ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​រកឃើញ​ទីតាំង​ផលិត លក់ និង​រក្សា​ទុក​ឧបករណ៍​ឆក់​ត្រី​ដ៏​ធំ​មួយ​នៅ​ផ្សារ​ស្នួល​ខេត្ត​ក្រចេះ

​រកឃើញ​ទីតាំង​ផលិត  លក់ និង​រក្សា​ទុក​ឧបករណ៍​ឆក់​ត្រី​ដ៏​ធំ​មួយ​នៅ​ផ្សារ​ស្នួល​ខេត្ត​ក្រចេះ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ក្រចេះ ÷ សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤​បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត លក់ និង​រក្សា​ទុក​ឧបករណ៍​ឆក់​ដ៏​ធំ​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​ផ្សារ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

​ប្រតិបត្តិការ នេះ​ធ្វើឡើង ដោយ​សមត្ថកិច្ច​ជំនាញ​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​ផល​មេគង្គ អធិការ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​សម្របសម្រួល​ដោយ​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត និង​មាន​ការចូលរួម​ពី​លោក សាម ណាល់ អភិបាល​ស្រុក​ស្នួល អធិការដ្ឋាន​នគរបាល​ស្រុក លោក​មេឃុំ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្នួល និង​លោក​មេភូមិ បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត ទិញ លក់ និង​រក្សា​ទុក​ឧបករណ៍​ឆក់​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​ផ្សារ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល​។ ម្ចាស់​ទីតាំង​ខាងលើ​មានឈ្មោះ សៀង សៀក​ត្រាយ សញ្ជាត​ខ្មែរ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​។

​សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង​រួមមាន អាំង​វែកទ័​រឆក់​ត្រី​ប្រភេទ​ស្រូប និង​ក្តៅ​នាំចូល​ពី​ប្រទេស​ចិន ចំនួន ២២​គ្រឿង អាំង​វែ​កទ័រកែច្នៃ​(​ឆក់​ក្តៅ​)​ចំនួន​១៥​គ្រឿង ប្រអប់​ឈើ​សម្រាប់​កែច្នៃ​អាំង​វែកទ័​រឆក់​ត្រី ចំនួន​២៨០​ប្រអប់​។

​ក្រៅពី​រឹបអូស​វត្ថុតាង​ទាំងអស់ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​លក់​ឧបករណ៍​ឆក់​ខុសច្បាប់ ដើម្បី​កសាង​សំណុំ​ឯកសារ​បញ្ជូនទៅ​សាលាតំបូង​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ស្តីពី​ជលផល​៕
#​បណ្តាញ​យុវជន​ក្នុង​វិស័យ​ព័ត៌មាន​៖ ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល