ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ភាព​ស្អាត​ដែល​សាយភាយ​ចេញ​ពី​បេះ​ដូង​ប្រជា​ពលរដ្ឋ​ខ្មែរ បានធ្វើឱ្យ​រមណីយដ្ឋាន​អង្គរ​កាន់តែ​ល្បី​រន្ទឺ​ឡើង​

ភាព​ស្អាត​ដែល​សាយភាយ​ចេញ​ពី​បេះ​ដូង​ប្រជា​ពលរដ្ឋ​ខ្មែរ បានធ្វើឱ្យ​រមណីយដ្ឋាន​អង្គរ​កាន់តែ​ល្បី​រន្ទឺ​ឡើង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភាព​វិជ្ជមាន​នៃ​កំណើន​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក​បានលេចឡើង​ជា​បន្តប​ន្ទា​ប់ រាប់​ចាប់ពី​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរ​មូលដ្ឋាន ប្រជា​សហគមន៍ ព្រះសង្ឃ ប្រជាពលរដ្ឋ និង​កម្មករ​កម្ម​ការ​នី ហើយ​ឥឡូវនេះ​បាន​បន្ត​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ហើយ ដោយ​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រកាស​ព្យាយាម​កាត់បន្ថយ
​ការប្រើប្រាស់​ប្លា​ស្ទិក តាមរយៈ​ការប្រើ​របង​ឫស្សី​ហ៊ុម​ព័ទ្ធ​តាម​ការដ្ឋាន​ជួសជុល​ជំនួស​ឱ្យ​ការប្រើប្លាស្ទិ​ក​គ្រប​។​

​បន្ទាប់ពី​បាន​ឃើញ​ការ​ចេញ​ផ្សាយ​អត្ថបទ​អមដោយ​រូបភាព​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នេះ ប្រជាពលរដ្ឋ​អ្នក​ស្រឡាញ់​បរិស្ថាន​បាន​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ការអនុវត្ត​បែប​នេះ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​ពួកគាត់​យល់ឃើញថា ការផ្តើម​ជា​គំរូ​ស្អាត​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ នឹង​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​ប្រាសាទអង្គរវត្ត​ខ្មែរ​កាន់តែ​ល្បី​រន្ទឺ​ឡើង ល្បី​ត្រង់​ថា​អង្គរ​ជាប​តិកភ័​ណ្ឌ​ល្អ​ឯកតែ​មួយ​គ្មាន​ពីរ​ហើយ នៅ​ជុំវិញ​បរិវេណ​ជុំ​អង្គរ​ក៏​ស្អាត មិន​មាន​ការបំពុល​ដោយ​សំណល់​ប្លា​ស្ទិក​ទៀត ហើយ​ចំណែក​ឯ​ការ​តម្រៀប​ឫស្សី​ធ្វើ​ជារ​បង​ហ៊ុម​ព័ទ្ធ​តាម​ការដ្ឋាន​ជួសជុល​អង្គរ​នេះ​ទៀតសោត គឺ​បាន​ផ្តល់​សម្រស់​ល្អ​មួយ​បែប​ផង និង​ជួយ​បង្កើន​ចំណូល​ដល់​ប្រជា​សហគមន៍​អ្នក​ដាំ​ឫស្សី​ផង​។

​គួរ​ជម្រាបជូន​ថា ការប្រើប្រាស់​វត្ថុធាតុដើម​ធម្មជាតិ​ដូចជា​ដើម​ឫស្សី​ជំនួស​ប្លា​ស្ទិក​នេះ នឹង​ផ្តល់​ការងារ​កាន់តែ​ច្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ធ្វើឱ្យ​បរិស្ថាន​នៅតាម​ការដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ​កាន់តែ​ប្រសើរឡើង​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​លើ​គេហទំព័រ​ផ្លូវការ របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​០៨ កុម្ភៈ ឆ្នាំ​២០២៤៕ (https://t.me/khempire)​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល