ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឥណ្ឌា សន្យា​បន្ត​គាំទ្រ​ការបណ្ដុះបណ្ដាល​នគរបាល​ជាតិ និង​ផ្ដល់​ជំនួយ​សម្ភារៈ​បន្ថែម​ទៀត​ដល់​ក្រសួង​មហាផ្ទៃ​កម្ពុជា​!

ឥណ្ឌា សន្យា​បន្ត​គាំទ្រ​ការបណ្ដុះបណ្ដាល​នគរបាល​ជាតិ និង​ផ្ដល់​ជំនួយ​សម្ភារៈ​បន្ថែម​ទៀត​ដល់​ក្រសួង​មហាផ្ទៃ​កម្ពុជា​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ លោកជំទាវ​បណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា បានបង្ហាញ​ការប្ដេជ្ញាចិត្ត​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​ជាមួយ​ក្រសួង​មហាផ្ទៃ​កម្ពុជា បន្ថែមទៀត តាមរយៈ​ការបន្ត​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល និង​ជំនួយសម្ភារៈ​ផ្សេងៗ​ដល់​មន្ត្រីនគរបាល​ជាតិ​កម្ពុជា​។

​ការបញ្ជាក់​ពី​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា បាន​ធ្វេី​ឡេីង​នា​ឱកាស​ឯកឧត្ដមអ​ភិស​ន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អនុញ្ញាត​ជូន​លោកជំទាវ ដឹកនាំ​សហការី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត បាន​សម្ដែង​ការអបអរសាទរ​ចំពោះ​កិច្ច​សហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​ក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាល​ឥណ្ឌា និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ភាគី​ឥណ្ឌា ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុង​កិច្ចសហប្រតិបត្តិការ​បណ្ដុះ​បណ្ដាល តាមរយៈ​ការផ្ដល់​អាហារូបករណ៍​រយៈពេល​ខ្លី​-​វែង ទៅ​សិក្សា​ជំនាញ​ផ្សេងៗ​នៅ​ប្រទេស​ឥណ្ឌា​ជូន​មន្ត្រីនគរបាល​កម្ពុជា​។​

​លោកជំទាវ​បណ្ឌិត ក៏បាន​អបអរសាទរ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ដែល​ត្រូវបាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​កោតសរសើរ​ចំណាត់ការ​ប្រកបដោយ​ប្រសិទ្ធភាព​របស់​ក្រសួងមហាផ្ទៃ ក្នុង​ការបង្ក្រាប​បទល្មើស​ផ្សេងៗ រួម​ទាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន សំដៅ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេស​បង្កើន​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគទុន និង​ភ្ញៀវទេសចរ​មក​ប្រទេស​កម្ពុជា​៕

????Sar Sokha (https://www.facebook.com/profile.php?id=100010009447082&mibextid=eQY6cl)
????H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior (https://www.facebook.com/SarSokha?mibextid=eQY6cl)
????Join Telegram (https://t.me/SarSokha_Speech)
????TikTok (https://www.tiktok.com/@sar_sokha?_t=8jABg4nfR5N)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល