ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ឯកឧត្តម ទិត សុធា ផ្ញើសារជូនពរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៥៩ឆ្នាំ ឈានចូល ៦០ឆ្នាំ

ឯកឧត្តម ទិត សុធា ផ្ញើសារជូនពរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៥៩ឆ្នាំ ឈានចូល ៦០ឆ្នាំ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(ភ្នំពេញ)៖ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការ ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ សូមសម្ដែងនូវមនោសញ្ចេតនាដោយក្ដីសោមនស្សរីករាយ និងសូមអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃថ្ងៃចម្រើនជន្មាយុគម្រប់៥៩ឆ្នាំ ឈានចូល៦០ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

នាឱកាសដ៏មង្គលថ្លៃថ្លាវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវសេចក្តីគោរព និងកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតគោរពជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី បំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមជូនជាតិមាតុភូមិ ពិសេសបន្តដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមម្លប់ដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានារក្សាការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ កិត្យានុភាព វិបុលភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ។

ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះ យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយបួងសួងដល់វត្ថុ ស័ក្ដិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ពិសេសទេវតាឆ្នាំថ្មី សូមព្រះអង្គប្រោសប្រទាននូវ សព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ និងសូមសមប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល