ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ក្រសួង​បរិស្ថាន គ្រោង​នឹង​បំពាក់​កាំ​មេ​រ៉ា​បន្ថែម នៅ​តំបន់​ជួរ​ភ្នំក្រវាញ ដើម្បី​តាមដាន​វត្ត​មាន​សត្វព្រៃ និង​ពិនិត្យមើល​ចំណី​របស់​សត្វ​ខ្លាធំ

ក្រសួង​បរិស្ថាន គ្រោង​នឹង​បំពាក់​កាំ​មេ​រ៉ា​បន្ថែម នៅ​តំបន់​ជួរ​ភ្នំក្រវាញ ដើម្បី​តាមដាន​វត្ត​មាន​សត្វព្រៃ និង​ពិនិត្យមើល​ចំណី​របស់​សត្វ​ខ្លាធំ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ ក្រសួង​បរិស្ថាន គ្រោង​នឹង​បំពាក់​កាំ​មេ​រ៉ា​បន្ថែម​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ដើម្បី​តាមដាន​វត្តមាន និង​អវត្តមាន​សត្វព្រៃ ដែល​ជា​ចំណី​របស់​សត្វ​ខ្លាធំ​ដូចជា​ប្រើ​ស ខ្ទីង និង​ជ្រូកព្រៃ​ជាដើម​។ នេះ​ជា​ការលើកឡើង​របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន កាលពី​ពេល​ថ្មីៗ​កន្លងមកនេះ នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​។​

​យោងតាម​ប្រសាសន៍​ឯកឧត្តម​រដ្ឋមន្ត្រី តាម​ការណែនាំ​ពី​អ្នកបច្ចេកទេស​មកពី​ប្រទេស​ឥណ្ឌា ម៉ាស៊ីន​ថត​ចំនួន ១​គ្រឿង ត្រូវដាក់​ចន្លោះ​ពី​គ្នា​ក្នុង​ចំងាយ​មួយ​គីឡូម៉ែត្រ​។​ក្នុង​រយៈពេល​៣​ខែ ចន្លោះ​រដូវប្រាំង និង​រដូវវស្សា កាំ​មេ​រ៉ា អាច​ចាប់​រូបភាព និង​អ្នកជំនាញ​អាច​វិភាគ​បាន​នូវ​ប្រភេទ​សត្វ​ជា​អាហារ​សម្រាប់​ស្តារ​សត្វ​ខ្លាធំ​បាន​។​

​យោងតាម​ប្រសាសន៍​របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ការបំពាក់​កាំ​មេ​រ៉ា​នេះ​នឹង​ជួយ ផ្តល់​នូវ​ទិន្នន័យ​ជាក់លាក់​នៃ​ធនធាន​សត្វព្រៃ តើ​អាច​គ្រប់គ្រាន់​សម្រាប់​សត្វ​ខ្លាធំ​។ ជួយ​អ្នក​អភិរក្ស​ក្នុង​ការរៀបចំ​ផែនការ​ដើម្បី​ស្តារ​សត្វ​ខ្លាធំ ក្នុង​លក្ខខណ្ឌ​មិន​មាន​សត្វព្រៃ​ជា​ចំណី​គ្រប់គ្រាន់ តើ​ត្រូវ​បង្កាត់​ពូជ​សត្វព្រៃ​បន្ថែម ឬ​ផ្តល់​សត្វ​គោ ឬ​ក្របី​ស្រុក​ជំនួស​, សិក្សា​ពី​ដង់ស៊ីតេ​សត្វព្រៃ ដែល​ជា​ចំណី​របស់​សត្វ​ខ្លាធំ និង​សិក្សា​ពីរ​បាយ​និង​ភាពសំបូរ របស់​សត្វព្រៃ និង​ដែល​អាច​ជា​ចំណី​របស់​សត្វ​ខ្លាធំ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងថា ក្រសួង​បរិស្ថាន បាន​សហការ​ជាមួយ​អង្គការ​ដៃគូ WA, CI, FFI និង​គម្រោង CSLEP បាន​ចុះ​សិក្សា និង​បាន​ដាក់​កាំ​មេ​រ៉ា ដែល​បាន​បំពាក់​រួចរាល់​នា​ពេលកន្លងមក ចំនួន​ប្រមាណ ៣៨២ ទីតាំង ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ គិត​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ ដើម្បី​សិក្សា​វត្ត​មាន​សត្វព្រៃ ដែល​មាន​ដោយ​កម្រ​និង​ជិត​ផុត​ពូជ ក៏​ដូចជា​ក្នុង​គោលបំណង​រៀបចំ កំណត់​តំបន់​គ្រប់គ្រង និង​ផែនការ​គ្រប់គ្រង ព្រម​ជាមួយ​ការសិក្សា​ពី​ដង់ស៊ីតេ​សត្វព្រៃ ដែល​ជា​ចំណី​របស់​សត្វ​ខ្លាធំ​។​

​សូម​បញ្ចាក់​ថា កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ កម្ពុជា និង​ឥណ្ឌា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី កិច្ចសហប្រតិបត្តិការ ក្នុង​ការអភិរក្ស​ជីវៈចម្រុះ ការគ្រប់គ្រង​សត្វព្រៃ​ដោយ​និរន្តរភាព និង​យុទ្ធសាស្ត្រ​ស្តារ​សត្វ​ខ្លាធំ និង​ទី​ជម្រក​របស់​វា​នៅ​ប្រទេស​កម្ពុជា​។​

​ក្រសួង​បរិស្ថាន និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ WA និង​អង្គការ​មូលនិធិ​ធម្មជាតិ​សកល ហៅ​កាត់ WWF បាន​រៀបចំ​ដីព្រៃ​ទំហំ​៩០​ហិកតា ស្ថិត​ក្នុង​ដែន ជម្រក​សត្វព្រៃ​តាតៃ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ ដោយ​មានរ​បង​ដែក ទ្រុង​ដែក អាងទឹក និង​សត្វព្រៃ​សម្រាប់​ជា​ចំណី​សម្រាប់​បន្ស៊ាំ​សត្វ​ខ្លាធំ ដែល​គ្រោង​ទទួល​ពី​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា មុន​លែង​ចូល​តំបន់​ស្នូល​នៃ​តំបន់ការពារធម្មជាតិ​។​

​គម្រោង​ស្តារ​សត្វ​ខ្លាធំ​ឡើងវិញ​នេះ បាន​បង្កើតឡើង បន្ទាប់​ពី​បាត់​វត្ត​មាន​ពី​ទឹកដី​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០០៧ ខណៈ​នៅ​ទូទាំង​ពិភពលោក គេ​ប៉ាន់ប្រមាណ​ថា​សត្វ​ខ្លាធំ​នៅ​មាន​ចំនួន ប្រហែល ៣២០០​ក្បាល នៅ​ឆ្នាំ​២០១០​។ ចំនួន​នេះ មាន​ការថយចុះ ៩៥% បើ​ធៀប​នឹង​ចំនួន​របស់​វា ធ្លាប់​មាន​វត្តមាន ក្នុង​ដើម​ទសវត្សរ៍​ទី​២០ ដែល​មាន​ប្រហែល​១០​ម៉ឺន​ក្បាល នៅក្នុង​ពិភពលោក​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល