ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សហព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អាស៊ាន​(UMA)​ប្រកាស​និង​ប្រគល់​ការទទួលស្គាល់​គណ​:​កម្មា​ធិ​ការនាយក​និង​ទីប្រឹក្សា​ថ្មី​

សហព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អាស៊ាន​(UMA)​ប្រកាស​និង​ប្រគល់​ការទទួលស្គាល់​គណ​:​កម្មា​ធិ​ការនាយក​និង​ទីប្រឹក្សា​ថ្មី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ប្រទេស​ថៃ ៖ សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អាស៊ាន​(UMA)​បាន​ប្រកាស​និង​ប្រគល់​លិខិត​នៃ​ការទទួលស្គាល់​សមាសភាព​គណ​:​កម្មា​ធិ​ការនាយក​និង​ទីប្រឹក្សា​ថ្មី​ប្រចាំ​ប្រទេស​ថៃ​និង​កម្ពុជា​។​

​ពិធី​នោះ​ធ្វើឡើង​នៅ​សួន​សប្បាយ ភ្លើន​ផាន់​ម៉ៃ ស្រុក​អាំ​ផាក់​វ៉ា​ខេត្ត​សមុទ្រ​សង្គ្រាម ប្រទេស​ថៃ កាលពី​រាត្រី​ថ្ងៃទី​១៩​ខែ​កុម្ភ​:​ឆ្នាំ​២០២៤ ក្រោម​វត្តមាន​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ​បណ្ឌិត​ប្រា​ស៊ើ​ដ្ឋ សែន​រុងរឿង អគ្គលេខាធិការ​សមាគម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អាស៊ាន​(Union Media of ASEAN ឬ​UMA) លោក​បណ្ឌិត​សាស្ត្រាចារ្យ​ប្រ​យ សម្បត្តិ អគ្គលេខាធិការរង​សមាគម​នេះ ទទួលបន្ទុក​ប្រទេស​ថៃ លោក​បណ្ឌិត​សាស្ត្រាចារ្យ​សុខ សុវណ្ណ អគ្គលេខាធិកា​រង ទទួល​ប្រទេស​កម្ពុជា ។​

​លោក​បណ្ឌិត​ប្រា​ស៊ើ​ដ្ឋ សែន​រុងរឿង បាន​ថ្លែងថា : សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​(UMA) បង្កើតឡើង​កាលពី​ថ្ងៃ​ទី​២៥​ខែកក្កដា​ឆ្នាំ​២០១០ នៅ​សណ្ឋាគា​រថង​ថា​រិន​ខេត្ត​សុរិន្ទ ជា​ទី​ដែល​សមាគម​បាន​កិច្ចប្រជុំ​ថ្នាក់កណ្តាល​ប្រចាំឆ្នាំ​កាលពី​ថ្ងៃ​ទី​១៨-២០​ខែ​សីហា​ឆ្នាំ​២០២៣ កន្លងមក ។​ហើយ​ប្រកាស​តែងតាំង​សមាសភាព​ថ្នាក់ដឹកនាំ​និង​សមាសភាព​គណ​:​កម្មា​ធិ​ការនាយក ទីប្រឹក្សា​ជាន់ខ្ពស់ ទីប្រឹក្សា សមាជិក​អាណត្តិ​ទី​៤ សម្រាប់​រយ​:​ពេល​៥​ឆ្នាំ​(២០២៣-២០២៧ ) បន្ត ។​
​ត​មក នៅក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​២០២៣ មាន​កិច្ចប្រជុំ​គណ​:​កម្មា​ធិ​ការនាយក​ម្តងទៀត​នៅ​ទីស្នាក់ការ​កណ្តាល​សមាគម​នា​ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ​ដើម្បី​ពិនិត្យ ពិភាក្សា​និង​កែសម្រួល​សមាសភាព​សមា​សភាព​ដូចខាងលើ ហើយ​នា​ពេល​នេះ​សមាគម​សម្រេច​ចេញ​សេចក្តីសម្រេច​និង​ទទួល​សមាសភាព​គណ​:​កម្មា​ធិ​ការនាយក ទីប្រឹក្សា​ជាន់ខ្ពស់ ទីប្រឹក្សា សមាជិក​អាណត្តិ​ទី​៤ និង​ក៏​ពិនិត្យ​លទ្ធផល​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​បន្ត ។​

​លោក​ស្រីឈានី យ៉ុន​យ៉ា​ត (​អយ​) ប្រធាន​អង្គភាព​ព័ត៌មាន​នៃ​សាលាខេត្ត​សមុទ្រ​សង្គ្រាម​មានប្រសាសន៍ថា​: ភាសា​អ្នកស្រុក​ហៅ​ថា​ខេត្ត​នេះ​មេខ្លង​(Maeklong) ។ វា​មាន​ទំហំ​តូច​ជាងគេ ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស​ថៃ មាន​ផ្ទៃដី​តែ​៤១៦,៧ គីឡូម៉ែត្រ​ក្រឡា មាន​៣​ស្រុក​គឺ​ស្រុក​បា​ង​គន្ធី អាំ​ផ​:​វ៉ា និង​មេខ្លង ។​ ​ប៉ុន្តែ​ជា​ខេត្ត​សក្តានុពល​សេដ្ឋកិច្ច​នឹង​តំបន់​ផលិតកម្ម​ដែរ​ខាង​កសិកម្ម​មាន​ដូង​៘​ក្រអូប ក្រូចថ្លុង​ផ្អែម សិប្បកម្ម សេវាកម្ម​និង​មាន​តំបន់​ទេសចរណ័​ដែល​បម្រើ​អោយ​សេដ្ឋកិច្ច​តំប​ន់​និង​ជីវភាព​គ្រួសារ​ប្រជាពលរដ្ឋ ។​ ​ក៏មាន​តំបន់​ទេសចរណ៍​ល្បី​ដែរ​ដូច​ផ្សារ​រថភ្លើង​មេខ្លង ។ មាន​វត្ត​ព្រះពុទ្ធសាសនា​ដល់​ទៅ​១១០​វត្ត ក្នុងនោះ វត្ត​សក្តិ​សិទ្ធ​និង​ទេសចរណ៍​ចូល​គោរព​សក្ការ​: និង​ទស្សនា​មួយចំនួន មាន​ស្ទឹង អូរ បឹង ស្រះ​និង​ផ្សារ​ទឹក ។​

​លោកស្រី​ជា​អតីត​ប្រធាន​អង្គភាព​ព័ត៌មាន​ខេត្ត​ចាន់​បូរី​រូបនេះ លើកឡើងថា ខាង​វិស័យ​ព៌ត៎មាន​និង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក៏​រីក​ចម្រើន​និង​ទូលំទូលាយ ។​ ​ត​មក កម្មវិធី​បានប្រគល់​វិញ្ញាបនប័ត្រ​ទទួលស្គាល់​គណ​:​កម្មា​ធិ​ការនាយក​នៃ​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​(UMA) ប្រចាំ​ប្រទេស​ថៃ​និង​ប្រចាំ​ប្រទេស​កម្ពុជា ក្នុងនោះ​ក៏​មាន​លោក​ស្រីឈានី យ៉ុន​យ៉ា​ត និង​លោក​លោកស្រី​មួយចំនួនទៀត ។​ដែល​ក្នុងនោះក័​មាន​ស្ថាបនិក ជន​សកម្ម​និង​ជ្រោមជ្រែង​សមាគម​នេះ​ផង​ដែរ ។​

​លោក​អគ្គលេខាធិការ អគ្គលេខាធិការ​រង​និង​សមាជិក​គណ​:​កម្មា​ធិ​ការនាយក ទីប្រឹក្សា​បាន​ប្ត​ជ្ញា​ថា នឹង​ខិតខំ​បំពេញ​ការងារ​ជា​ស្ពាន ជា​អ្នក​នាំ​ពាក្ស ជា​អ្នក​ផ្សព្វផ្សាយ​ដើម្បី​ពង្រឹងពង្រីក​នូវ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាព​និង​សន្តិភាព​សម្រាប់​ប្រជា​ជា​អាស៊ី​ភាគ​អាគ្នេយ៍​ហៅ​អាស៊ាន​អោយ​រីកចម្រើន រូង​រឿង​និង​រឹងមាំ​បន្ថែមទៀត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល