ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អធិការកិច្ច​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អធិការកិច្ច​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៤​កើត ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អធិការកិច្ច ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា សន្និបាត​គឺជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដ៏​សំខាន់​សម្រាប់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​អធិការកិច្ច​, ម្យ៉ាង ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​លទ្ធផល​ការងារ​ដែល​ក្រសួង​សម្រេចបាន នៅ​ឆ្នាំ​មុនៗ និង ម្យ៉ាងទៀត​, ស្វែង​យល់​កាន់តែ​ច្បាស់ និង​លើកកម្ពស់​ការចូលរួម​អនុវត្ត​កម្មវិធី កែទម្រង់​ស៊ីជម្រៅ​នៃ​វិស័យ​អធិការកិច្ច សំដៅ​ជំរុញ​វិស័យ​នេះ ឱ្យ​ឆ្លើយតប​បាន​កាន់តែ​ប្រសើរ​, ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ទាន់​ពេល ទៅ​នឹង​ការវិវត្ត​នៃ​ស្ថានភាព​នយោបាយ​, សង្គម និង សេដ្ឋកិច្ច​, ទាំង​នៅ​កម្ពុជា​, តំបន់ និង​សកល​។​

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ការងារ​ដែល​ក្រសួង​សម្រេចបាន​នៅ​ឆ្នាំ ២០២៣ កន្លងទៅ​។ ជា​ការពិត​ជោគជ័យ​ទាំងនេះ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ​, ប៉ុន្តែ​វា​កើតចេញ​ពី​កិច្ចខិតខំ ប្រឹងប្រែង​រួមគ្នា​ឥតឈប់ឈរ ប្រកប​ដោយ​ភាពម៉ឺងម៉ាត់​, ប្រាកដនិយម ក្នុង​ស្មារតី​សាមគ្គីភាព​, ឯកភាព​ផ្ទៃក្នុង និង​កិច្ចសហការ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ នៃ​ក្រសួង​អធិការកិច្ច​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សូម​លើក​ទឹកចិត្ត​ឱ្យ​រួម​គ្នា​បន្ត​រៀបចំ និង​អនុវត្ត​ផែនការ​ថ្មីៗ ប្រកប​ដោយ​សង្គតិភាព​ជាមួយ​គោលដៅ​នៃ​វិស័យ​អធិការកិច្ច សំដៅ​បន្ត​លើកកម្ពស់​ការងារ អធិការកិច្ច និង​ជំរុញ​ការចូលរួម​ឱ្យ​កាន់តែ​សកម្ម​ខ្លាំង​បន្ថែម​ទៀត​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន និង ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​អភិបាលកិច្ច និង​ស្ថាប័ន​ល្អ និង​មាន​គុណភាព​ខ្ពស់​នៅ​កម្ពុជា​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ទៀតថា សមិទ្ធផល​ដ៏​ត្រចះត្រចង់​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ៦ នៃ​រដ្ឋសភា ដែល​ដឹកនាំ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លុះបញ្ចាំង​យ៉ាង​ប្រត្យក្ស​នៃ​ភាព​ធន់ និង​ភាពរឹងមាំ​នៃ​វិស័យ នយោបាយ​, សង្គម និង​សេដ្ឋកិច្ច របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អគ្គ​មគ្គុទ្ទេសក៍​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស ក្នុង​រយៈពេល​ប្រមាណ​ជាង ៤ ទសវត្សរ៍ កន្លងទៅនេះ ដោយ​បាន​កែទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា ពី​សេដ្ឋកិច្ច​ផែនការ ទៅ​ជា​សេដ្ឋកិច្ច​ទីផ្សារ​, ប្រែក្លាយ​កម្ពុជា​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ស៊ីវិល ទៅ​ជា​ប្រទេស​ដែល​មាន​សុខសន្តិភាព និង​សុវត្ថិភាព​ពេញលេញ​, ពី​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សុខភាព​សាធារណៈ​ទន់ខ្សោយ ទៅ​ជា​ប្រទេស​ឯកត្ត​កម្ម ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូរី​ដ​១៩, កាត់បន្ថយ​អត្រា​នៃ​ភាពក្រីក្រ​ពី ១០០% ក្រោយ​ថ្ងៃ​រំដោះ មក​នៅ​ក្រោម ១០% នៅមុន​វិបត្តិ​ជំងឺ​កូវី​ដ​១៩, ពី​ប្រទេស​ដែល​ចាប់ផ្តើម​ពី​បាតដៃ​ទទេ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ទៅ​ជា​ប្រទេស ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៥ ជាដើម​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ស្នូល​ធំ​របស់​រាជរដ្ឋាភិបាល​ទាំង​នីតិកាល​ចាស់ និង​នីតិកាល​ថ្មី គឺ​អភិបាលកិច្ច​ល្អ ពោល​រៀបចំផ្ទះ​ឱ្យ​ស្អាត​មុននឹង​ធ្វើ​ការងារ​ដទៃ​។ ការប្តូរ​ឈ្មោះ​ក្រសួង​អធិការកិច្ច គឺជា​ការ​សម្រួច​មុំ​តួនាទី​របស់​ក្រសួង​ឱ្យ​កាន់តែ​មុត​ស្រួច ឈាន​ទៅ​ធ្វើ​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​លើ​ការងារ​អភិបាលកិ​ច្ច​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការងារ​អធិការកិច្ច គឺ​រួមចំណែក​ជួយ​ដល់​ការអនុវត្តន៍​នៃ​អភិក្រម​ចំនួន​៤​ខាងដើម​។ ការតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ជាប់​ជាប្រចាំ ជា​ការធ្វើឱ្យ​ការអនុវត្តន៍​ផែនការ​សកម្មភាព​នានា​មាន​ប្រសិទ្ធភាព​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដើម្បី​ការងារ​អធិការកិច្ច​ទទួលលទ្ធផល​ល្អប្រសើរ ត្រូវ​យកចិត្តទុកដាក់​ទៅលើ​ធនធានមនុស្ស យន្តការ​ការងារ និង​បទដ្ឋាន​គតិយុត្តិ​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី បានបញ្ជាក់​ថា កិច្ចការងារ​អធិការកិច្ច​នេះ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ក៏ដូចជា​អាណត្តិ​កន្លងទៅ បាន​ចាត់ទុក​ជា​ស្នូល​ធំ​បំផុត គឺ​កិច្ចការងារ​អធិការកិច្ច​មានន័យថា រៀបចំផ្ទះ​ខ្លួនឯង​ឱ្យ​ស្អាត ទើប​អាច​ចេញ​ទៅ​បម្រើ​ប្រជាពលរដ្ឋ​បាន​។ ក្នុងន័យ​នេះ​ក្រសួង​អធិការកិច្ច​បាន​ដើរ​តួនាទី​សំខាន់ ដើម្បី​បញ្ជាក់​ពី​ការពង្រឹង​កិច្ចការ​អភិបាលកិច្ច​នេះ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។
​សម្ដេច​ធិបតី​ថ្លែងថា​៖«​បើ​រដ្ឋ​មិន​ទាន់​គ្រប់គ្រង​ខ្លួនឯង​បាន​ទេ សួរថា​តើ​រដ្ឋ​អាច​ទៅ​ធ្វើ​អ្វី​បាន​»​។ សម្ដេច​ធិបតី បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​បង្កើត​នូវ​យន្តការ​តាមដាន​ស​មិទ្ធ​កម្ម​ផ្សេងៗ​នៅតាម​ក្រសួង ស្ថាប័ន​ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​កិច្ចការងារ​នៅ​តាម​បណ្ដា​ក្រសួង ស្ថាប័ន ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ ដើម្បី​ធ្វើ​យ៉ាងណា​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព​ទៅដល់​ប្រជាពលរដ្ឋ​។​

​នាឱកាស បិទ​សន្និបាត​នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយយស​ជូន​ដល់​មន្ត្រី​មាន​ស្នាដៃ​ល្អ នៃ​ក្រសួង​អធិការកិច្ច​មួយចំនួន​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល