បណ្តា​សហគ្រាស និង គ្រឹះស្ថាន​ធុរកិច្ច ក្នុង​វិស័យ​កម្មន្តសាល និង​ឧស្សាហកម្ម​ទេសចរណ៍​។​

​ពាក់ព័ន្ធ​ទៅនឹង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ថៃ​កាលពី​ម្សិលមិញ​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ទៀតថា ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នៅថៃ ទទួលបាន​ផ្លែផ្កា​ធំៗ​ចំនួន​៣​។ សម្តេច​បាន​ថ្លែង​ទៀត ថា រយៈពេល​៨​ខែ​ចុងក្រោយ​នេះ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ ១៧២​គម្រោង ជាមួយ​ទុន​ជិត ៤​ពាន់​លាន​ដុល្លារ​។ សម្ដេច​បន្តថា កម្ពុជា និង​ថៃ បាន​ឯកភាពគ្នា​ទាញយក​ផល​ប្រេងកាត​លើ​តំបន់​ត្រួតស៊ីគ្នា​។ ការព្រមព្រៀង​ជាមួយ​ថៃ​យក​ប្រេង​នៅ​តំបន់​ត្រួតស៊ីគ្នា​នេះ ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច និង​ប្រភព​ថាមពល​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង ដោយ​ចោទ​ជា​សំណួរ​ថា តើ​ការទាញយក​ប្រយោជន៍​សេដ្ឋកិច្ច និង​សន្តិសុខ​ថាមពល ជាការ​ក្បត់ជាតិ​ឬ​? ។ សម្តេច​ធិបតី​បាន​ថ្លែងថា «​ត្រកូល​ហ៊ុន​» គ្មាន​បំណង ឬ​ធ្វើ​សកម្មភាព ដែល​ក្បត់​ប្រយោជន៍​ជាតិ​នោះ​ឡើយ​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា នៅពេល​ខាងមុខ កម្ពុជា​ក៏​មាន​សិទ្ធ​ស្នើសុំ​ដាក់ «​សង្ក្រាន្ត​នៅ​ខ្មែរ​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​បាន​ដែរ​។ សម្តេច​បាន​ថ្លែង​ទៀតថា នាយករដ្ឋមន្ត្រី​ថៃ​បាន ឯកភាព​តាម​សំណើ​សម្តេច មិន​យក​ថ្លៃ​ទិដ្ឋាកា​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ចេញ​មក​លេង​ចូល​ឆ្នាំ​នៅ​ខ្មែរ​នោះ​ទេ​។ សម្តេច​ក៏​បាន​ណែនាំ​ឱ្យ​ទូត​ខ្មែរ​រៀបចំ​កម្មវិធី​លេង​កម្សាន្ត​ជូន​ពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នា​ពេលខាងមុខ​។ ជាមួយគ្នា​នោះ​សម្តេច​បាន​ស្នើ​ប្រជាពលរដ្ឋ​កុំឱ្យ​យក​បញ្ហា​វប្បធម៌​បង្កើតជា​វិវាទ​ជា​មួយ​ប្រទេស​ថៃ​។​

​នៅក្នុង​ឱកាស នៃ​ពិធី​បិទ​សន្និបាត​នេះ​ផងដែរ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយយស​ជូន​ដល់​មន្ត្រី​មាន​ស្នាដៃ​ល្អ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មួយចំនួន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល