ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

តើ​លោក គង់ វុន ថៅកែ​ភ្លើង​នៅ​ស្រុក​ជី​ក្រែង ជា​ម្ចាស់​ក្រុមហ៊ុន​ពិតប្រាកដ​ឬក៏​យ៉ាងណា​បានជា​ហ៊ាន​ធ្វើការ​ឈូសឆាយ​លើ​ដី​គម្រប​ព្រៃឈើ​របោះ របស់​រដ្ឋ​រាប់រយ​ហិតា មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ហាក់បីដូចជា​មាន​ការបិទបាំង​លើ​រឿង​រសើប​មួយ​នេះ ​(វគ្គ​២)

តើ​លោក គង់ វុន ថៅកែ​ភ្លើង​នៅ​ស្រុក​ជី​ក្រែង ជា​ម្ចាស់​ក្រុមហ៊ុន​ពិតប្រាកដ​ឬក៏​យ៉ាងណា​បានជា​ហ៊ាន​ធ្វើការ​ឈូសឆាយ​លើ​ដី​គម្រប​ព្រៃឈើ​របោះ របស់​រដ្ឋ​រាប់រយ​ហិតា មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ហាក់បីដូចជា​មាន​ការបិទបាំង​លើ​រឿង​រសើប​មួយ​នេះ ​(វគ្គ​២)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តសៀមរាប ÷​កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភះ ឆ្នាំ​២០២៤ វេលា​ម៉ោង ១​និង​៣០​នាទី​រសៀល លោក​អភិបាលស្រុក​ជី​ក្រែង បាន​ប្រាប់​មក​អ្នកសារព័ត៌មាន​យើ​ង​ថា ដី​ដែល​ស្ថិតនៅ ភូមិ ក​កោះ ឃុំ​ល្វែង​ឫស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ដែរ​មានកា​រាយណ៍​និង​ធ្វើ​ការចុះផ្សាយ​ជាច្រើន​អង្គ​ភាពថា មាន​អាត្រា​ក់ទរ័​ឈួសឆាយ​ដី​ព្រៃ ប្រ​ម៉ាណ ៨ .៩ .​គ្រឿង​នោះ គឺជា​ដី​ក្រុមហ៊ុន (​គង់ វុន )​បងប្អូន​ប្រជាពលរដ្ឋ​និង​មតិ​មហាជន​មាន​ការងឿងឆ្ងល់​ថា ហេតុ​អី​បាន​ក្រុមហ៊ុន (​គង់ វុន )​មិន​ឃេ​ី​ញ​មាន​លើក​ជា ស្លាក យីហោ ឬ ក៏​អាជ្ញាប័ណ្ណ ន​និង​មាន​សារ​ច​រណ៍​ណែនាំ​របស់​រដ្ឋាភិបាល ដេ​ី​ម្បី ដាក់​បង្ហាញ នឹង​ប្រកាស អោយ​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ លោក​ដឹង កុំអោយ​គេ មានកា​មន្ទិល ស​សង្សយ័ថា ជា​ដី​គម្រប​ព្រៃឈើ​របោះរ​បស់​រដ្ឋ​៕

​ចំនែកឯ ខាង​ក្រុមហ៊ុន​លោក​គង់ វុន មិនមាន ដាក់​សញ្ញា​អ្វី ?​ជា​សំគាល់ថា​ជា​ដី​ក្រុមហ៊ុន នាំអោយ​មាន​កាសង្សយ័ថា​ជា​ដី​រដ្ឋ​ដែល​ត្រូវបាន ក្រុម​ឈ្មួញ​ខិលខូច និង​មន្ត្រី​គ្រាប់​ល្ពៅ​មួយ​ក្តាប់​តូច​ប្រចាំ​ស្រុក​ជីក្រែង​ក្នុង​ខេត្ត កំពុងតែ​រំលោភបំពាន​យក​ដី​ទុក​លក់​ឬ​យ៉ាងណា​?​ហើយ​មួយវិញទៀត​ពេល​ដែរ​បងប្អូន ប្រជាពលរដ្ឋ​មាន​ត្អូនត្អែ​ថា​មាន​បិតផ្លូវ​ហាមប្រាម​មិនអោយ​ពលរដ្ឋ​ចូល​កាប់​អុស នឹង​ដាក់​កម្លាំង​យាមកាម​យ៉ាង​តឹងរឹង នឹង​មាន​មនុស្ស​ធ្វើការ​យាមផ្លូវ​ប្រហែលជា ៨​ទៅ ៩​នាក់ នោះ​ថា តើ​អាជ្ងារធរ ភូមិ​ឃុំ និង​ស្រុក​បាន​ដឹង​ដែរឬទេ​? ហេតុ​អ្វី​ពួក​គេ​មាន​សិទ្ធិ​កាន់ អាយ​កូប​គ្រប់​ដៃ ?​ដើម្បី​ធ្វើ​ការរាយការណ៍​ពី​ការ​ចេញ​ចូល​ក្នុង​ដី​ក្រុមហ៊ុន​ទៅវិញ ?​ពេល​ដែល​បងប្អូន​អ្នក​សា​ព័ត៌មាន​យេ​ី​ង​នាំគ្នា​ទៅ​ជា​ច្រេី​ន​អង្គភាព គឺ​មានកា​ហាមឃាត់​មិន​អោយ​ចូល​ពិតប្រាកដ​មែន​?​។​

​ពេល​នោះ​បងប្អូន​អ្នកសារព័ត៌មាន​យើង​ក៏​នៅ​ឈរ​ជជែក​សួរនាំ​ជាមួយ​ពួកគាត់​ជុំវិញ​រឿងរ៉ាវ​និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ស្រាប់តែ មាន​មេការ​ក្រុមហ៊ុន​បាន​មក​ប្រាប់​ថា​ដក​កម្លាំង​ថយ​អស់ បងប្អូន​អ្នក​សារព័ត៍មាន​យើងក៏​បាន​នាំគ្នា​ចូល​ទៅមើល​ឃើ​ញ​ថា គ្រឿងចក្រ​កំពង់​ឈួសឆាយ​ដី​ព្រៃ​ពិតប្រាក​ដ់​មែន ហើ​យក៏បើ​ករត់​គេច​ប្រសេកប្រសាច​ពាសពេញ​ព្រៃ​។​

​បងប្អូន​អ្នកសារព័ត៌មាន​យេ​ី​ង បាន​ប្រម៉ា​ញ់​យក​រូបភាព​ដេ​ី​ម្បី​រាយ​កាណ៍ជួន​អាជ្ញាធរ ក៏​ដូច​ជា​មន្ត្រី​ជំនាញ ដេ​ី​ម្បី​លោក​បាន​ដឹង នឹង​ធ្វេី​កាផ្សព្វផ្សាយ​អោយ​ថ្នាក់ដឹកនាំ​លោក​បាន​ដឹង​ផង​ដែរ​? ៕

​លោក គង់ វុន ថៅកែ​ភ្លើង​នៅ​ស្រុក​ជី​ក្រែង និង​លោក បូ ម៉េង​ទ្រី ជា​អភិបាលស្រុក​ជី​ក្រែង លោក យុន ប្រុស ជា​មេឃុំ​ល្វែង​ឬ​ស្សីម​ហាជន​ដាក់​ការសង្ស័យថា បី​នាក់​នៅ​ក្នុង​រូបភាព​នេះ​ព្រមទាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដែល​មាន​ឈ្មោះ​លោក​ហុង ដា ម្នាក់​ទៀត​កំពុងតែ​ចូលរួម​អាហារ​បី​ពេល​ជាមួយ​ថៅកែ​ភ្លើង​ដែល​មានឈ្មោះ​គង់ វុន បើ​គិត​ទៅ​ដី​ព្រៃរបោះ​នៅ​តំបន់​ឃុំ​ល្វែង​ឬ​ស្សី​រាប់ពាន់​ហិច​តា​ទាំងថ្មី ទាំងចាស់ គឺជា​ដី​របស់​ថៅកែ​ភ្លើង​នៅ​ស្រុក​ជីក្រែង​ទាំងអស់​។​

​ប្រជាពលរដ្ឋ​បាន​អះអាង​សង្ស័យ​តែ​មាន​ជាប់​ពាក់ព័ន្ធ​ដី​គម្រប​ព្រៃរបោះ​របស់​រដ្ឋ​ជាច្រើន​ហិច​តា ជាក់ស្ដែង​ដី​ដែល​ឈូសឆាយ​ថ្មីៗ​នេះ​គឺ​នៅ​ចំណុច​ខាងក្រោយ​ភូមិ​កកោះ ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ។​

​លោក យុន ប្រុស មេឃុំ​ល្វែង​ឬ​ស្សី នៅពេល​ដែល​អ្នកសារព័ត៌មាន​យើង​បាន​តេ​ទៅ​សួរនាំ​ធ្វើ​បទ​សម្ភាសន៍​តាម​រយៈ​ទូរស័ព្ទ​នៅ​ថ្ងៃទី ៥ ខែ កុម្ភៈ​ឆ្នាំ ២០២៤​នេះ លោក​បាន​ឆ្លើយថា​មិនទាន់​ដឹង​ទេ​ចាំ​ឱ្យ​ក្រុមការងារ​ចុះទៅ​ពិនិត្យ​ជាក់ស្ដែង​ហើយ​បាន​ឆ្លើយ​តប​មក​អ្នកសារព័ត៌មាន​យើង​វិញ​។​

​រីឯ​លោក បូ ម៉េង​ទ្រី អភិបាលស្រុក​ជីក្រែង លោក​បាន​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន​យើង​តាម​រយៈ​ទូរស័ព្ទ​ថា ដី​ដែល​លោក គង់ វុន កំពុងតែ​ធ្វើការ​ឈូសឆាយ​នោះ​គឺ​លោក​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ជា​យូរ​ឆ្នាំ​មកហើយ ។​

​រីឯ​មតិ​មហាជន​វិញ ដី​ដែល​លោក គង់ វុន​កំពុងតែធ្វើការ​ឈូសឆាយ​នោះ​គឺ​ទិញ​ពី​ប្រជាពលរដ្ឋ​ភាគតិច​ណាស់ សំខាន់​គឺ​អាច​ទិញ​ពី​ក្រុមហ៊ុន​របស់​បារាំង​មកវិញ ព្រោះ​ដី​រាប់រយ​ហិច​តា​ឯណោះ​។​

​ជា​ចុងក្រោយ​នេះ​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​សូម​សំណូមពរ​ទៅ​ឯកឧត្តម​ប្រាក់ សុភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​និង​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​មាន​តួនាទី​បង្ក្រាប​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​ដី​គម្រប​ព្រៃឈើ​របោះរ​បស់​រដ្ឋ ព្រមទាំង​មន្ត្រី​ជំនាញ និង​បង្កើត​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ទៅលើ​ផ្ទៃដី​ដែល​លោក គង់ វុន កំពុងតែ​ធ្វើការ​ឈួសឆាយនៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ​នេះ​ផង​ទាន​។​

​អង្គភាព​យើងខ្ញុំ​រង់ចាំ​ការបកស្រាយ​ពី​ភាគី​ដែល​ពាក់ព័ន្ធ​រៀង​រាល់​ម៉ោង​ធ្វើការ​.​សូម​អគុណ​.៕


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល