ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

អុញ​នោះ​! មុជ​មិន​ជ្រៅ ទៅ​មិន​ដល់ ហើយ​លោក ឈិន ម៉ៅ ជា​ចាងហ្វាង អង្គភាព​សារព័ត៌មាន បណ្ដាញសារព័ត៌មាន​ថ្មី (​ហៅ​កាត់​ថា N3) និង​ឈ្មោះ ភួង រ៉ា ព្រមទាំង​បក្ខពួក កំពុង​ធ្វើ​សកម្មភាព គៀងគរ​ប្រជាពលរដ្ឋ ធ្វើការ​ឡាយ​វី​ឌី​អូ បែប​ញ៉ុះ​ញ៉ុង បង្ក​ឱ្យមាន​ភាព​ចលា​ច័ល​ក្នុង ភូមិ​ត្រពាំង​ឈូក​..​ក្នុង​ដំណាក់​ការ​ចុងក្រោយ បន់ព្រះ​សំពះ​ទេវតា ហើយ​ពេលនេះ​

អុញ​នោះ​! មុជ​មិន​ជ្រៅ ទៅ​មិន​ដល់ ហើយ​លោក ឈិន ម៉ៅ ជា​ចាងហ្វាង អង្គភាព​សារព័ត៌មាន បណ្ដាញសារព័ត៌មាន​ថ្មី (​ហៅ​កាត់​ថា N3) និង​ឈ្មោះ ភួង រ៉ា ព្រមទាំង​បក្ខពួក កំពុង​ធ្វើ​សកម្មភាព គៀងគរ​ប្រជាពលរដ្ឋ  ធ្វើការ​ឡាយ​វី​ឌី​អូ បែប​ញ៉ុះ​ញ៉ុង បង្ក​ឱ្យមាន​ភាព​ចលា​ច័ល​ក្នុង ភូមិ​ត្រពាំង​ឈូក​..​ក្នុង​ដំណាក់​ការ​ចុងក្រោយ បន់ព្រះ​សំពះ​ទេវតា ហើយ​ពេលនេះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ដ​ក្រចេះ ៖ តោះ​បងប្អូន​មក​តាមដាន និង​វិភាគ​ទាំងអស់គ្នា ពេលនេះ មេខ្យល់​ឈ្មោះ ភួង រ៉ា និង​បក្ខពួក កំពុង​ធ្វើ​សកម្មភាព​កៀងគរ ប្រជាពលរដ្ឋ ដែល​មិនដឹង​អី​សោះ​រស់នៅ​តាំង​ឆ្នាំ​២០១៣ មក​ធ្វើការ​ឡាយ​វី​ឌី​អូ តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក តាមរយៈ​អង្គភាព​សារព័ត៌មាន​មិនសូវ​ល្បី ចំនួន ៤​អង្គភាព ដឹកនាំ​ដោយ ឈ្មោះ ឈិន ម៉ៅ តាម​ប្រភព​បាន​ឱ្យដឹងថា ឈ្មោះ ឈិន ម៉ៅ នេះ​បាន​ជួល​អង្គភាព​សារព័ត៌មាន​មិនសូវ​ល្បី​ក្នុងស្រុក​មក​ធ្វើ​ការផ្សាយ​ដើម្បី​បិទបាំង​អំពើ​ទុច្ចរិត​របស់​បក្ខពួក​ខ្លួន ដែល​បាន​ធ្វើ​សកម្មភាព​រុករាន​ដី​ដែនជម្រកសត្វព្រៃ​កែវ​សីមា របស់​រដ្ឋ លើស​ពី​ការរស់នៅ​អាស្រ័យ​ផល​ជាក់ស្ដែង​។​

​បើ​តាម​ការ​ឡាយ​វី​ឌី​អូ តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក កាលពី​ថ្ងៃ​ទី ០៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង ៤:០០ រសៀល របស់​អង្គភាព​សារព័ត៌មាន​ទាំង​បួន​នោះ គឺ​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ព័ត៌មាន ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន ពោល​គឺ​អាជ្ញាប័ណ្ណ​នោះ​មាន​សិទ្ធិ​ត្រឹមតែ​ធ្វើ​ការផ្សាយ​លើ​គេហទំព័រ​តែប៉ុណ្ណោះ ក្នុងនោះ​តាំងខ្លួន​សុទ្ធតែ​ជា​ចាងហ្វាង ហើយ​ធ្វើ​សកម្មភាព ដែល​ផ្ទុយស្រឡះ​ពី​ច្បាប់​អនុញ្ញាត​ទៅវិញ​។​

​គូសបញ្ជាក់​ផង​ដែល​ថា ការផ្ដួចផ្ដើម​គំនិត​កៀងគរ​ប្រជាពលរដ្ឋ​ច្រើន​ធ្វើ​ការផ្សាយ​ផ្ទាល់​បែបនេះ មាន​លក្ខណៈញ៉ុះ​ញ៉ុង​ពិតប្រាកដ​មែន ពោល​គឺ​យក​ប្រជាពលរដ្ឋ​មក​ធ្វើជា​ខែល បង្កើត​ឱ្យមាន​ភាព​អស្ថេរភាព ចលា​ច័ល ហាក់ដូចជា​ផ្ទុះ​ការតវ៉ា នេះ​ជា​ល្បិច​កន្ទេល​ធំ បន្លំ​ដេក កូរទឹក​ឱ្យ​ល្អក់ របស់​បក្ខពួក​ជនខិលខូច​មួយ​ក្ដាប់​តូច ដែល​មាន​ចេតនា​ចង់​បាន​ដី របស់​រដ្ឋ​មក​ធ្វើ​ជា​ស​ម្ប​តិ្ដ​ផ្ទាល់ខ្លួន និង​លក់​យក​ប្រាក់​ចំណេញ​បន្ដ​។​

​គួរ​រំលឹក​ផង​ដែល​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង ភូមិ​ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ដ​ក្រចេះ គឺ​កំពុង​រស់នៅ​លើ​ដី​របស់​រដ្ឋ ជា​ដី​ដែន​ជម្រក​ស្វត​ព្រៃ​កែវ​សីមា ក្នុង​អនុក្រឹត្យ​លេខ ១៨២ អនក្រ​.​បក ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​។ ដូច​ដែល​សម្ដី​អះអាង​របស់ លោក ពៅ សា​វាន មេភូមិ ត្រពាំង​ឈូក បាន​លើកឡើង​ថា ពលរដ្ឋ​រស់នៅ​ជាក់ស្ដែង មាន​ចំនួន ៤៧៣ គ្រួសារ ហើយ​ដែល​មាន​ការ​ស្នាក់នៅ​ពិតប្រាកដ​នោះ មាន​ចំនួន ៣១០ គ្រួសារ​ប៉ុណ្ណោះ ក្រៅពីនេះ គឺ​មិន​ពុំទាន់​មាន​លិខិតស្នាម​នៅ​ច្បាស់លាស់​នោះ​ទេ​។​

​លោក​បាន​បន្ដទៀតថា ប្រជាពលរដ្ឋ​រស់នៅ​តាំងពី​ឆ្នាំ​២០១៣​មក លើ​ផ្ទៃដី​តែ ៧៥០ ហិកតា​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន ប្រជាពលរដ្ឋ​មក​អាស្រ័យ​ផល ប្រមាណ​ជាង ២០០០ ហិកតា ដែល​លោក​មិន​បានដឹង ចំនួន​ដី​ពិតប្រាកដ​នោះ​ទេ​។ (​មក​ស្ដាប់​សម្ដី​របស់​លោក​មេភូមិ ពៅ សា​វាន​)​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល