ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​សិស្ស​បឋមសិក្សា​ឆ្នាំ​សិក្សា​ឆ្នាំ​២០២៣-២០២៤​ខេត្តកំពង់ធំ​ត្រូវបាន​បញ្ចប់​

​ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​សិស្ស​បឋមសិក្សា​ឆ្នាំ​សិក្សា​ឆ្នាំ​២០២៣-២០២៤​ខេត្តកំពង់ធំ​ត្រូវបាន​បញ្ចប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ធំ​) ៖ ​ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​សិស្ស​បឋមសិក្សា​ឆ្នាំ​សិក្សា​ឆ្នាំ​២០២៣-២០២៤​ខេត្តកំពង់ធំ​ត្រូវបាន​បញ្ចប់ ក្រោម​វត្តមាន​លោក តាន់ ប៊ុន​ហុង ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ដោយ​មាន​ការចូលរួម​ពី​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជា​កីឡាករ​-​កីឡាការិនី​ជិត​៨០០​នាក់ នៅ​សាលាបឋមសិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន នា​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៤ ។​

​លោក ឃឹម សេង ប្រធាន​ការិយា័យ​កីឡា​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ធំ បានលើកឡើង​ពី​ចំនួន​កីឡាករ​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​គឺ​មាន​ចំនួន​៤៨២​នាក់ កុមារី ១៧២​នាក់ ដែល​មកពី​៩ ក្រុង ស្រុក ទូទាំង​ខេត្ត ក្នុងនោះ​ប្រភេទ​បាល់ទាត់​មាន​១៣ ក្រុម​កុមារា​១៦២​នាក់​កុមារី​៧២​នាក់​បាល់ទះ​មាន​១២​ក្រុម​កុមារា ៩៦​នាក់ កុមារី​៤៨​នាក់​បាល់បោះ​មាន​៤​ក្រុម​កុមារា​២៨​នាក់​កុមារី​២៤​នាក់​និង​អត្តពលកម្ម​មាន​១៤​ក្រុម​កុមារី​២៨​នាក់​ស្រី​២៨​នាក់​។​

លោក​បាន​បន្តទៀតថា ការប្រកួត​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២១ ដល់​ថ្ងៃ​ទី​២ ខែ​២​មីនា ឆ្នាំ​២០២៤ ដើម្បី​ជ្រើសរើស​យក​កីឡាករ​ដែល​ល្អ សម្រាប់​យក​ទៅ​ប្រកួត​នៅ​ថា្នក់​ជាតិ​នៅពេល​ខាងមុខ​។​

លោក តាន់ ប៊ុន​ហុង បាន​ផ្តាំផ្ញើ​កីឡាករ​កីឡាការិនី​ទាំងអស់ ត្រូវ​បញ្ចេញ​សមត្ថភាព​ឱ្យអស់ ដើម្បី​ទទួលបាន​ជោគជ័យ​ជូន​សាលារៀន ស្រុក​របស់​ខ្លួន​ការប្រកួតប្រជែង​មិនមែន​តែ​ប្រើ​កំលាំងបាយ​នោះទេ គឺ​ត្រូវ​ប្រើ​លក្ខណៈ បច្ចេកទេស​ត្រូវ​មានកា​រ​យោគយល់​អធ្យាស្រ័យ​គ្នា គោរព​តាម​បទបញ្ជាផ្ទៃក្នុង ធ្វើកា​រួបរួមគ្នា​សាមគ្គី​គ្នា​ឈ្នះ​ដោយ​កិត្តិយស ចាញ់​ដោយ​កិត្តិយស ដោយ​ស្រឡាញ់ រាប់អាន​គ្នា​ជា​បងប្អូន សាមគ្គីភាព រវាង​កីឡាករ​/​ការិនី រវាង​ក្រុម និង​ក្រុម​កាន់តែ​មាន​សារ​:​សំខាន់​ថែមទៀត លើ​ពី​ការ​ឈ្នះ​ចាញ់​។​ពិសេស​នៅ​ពេល​នេះ​ក្មួយៗ​កំពុង​សិក្សា​ពី​បច្ចេកទេស​
​នៃ​ការលេង​ក៏ដូចជា​ត្រៀម​អបអរសាទរ​នូវ​កីឡា​ស៊ី​ហ្កេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

លោក​បាន​ផ្តាំផ្ញើ​ដល់​កីឡាករ​ទាំងអស់ ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​គ្រឿងញឿន​វាបំផ្លាញ​អនាគតរប​ស់​យើង ត្រូវ​គោរព​ច្បាប់​ចរាច​រណ៍ និង​ត្រូវ​ខិតខំ​រៀនសូត្រ ដើម្បី​ឱ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​នាពេល​អនាគត​។​
​គួរបញ្ជាក់​ថា លទ្ធផល​ទទួ​បាន​រួម​មាន​៖
*​ផ្នែក​អត្តពលកម្ម​លេខ​១ បាន​ទៅ​លើ​ស្រុក​សន្ទុក​
*​ផ្នែក​កីឡា​ក្រុម​បាល់បោះ​នារី​លេខ​១ បាន​ទៅ​ក្រុង​ស្ទឹងសែន​
*​បាល់បោះ​កុមារា​លេខ​១ បាន​ទៅ​ក្រុង​ស្ទឹងសែន​
*​បាល់ទះ​កុមារី​លេខ​១ បាន​ទៅ​ក្រុង​ស្ទឹងសែន​
*​បាល់ទះ​កុមារា​លេខ​១ បាន​ទៅ​សាក​ស្រុក​ប្រាសាទ​បល្ល័ង្ក​
*​បាល់ទាត់​នារី​លេខ​១ បាន​ទៅ​ស្រុក​កំង់​ស្វាយ​
*​បាល់ទាត់​បុរស​លេខ​១ បាន​ទៅ​ស្រុក​សណ្តាន់​៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល