ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ដំបូង របស់​គណៈកម្មការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​គ្រប់គ្រង​សណ្តាប់ធ្នាប់​ព័ត៌មាន និង​សន្តិសុខ​ព័ត៌មាន​

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ដំបូង របស់​គណៈកម្មការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​គ្រប់គ្រង​សណ្តាប់ធ្នាប់​ព័ត៌មាន និង​សន្តិសុខ​ព័ត៌មាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ដំបូង របស់​គណៈកម្មការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​គ្រប់គ្រង​សណ្តាប់ធ្នាប់​ព័ត៌មាន និង​សន្តិសុខ​ព័ត៌មាន​។ កិច្ចប្រជុំ​លើក​ដំបូង​ស្តីពី​ការ​កំណត់​របៀបរបប​ការងារ​របស់​គណៈកម្មកា​រ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​គ្រប់គ្រង​សណ្តាប់ធ្នាប់​ព័ត៌មាន និង​សន្តិសុខ​ព័ត៌មាន បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១២ ខែ​កម្ភ​: ឆ្នាំ​២០២៤ នា​សាលប្រជុំ ចតុម្មុខ​មង្គល ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​គណៈកម្មការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ជា​យន្តការ​ផ្ទៃក្នុង​របស់​ក្រសួង​ព័ត៌មាន ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ជា​ប្រធាន ដើម្បី​គ្រប់គ្រង​សណ្តាប់ធ្នាប់​ព័ត៌មាន និង​សន្តិសុខ​ព័ត៌មាន​។ សមាសភាព​គណៈកម្មកា​រ​នេះ រួមមាន ឯកឧត្តម លោកជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក​ទាំង ៥ អស់លោក លោកស្រី ជា​អគ្គនាយករង ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធាន​មន្ទីរ​ព័ត៌មាន មន្ត្រី​ជំនាញ រួម​ទាំង​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ជាច្រើនរូប​។ គណៈកម្មការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​មាន​ភារកិច្ច ត្រួតពិនិត្យ​ការផ្សាយ និង​តម្រង់​ទិស​ជា​យុទ្ធសាស្ត្រ​លើ​ការប្រឆាំង ទប់ស្កាត់ និង​លុបបំបាត់ ព័ត៌មាន​ក្លែងក្លាយ តាម​គ្រប់​មធ្យោបាយ​ផ្សព្វផ្សាយ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

គណៈកម្មការ ក៏​មាន​ភារកិច្ច​ដាក់​ចេញ​នូវ​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​រាល់​ព័ត៌មាន​ក្លែងក្លាយ ដែល​មាន​ចរិត​បំពុល​សង្គម ដែល​អាច​បង្ក​មហន្តរាយ​ដល់​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ សុខដុម​នីយកម្ម សណ្តាប់ធ្នាប់​សង្គម និង​កិត្យានុភាព​កម្ពុជា​។ គណៈកម្មការ​នេះ​ដែរ ក៏​ពង្រឹង​កិច្ចសហការ​ជាមួយ​ក្រសួងមហាផ្ទៃ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​យុត្តិធម៌ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ស្ថាប័ន​អន្តរជាតិ ក្រុមហ៊ុន​បណ្តាញ​ទំនាក់ទំនង​សង្គម​បរទេស ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ប្រឆាំង ទប់ស្កាត់ និង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ឱ្យបាន​រហ័ស ទាន់​សភាពការណ៍ និង​ប្រសិទ្ធភាព​ខ្ពស់ រួម​ទាំង​ការ​ទប់ស្កាត់​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ អាច​បង្ក​ឱ្យ​កើត​មាន​ចលាចល ភាពវឹកវរ​នៅក្នុង​សង្គម បង្ក​ឱ្យ​កើតមាន​អំពើ​ហិង្សា​ដែល​បណ្តាល​ឱ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់ របៀប រៀបរយ​សង្គម ជាដើម​។​

​គណៈកម្មការ មាន​វិធានការ​ឆ្លើយតប​តាមរយៈ​សន្និសីទ​កាសែត ប្រកាស​ព័ត៌មាន និង​ចេញ​សេចក្ដីថ្លែងការណ៍ ដើម្បី​ឆ្លើយបំភ្លឺ​ឱ្យទាន់​សភាពការណ៍​ដើម្បី​ប្រឆាំង ទប់ស្កាត់ និង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ ឆ្លើយតប​គ្រប់​មធ្យោបាយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ដោយ​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដើម្បី​បន្សាប​រាល់​ព័ត៌មាន​ក្លែងក្លាយ​ឱ្យបាន​រហ័ស​ទាន់​សភាពការណ៍ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល