ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

រដ្ឋបាល​ខេត្ត​កណ្តាលប្រគល់​កុំព្យូទ័រ labtop​នេះ ចំនួន ២៥​ គ្រឿង ជូន​ដល់​រដ្ឋបាល​ឃុំ​-​សង្កាត់​ចំនួន ២៥

រដ្ឋបាល​ខេត្ត​កណ្តាលប្រគល់​កុំព្យូទ័រ labtop​នេះ ចំនួន ២៥​ គ្រឿង ជូន​ដល់​រដ្ឋបាល​ឃុំ​-​សង្កាត់​ចំនួន ២៥

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​) ៖ រដ្ឋបាល​ខេត្ត​កណ្តាល​បាន​រៀបចំ​ពិធី​សំណេះសំណាល ក្រោម​អធិបតី ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​ប្រគល់ ទទួល​កុំព្យូទ័រ Labtop ជំ​ហ៊ាន​ទី​០១ ចំនួន​២៥​គ្រឿង ជូន​ដល់ រដ្ឋបាល​ឃុំ​-​សង្កាត់ ចំនួន​២៥​ នៅ​ថ្ងៃ​សុក្រ​០៦​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​សក័ ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​មិនា ឆ្នាំ​២០២៤​ ។​

ឯកឧត្តម​អភិបាលខេត្ត​បាន​មានប្រសាសន៍ថាៈ កុំព្យូទ័រ​labtop ដែល​ប្រគល់​ជូន​ដល់​រដ្ឋបាល​ឃុំ​-​សង្កាត់​ក្នុង​ថ្ងៃនេះ គឺ​ដើម្បី​លើកកម្ពស់​និង​ការងារ​សម្រាប​ពង្រឹង សមត្ថភាព​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការផ្ដល់​សេវា​សាធារណៈ នឹង​ការអនុវត្តន៍​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។​

​ឯកឧត្តម​បាន​ជំរុញ ដល់​រដ្ឋបាល​ឃុំ​-​សង្កាត់ ដែល​ទទួលបាន​កុំព្យូទ័រ labtop ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ទៅ​លើ​ការអនុវត្ត​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង​ទិន្នន័យ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ការគ្រប់គ្រង​ប្រមូល​ចំណូល​មិនមែន​សារពើពន្ធ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ទាន់​ពេលវេលា ស្រប​តាម​ចក្ខុវិស័យ​កម្មវិធី​កែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សា​ធាណៈ និង​កម្មវិធី​កែទម្រង់​រដ្ឋបាល​សាធារណៈ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈ កម្មា​ធិ​ការដឹកនាំ​ការងារ​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខាធិការ និង​ជា​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​កម្មា​ធិ​ការដឹកនាំ ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​បាន​ផ្តល់ជូន​កុំព្យូទ័រ Labtop ក្រោម​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ តាមរយៈ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ត​ខេត្ត ដើម្បី​គាំទ្រ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញ វត្ថុ​សាធារណៈ ដែល​ជា​កម្មវិធី​កែទម្រង់​អន្តរ​វិស័យ​គន្លឹះ​មួយ របស់​រាជរដ្ឋាភិបាល​។​

​លោកស្រី ខុន លក្ខិណា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត ពិធី​ប្រគល់​កុំព្យូទ័រ​labtop​នេះ គឺជា​លើក​ទី​២​ហើយ ដែល​លើក​ទី ១​បាន​ផ្ដល់​ជូន​ចំនួន ១២​គ្រឿង​ដល់​រដ្ឋបាល​ក្រុង​-​ស្រុក ហើយ​លើក​ទី​២​នេះ គឺ​បាន​ផ្ដល់ជូន​ចំនួន ២៥​គ្រឿង ជំហាន​ទី​១ ជូន​ដល់​រដ្ឋបាល​ឃុំ​-​សង្កាត់​ចំនួន ២៥ រួមមាន ឃុំ​ថ្មី ឃុំ​រលាំង​កែន ឃុំ​បន្ទាយដែក ឃុំ​សំរោង​ធំ ឃុំ​កោះ​ធំ​(​ខ​) ឃុំ​លើកដែក ឃុំ​ពោធិ​បាន ឃុំ​កោះ​ខ្សាច់​ទន្លា ឃុំ​ស្វាយ​ប្រទាល ឃុំ​ត្រើយ​ស្លា ឃុំ​ខ្ពប អា​ទាវ ឃុំ​ពាម​រាំង ឃុំ​សណ្តារ ឃុំ​ព្រះ​ប្រ​សប់ ឃុំ​ព្រែក​តា​មាក់ ឃុំ​កោះ​កែវ ឃុំ​កោះ​រះ ឃុំ​សំបួរមាស ឃុំ​រកា​កោង​១ សង្កាត់​តា​ក្តុល សង្កាត់រ​កា​ខ្ពស់​សង្កាត់​បា​រុង សង្កាត់​ពាម​ឧកញ៉ា​អុង សង្កាត់​ជ្រោយ​តាកែវ និង​សង្កាត់​ព្រែក​ស្ដី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល