ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ឆ្នាំ​២០២៤ នៅ​មណ្ឌល​ភូមិភាគ​ទី​៨ ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ

បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ឆ្នាំ​២០២៤ នៅ​មណ្ឌល​ភូមិភាគ​ទី​៨ ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី និង​ឯកឧត្តម លោក​ជា​អនុប្រធាន​ក្រុមការងារ​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី បាន​ចូលរួម​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ឆ្នាំ​២០២៤ នៅ​មណ្ឌល​ភូមិភាគ​ទី​៨ ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​អង្គ​បោះឆ្នោត​មក​ពី​គ្រប់​ឃុំ​ទាំងអស់​ទូទាំង​ខេត្ត និង​ថ្នាក់ដឹកនាំ សមាជិក សមាជិការ​គណបក្ស​ខេត្ត សរុប​ចំនួន​ប្រមាណ​ជា ៣០០​នាក់ នៅ​មន្ទី​បក្ស​ខេត្តក្រចេះ​។​

​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី តំណាង ឯកឧត្តម នេត្រ ភ​ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​ចុះ​បង្រៀន​គូស​សន្លឹកឆ្នោត និង​សំណេះសំណាល​នាំយក​ការ​ផ្តាំផ្ញើរ​របស់ ឯកឧត្តម​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខេត្ត និង​ឯកឧត្តម​ប្រធាន​គណបក្ស​ខេត្ត​ក្រចេះ ជូន​ដល់​អង្គ​បោះឆ្នោត​គ​បក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤៧​អង្គ​/​រូប មកពី​ឃុំ​ទាំង​១០​ក្នុងស្រុក​ចិត្រ​បុរី អោយ ៖
-​ថែរក្សា​អោយបាន​នូវ​សុខភាព​ល្អ កាយសម្បទា​រឹងមាំ ដោយ​ហាម​ដាច់ខាត​ការហូបចុក​គ្រឿង​ស្រវឹង​
-​រក្សា​អោយបាន​នូវ​សុខ​សុវត្ថិភាព​ក្នុង​ធ្វើដំណើរ​ទៅ​ណា​មក​ណា​
-​គូ​សន្លឹក​ឆ្នោត​អោយ​ត្រឹមត្រូវ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​នៅ​លេខ​រៀង​ទី​១​លើ​សន្លឹកឆ្នោត​
-​ដាច់ខាត​ត្រូវ​យក​ឈ្នះ​អោយបាន ជាការ​តបស្នង​នូវ​គុណូបការៈ​របស់​សម្តេច​តេជោប្រ​ជា​គណបក្ស​នៃ​យើង​។​
​គឺ​អនុវត្ត​អោយបាន​ចាប់ពី​ពេល​នេះ​រហូត​ថ្ងៃ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៥ ខៃ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ​នេះ​ដាច់ខាត​។

ឯកឧត្តម សុខ ចាន់​ភក្តី ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី បាន​បន្ថែមថា គឺ​សរុបទៅ​អ៊ុំ​ពូ​មីង​ជា​អង្គ​បោះឆ្នោត​ត្រូវ​ធ្វើ​ខ្លួន​ដូច​ក្រមុំ ដែល​សម័យមុន​កូនស្រី​អោយតែ​គ្រប់​អាយុ​ពេញក្រមុំ ត្រូវ​ចូល​ម្លប់ សូម្បី​តែ​ជួប​អ្នកណា​ក៏​មិនបាន គឺ​ប្រៀប​ដូច​យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ហេតុការណ៍​ខាង​មុខ​ដែល​យើង​មើល​មិនឃើញ​។​

កម្មវិធី​ប្រព្រឹត្តទៅ​នៅ​មន្ទី​បក្ស​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ស្រុក និង​លោក​ប្រធាន អនុប្រធាន សមាជិក សមាជិការ​គណបក្ស​ស្រុក ព្រមទាំង​យុវជន​និង​ចលនា​ស្ត្រី​គណបក្ស​ស្រុក សរុប​ចំនួន​១៥១​នាក់ និង​មាន​ស្ត្រី​ចំនួន​៣៥​នាក់​។​
​ចប់​កម្មវិធី នៅ​សៀ​ល​ថ្ងៃ​ដដែល ឯកឧត្តម សុខ ចាន់​ភក្តី ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក និង​ក្រុម​ការងារ​បាន​បន្ត​ចុះ​ទៅ​ឃុំ​ថ្ម​គ្រែ តាម​ការស្នើ​សុំ​ចុះ​របស់ ឯកឧត្តម ហេង រតនះ ប្រធាន​ក្រុម​ការងា​រងារ​ចុះ​មូលដ្ឋាន​ឃុំ​ថ្ម​គ្រែ ដើម្បី​សិក្សា​ស្ទាបស្ទង់​ព័ត៌មាន​ពី​ឃុំ ដែល​ទទួល​បាន​ថា​ជា​ឃុំ​មាន​បញ្ហា​ប្រឈម​ជាងគេ​។​
​ចប់​កម្មវិធី​ទាំង​២​ថ្ងៃ​ខាង​លើ ឯកឧត្តម​ប្រធាន​ក្រុមការងារ និង​ក្រុម​ការងារ​បាន​ទិញ​នូវ​ផលិតផល​ក្នុងស្រុក​ខ្លះៗ មាន​ណែម ក្រ​ឡាន គ្រូចថ្លុង ត្រសក់ និង​បុិគួ​ក​ត្រឡប់​គេហដ្ឋាន​ជាមួយ​ភាពជោគជ័យ និង​សុខ​សុវត្ថិភាព​។​

​ធ្វើ​របាយការណ៍​ដោយ​
​លោកស្រី ង៉េ សម្ផស្ស​
​ជំនួយការ​លេខាធិការដ្ឋាន​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល