ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

មាន​អាត្រា​ក់​ទរ័ និង​អា​ប៊ុល​ជាច្រើន​គ្រឿង​កំពុងតែ​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ ដែល​គ្រប់គ្រង​ដោយ រដ្ឋបាល​ព្រៃឈេ​ី​ស្រុក​ជីក្រែង​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​រង្គោះ​រង្គៀល​ពេញ​ព្រៃ ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​

មាន​អាត្រា​ក់​ទរ័ និង​អា​ប៊ុល​ជាច្រើន​គ្រឿង​កំពុងតែ​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ ដែល​គ្រប់គ្រង​ដោយ រដ្ឋបាល​ព្រៃឈេ​ី​ស្រុក​ជីក្រែង​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​រង្គោះ​រង្គៀល​ពេញ​ព្រៃ ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តសៀមរាប ÷​កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភះ ឆ្នាំ​២០២៤​ក្រុម​ការងារ​សារព័ត៍មាន​ជា​ច្រើន​អង្គភាព​ដោយ​ទទួលបាន​ដំណឹង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ ល្វែង​ឫស្សី មាន​ការងឿងឆ្ងល់ ថា ហេតុអ្វី មាន​អ្នកយាម​គ្រប់​ផ្លូវ​មិន ឲ្យ​ពួកគាត់​ចូលទៅក្នុង​តំបន់​ត្រពាំង រងា​វកក និង​ត្រពាំង​ត្រាវ​ធំ​?​ដោយ​មាន​ការផ្ដល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ រូង ថ្មី ឃុំ ល្វែង​ឫស្សី ស្រុក ជី​ក្រែង ខេត្តសៀមរាប​។​

​សូម្បី​តែ​ពួកគាត់​ទៅ​ចំការ​ឬ​ទៅ​កាប់​អុស​យក​មក​ដុត​ក៏​គេ​មិន​អោយ​ទៅ​ដែល​ដោយ និយាយថា​មិន​អោយ​ចូល បើ​ចង់​ចូល​ទាល់តែ​ជួប​មេ​ការរាយការណ៍​តាម អាយកូម​ជាមុនសិន ! ពួក​គាត់​បន្ត​ថា​ជុំវិញ​បរិវេន​ទីតាំង​ខាងលើនេះ​ជា​តំបន់​ព្រៃរបោះ និង​ដីស្រែ​។​

​បើ​យោង​តាម​សម្តី​បុរស​ម្នាក់​អះអាងថា​លោក​ជា​អ្នក​កសាង​ផ្លូវលំ​ពី​ថ្នល់​ធំ​ទៅ​ត្រពាំង​រងាវកក លោក​បាន​ធ្វើដំណើរ​ទៅ​មើល​ចំការ​ក៏​ត្រូវ​គេ​អោយ​សុំ​ការអនុញ្ញាត​ពី​ក្រុម​អ្នក​កាន់​អាយកូម​សិន ។​ប៉ុន្តែ​ទាល់តែ​ដឹង​ថា​លោក​ជា​អ្នក​ធ្វើ​ផ្លូវ​នេះ​ទើប​អនុញ្ញាតអោយ​លោក​ទៅ​មើល​ចំការ​។​

​ដោយ​មាន​ការ ផ្ដល់​ព័ត៌មាន​ដូច​ខាងលើ​នេះ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ អ្នកសារព័ត៌មាន​បាន​ចុះ​ទៅ​គោលដៅ​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ហើយ​បានឃើញ សកម្មភាព​ដូច​អ្វី​ដែល​ពួកគាត់​ថា​មែន​?

​នៅពេល​ទៅដល់​ចំណុច​ខាងលើ​នោះ​មាន​អ្នក​យាមផ្លូវ​ចុះ​ពី​ថ្នល់ ផ្លូវលំ​ចុះទៅ​ត្រពាំង​រងាវកក​មាន​ចម្ងាយ​ប្រហែល ៥ គីឡូម៉ែត្រ​ទើប​ដល់​ដី​ក្រុមហ៊ុន​អ្នកយាម ពិតជា​មិន​អោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​កាន់​ចំណុច​ខាងលើ​ពិតប្រាកដ​មែន !​ហេតុអ្វី​មិន​ទៅ​យាម​ឯ​បរិវេន​ដី​ក្រុមហ៊ុន​ទៅ​? តើ ក្រុម​នេះ​ឈ្មោះ​អ្វី​? អ្នកយាម​ក្រវី​តែ​ក្បាល​ហើយ​ឆ្លើយ​ថា​ខ្ញុំ​អត់​ដឹង​ទេ ? ហើយ​មេការ​ដែលជា​អ្នក​កាន់​អាកូ​មនោះក៏មិន​ដឹង​ឈ្មោះ​អ្វីដែរ​?

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ លោក យុន ប្រុស មេឃុំ ល្វែង​ឬ​ស្សី​បាន​ឆ្លើយ​ប្រាប់​ដល់​អង្គភាព​យើង​ថា ចាំ​លោក ឲ្យកម្លាំង​ទៅ​ពិនិត្យ​មើល​ព្រមទាំង​លោកបូ​ម៉េង​ទ្រី អភិបាលស្រុក​ជីក្រែង​បាន​ប្រាប់​មក​អង្គភាព​យើង​ថា គាត់​មិន​ទាន់​ដឹង​ថា​ខាង​គ្រឿងចក្រ​ដែល​បានធ្វើការ​ឈូសឆាយ​នោះ​មាន​ច្បាប់​ទំលាប់​យ៉ាងណាទេ​?​ពីព្រោះ​ការទិញ​លក់​នោះ​មាន​ច្រើន​គ្នា និង​ច្រើន​ម្ចាស់ ?

​ទន្ទឹមនឹងនេះ​ដែរ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ជ្រក​ក្រោម​ម្លប់​សន្តិភាព ទូរ​ទាំង​ព្រះរាជាណាចក្រ ដែល​មាន​ភូមិ ឃុំ មាន​សុវត្ថិភាព ជា​ចម្បង​ហេតុ អ្វី ?​ក្នុង​ឃុំ​ល្វែង​ឫស្សី​មានរឿង​បែប​នេះ​កើតឡើង​តើ​ក្រុមហ៊ុន​កំពុង​ធ្វើ​អ្វី​ក្នុង​ចំណុច​ត្រពាំង រងា​វកក និង​ត្រពាំង​ត្រាវ​ធំ ទើប​ក្រុមហ៊ុន​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​សូម្បី​តែ​ពួកគាត់​ចូលទៅ​មើល​ស្រែ​ចំការ​ក៏​មិន​អោយ​ចូល​ដែរ​។​

​ជា​ចុងក្រោយ​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ឲ្យ​លោក អភិបាលស្រុក​ជីក្រែង និង​មន្ត្រី​កសិកម្ម​ខេត្ត មន្ត្រី​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​សៀមរាប​ជា​ពិសេស​មន្ត្រី​អាវុធហត្ថ​ទទួល​ទិស​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​លោក យុន ប្រុស ជា​អាជ្ញាធរ​ឃុំ ល្វែង​ឬ​ស្សី មេត្តា បកស្រាយ​ប្រាប់​ពួក​គាត់​ពី​មូលហេតុ​ដែល​ក្រុមហ៊ុន​មិន​ឱ្យ​ពួកគាត់​ចូល​ទៅ​កន្លែង​ទាំងនោះ ឲ្យបាន​ច្បាស់លាស់​ផង ?​។​តើ មាន អ្វី ជា អាថ៌កំបាំង​នៅក្នុង​ព្រៃ ត្រពាំង​រងាវកក និង​ព្រៃ​ត្រពាំង​ត្រាវ​ធំ​? តើ​ទាំងនេះ​គឺជា ទង្វើរ របស់​មន្ត្រី​គ្រាប់​ល្ពៅ មួយ ណា​?​បានជា​មាន​ការលាក់លៀម​យ៉ាង​ដូច្នេះ ?

​ជុំវិញ​ករណី​ខាងលើ​នេះ​អង្គភាព​យើងខ្ញុំ​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ទេ​?​ដោយ​ខ​ល​ទៅ​លោក​មិន​ចូល ៕

​អង្គភាព​យើងខ្ញុំ​រង់ចាំ​ការបំភ្លឺ​នូវ​ព័ត៍មាន​ខាងលើ​នេះ​ជុំវិញ​មន្ត្រី​ពាក់​រៀងរាល់​ម៉ោង​ធ្វើការ ! សូម​អរគុណ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល